ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ០៥កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង០៩:០០នាទី ដោយអនុវត្តតាមបទបញ្ជារបស់លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ លោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌ បានដឹកនាំក្រុមការងារចម្រុះខណ្ឌ ចុះត្រួតពិនិត្យទីតាំងការដ្ឋានសំណង់ ដែលមានចាក់បេតុងនៅលើផ្លូវសាធារណៈ និងមានសំរាម ទឹកដក់នៅលើផ្លូវសាធារណៈ ស្ថិតនៅផ្លូវលេខ១០៦ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ពេលចុះដល់ទីតាំងជាក់ស្តែង ពិនិត្យឃើញថា ការដ្ឋានមានបង្ហូរទឹកឲ្យដក់មកលើផ្លូវសាធារណៈ និងមានចាក់បេតុងលើផ្លូវផងដែរ ។
ក្រុមការងារបានណែនាំម្ចាស់ការដ្ឋានដូចខាងក្រោម :
– ត្រូវសម្អាតទឹកដក់នៅលើផ្លូវ ជុំវិញការដ្ឋានឲ្យបានស្អាតឡើងវិញ
– ត្រូវរៀបចំហ៊ុមព័ទ្ធការដ្ឋានឲ្យបានស្អាតឡើងវិញ ដើម្បីសោភ័ណ្ឌភាព រាជធានីភ្នំពេញ
– រៀបចំប្រព័ន្ធលូឡើងវិញ ដែលនៅជុំវិញការដ្ឋានឲ្យបានល្អប្រសើរ ជៀសវាងការកកស្ទះ
– ហាមមិនឲ្យមានការចាក់បេតុងនៅលើផ្លូវសាធារណៈ
– ចំពោះបេតុងដែលបានចាក់នៅលើផ្លូវ ត្រូវកាយយកចេញទាំងអស់ ដើម្បីកុំឲ្យមានទឹកដក់
– បន្ទាប់ពីកាយបេតុងចេញអស់ហើយត្រូវអ៊ុតកៅស៊ូ និងធ្វើចង្អូរទឹកនៅជាប់ចិញ្ចើមផ្លូវ ដើម្បីឲ្យទឹកហូរចូលប្រព័ន្ធលូមេ ដោយទុករយៈពេល០៣ថ្ងៃ គិតចាប់ពីថ្ងៃធ្វើកំណត់ហេតុ ។
** បានអានកំណត់ហេតុជូនតំណាងម្ចាស់ការដ្ឋានស្តាប់ចប់សព្វគ្រប់ ហើយម្ចាស់ការដ្ឋានឯកភាពតាមការណែនាំទាំងស្រុង ៕
(ដោយ គេហទំព័រ កម្ពុជាអភិវឌ្ឍន៍)
www.Kap-news.com
077797952/0887797952
WhatsApp=012580455





