ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ==> បារីជាច្រើនកេសបម្រុងលួចឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា ==> អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា

​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​នាយក​សាលា​មធ្យមសិក្សា​សុខាភិបាល​ភូមិភាគ​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​រសៀល​ថ្ងៃ​អង្គារ ៤​កេ​ី​ត ខែ​អស្សុជ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល​នៃ​គណ​:​អភិបាលខេត្ត បាន​អញ្ជេី​ញ​ចូលរួម​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​នាយក​សាលា​មធ្យមសិក្សា​សុខាភិបាល​ភូមិភាគ​កំពត ក្រោម​អធិបតីភាព លោក​សាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក​សាស្ត្រាចារ្យ ម៉ម ប៊ុន ហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​។​

​ក្នុង​ពិធី​នេះ​ដែរ​មាន​ការ​អញ្ជេី​ញ​ចូលរួម​ពី លោកស្នងការ​នគរបាល​ខេត្ត លោក​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត លោកនាយក នាយករង​រដ្ឋបាល​សាលាខេត្ត លោក លោកស្រី​ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត លោក​អភិបាលក្រុង ស្រុក នាយក​ទីចាត់ការ អង្គភាព​ចំណុះ​សាលាខេត្ត​សរុប​ប្រមាណ ២៥០​នាក់​។​

​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​នេះ ត្រូវបាន​តែងតាំង​លោក មិន ជាតិ ដែល​ជា​នាយករង ជា​នាយក​សាលា​មធ្យមសិក្សា​សុខាភិបាល​ភូមិភាគ​កំពត ជំនួស​លោក ឈុន សំណាង ដែល​ត្រូវ​ផ្លាស់ប្តូរ​តួនាទី​ថ្មី​។​

​ក្នង​ឱកាស​នោះ​លោក ជាវ តា​យ អភិបាលខេត្ត បាន​ធ្វេី​ការកោតសរសេីរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​គណ​:​គ្រប់គ្រង​សាលា លោក លោកស្រី សាស្ត្រាចារ្យ និង​មន្ត្រី​គ្រប់​ជាន់ថ្នាក់​ក្នុង​សាលា​មធ្យមសិក្សា​សុខាភិបាល​ភូមិភាគ​កំពត ដែល​កន្លងមក​បាន​ស​ហ​ការ​គ្នា​បំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន​យ៉ាង​ល្អ​ប្រ​សេីរ រួមចំណែក​ជាមួយ​រដ្ឋបាល​ខេត្ត ក្នុង​ការផ្តល់​នូវ​ពុទ្ធិ ចំណេះដឹង ក៏​ដូចជា​បទ​ពិសោធន៍​ល្អៗ​ជូន​ដល់​ក្មួយៗ ដេ​ី​ម្បី​យកទៅប​ម្រេី​វិជ្ជាជីវ​:​ខាង​ផ្នែក​សុខាភិបាល​ជូន​ប្រជាពលរដ្ឋ​នា​ពេលខាងមុខ​។

​ជាមួយ​នេះ​លោក​អភិបាលខេត្ត បាន​មានប្រសាសន៍​ផ្តាំផ្ញេ​ី​ដល់​លោក មិន ជាតិ នាយក​សាលា​មធ្យមសិក្សា​សុខាភិបាល​ភូមិភាគ​កំពត​ដែល​ត្រូវបាន​តែងតាំង​នាពេល​នេះ​ថា​៖
១/- ត្រូវ​បន្ត​យកចិត្តទុកដាក់​អនុវត្ត​ឲ្យមាន​ប្រសិទ្ធ​ភាព និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ស្រប​តាម​តួនាទី​ភារកិច្ច​រៀងៗ​ខ្លួន ព្រមទាំង​ពង្រឹង​ការអនុវត្ត​ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្តិ​នានា និង​គោលការណ៍​ណែនាំ​ផ្សេងៗ របស់​រាជរដ្ឋាភិបាល ក្រសួង​សុខាភិបាល និង​រដ្ឋបាល​ខេត្ត​។
២/- ពង្រឹង​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង ជាមួយ​គណ​:​គ្រប់គ្រង​សាលា សាស្ត្រាចារ្យ សំដៅ​លេីក​ស្ទួយ​កិត្យានុភាព​ថ្នាល​បណ្តុះបណ្តាល​មួយ​នេះ​ឲ្យបាន​ល្អ​ប្រ​សេីរ លុបបំបាត់​រាល់​ភាព​អសកម្ម​ទាំងឡាយ និង​បង្កេី​ន​ស្មារតី​គោរព​ក្រម​សីលធម៌វិជ្ជាជីវ​:​។
៣/- បន្ត​អនុវត្ត​ផែនការ​សកម្មភាព និង​ទិសដៅ​ការងារ​ដែល​បាន​កំណត់​សម្រាប់​ឆ្នាំ​២០២០ និង​បណ្តា​ឆ្នាំ​ខាង​មុខ​។
៤/- យកចិត្តទុកដាក់​ជំរុញ​លេីកទឹកចិត្ត អប់រំ​ណែនាំ ជួយ​បង្កលក្ខណ​: និង​ផ្តល់​ឱកាស​ការងារ​ដល់​មន្ត្រី​វ័យក្មេង ដែល​ជា​ធនធានមនុស្ស​សម្រាប់​បន្តវេន នៅ​ថ្ងៃ​ខាងមុខ​។
៥/- បន្ត​ពង្រឹង​ទំនាក់ទំនង​ការងារ​ជាមួយ​បណ្តារ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត រដ្ឋបាល​ក្រុង ស្រុក និង​ឃុំ សង្កាត់​លេ​ី​គ្រប់​ទិដ្ឋភាព​ការងារ​។​

​នា​ឱកាស​នេះ​ដែរ លោក​សាស្ត្រាចារ្យ ធា គ្រុយ បាន​លើកឡើង​ថា ការគ្រប់គ្រង​ក្នុង​សាលា ពិសេស​នាយក​សាលា​តែ​ម្តង​ពិតជា​មាន​ការពិបាក​ខ្លាំងណាស់ ព្រោះ​ការ​សិក្សា​នូវ​វិជ្ជាជីវៈ​ជា​គ្រូពេទ្យ​ត្រូវការ​ឆ្លងកាត់​បទពិសោធ​ន៍ ព្រមទាំង​ភាព​អំណត់​ព្យាយាម​ទើប​អាច​ក្លាយ​ជា​គ្រូពេទ្យ​ដែល​មាន​ជំនាញ មាន​វិជ្ជាជីវៈ​ច្បាស់លាស់​។​ជាងនេះទៅទៀត​គ្រូពេទ្យ​ក្រៅពី​មាន​ជំនាញ​និង​បទពិសោធន៍ ក៏​ត្រូវ​ប្រកាន់​នូវ​ក្រុម​សីលធម៌​ឲ្យបាន​ខ្ជាប់ខ្ជួន ធ្វើ​បែបនេះ​ទើប​អ្នកជំងឺ​មាន​ភាពកក់ក្តៅ និង​មាន​ភាពជឿជាក់​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.