ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ==> បារីជាច្រើនកេសបម្រុងលួចឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា ==> អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ

​សិស្ស​និទ្ទេស​A ចំនួន ២៥​នាក់ ក្នុង​ខណ្ឌ​ដូនពេញ បាន​ទទួល​ថវិកា​ឧបត្ថម្ភ​លើកទឹកចិត្ត​ពី លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បត្តិ ៥​កើត ខែ​អស្សុជ ឆ្នាំ​កុរ ឯ​កស័ក ពុទ្ធ​ស័ក​រាជ​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៩ រដ្ឋបាល​ខណ្ឌដូនពេញ បាន​រៀបចំ​ពិធី​សំណេះសំណាល​ជាមួយ​ប្អូនៗ ជា​បេក្ខជន​ដែល​បាន​ប្រឡង​ជាប់​និទ្ទេស​A ឆ្នាំ​សិក្សា​២០១៨-២០១៩ សរុប​ចំនួន ២៥​នាក់ ក្នុង​ខណ្ឌ​ដូនពេញ ក្រោម​អធិបតីភាព លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ ។​

​ប្អូនៗ​ដែល​បាន​ប្រឡង​ជាប់​និទ្ទេស​A ទាំង ២៥​នាក់ ក្នុងនោះ​មាន​ស្រី​ចំនួន ០៩​នាក់ មក​ពី​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ចំនួន ១៨​នាក់​, វិទ្យាល័យ​ហ៊ុន​សែន​ប៊ុនរ៉ានី​វត្តភ្នំ​ចំនួន ០៣​នាក់​, វិទ្យាល័យ​វត្ត​កោះ​ចំនួន ០១​នាក់ និង វិទ្យាល័យ​អន្ដរជាតិ​អាយ​ស៊ី​អេស​ចំនួន ០៣​នាក់ ដោយ​ម្នាក់ៗ​ទទួលបាន​ថវិកា​ឧបត្ថម្ភ​លើកទឹកចិត្ត​ពី​លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ ចំនួន ១,០០០,០០០​រៀល សរុប​ស្មើនឹង ២៥,០០០,០០០​រៀល ក្នុងនោះ​ថវិកា ឯកឧត្តម សួន រិនឌី អនុប្រធាន​ទី​១ ក្រុមការងារ​ចុះជួយ​ខណ្ឌដូនពេញ ចំនួន ២,០០០,០០០​រៀល ឯកឧត្តម សារិន វណ្ណា អនុប្រធាន​ក្រុមការងារ​ចុះជួយ​ខណ្ឌដូនពេញ និង​ជា​ប្រធាន​មន្ទីរ ដន​សស រាជធានី​ភ្នំពេញ ចំនួន ១១,០០០,០០០​រៀល និង លោក សុខ ពេញវុ​ធ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ ចំនួន ១២,០០០,០០០​រៀល ផងដែរ ។​

​ក្នុង​ពិធី​សំណេះសំណាល​នេះ​ផងដែរ លោក អភិបាល ក៏​បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​ចូលរួម​អបអរសាទរ ពី​សំណាក់ ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង លោកជំទាវ ព្រមទាំង​បាន​លើកទឹកចិត្ត​ឲ្យ​ប្អូនៗ បន្ត​ការសិក្សា​ថ្នាក់​ឧត្តមសិក្សា តាម​ចំណង់​ចំណូលចិត្ត និង​ក្តី​ស្រ​ម៉ៃ​របស់​ប្អូនៗ ដើម្បី​ប្រែក្លាយ​សមត្ថភាព​ជា​ធន​ធាន​មនុស្ស ជា​ទំពាំង​ស្នង​ឬ​ស្សី នៃ​អនាគត​អ្នក​បន្តវេន​ចូលរួម​អភិវឌ្ឍន៍​សង្គម​ជាតិ​ឲ្យ​កាន់តែ​រីកចម្រើន​ឡើង​ថែម​ទៀត ៕
(​ដោយ គេហទំព័រ កម្ពុជា​អភិវឌ្ឍន៍​)
Www.Kap-news.com
077797952/0887797952
WhatsApp=012580455

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.