ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ==> បារីជាច្រើនកេសបម្រុងលួចឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា ==> អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា

​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បាន​បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ​កុំព្យូទ័រ និង​រដ្ឋបាល​ទូទៅ ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​បន្ទាយមានជ័យ​៖ នៅ​ថ្ងៃ​អង្គារ ទី​០១ ខែតុលា ឆ្នាំ​២០១៩ នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បាន​បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ​កុំព្យូទ័រ និង​រដ្ឋបាល​ទូទៅ ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​។ លោក ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន បាន​មានប្រសាសន៍ថា យោងតាម​សេចក្តីណែនាំ​របស់​លោក នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាកា​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស តម្រូវ​ឲ្យ​គ្រប់​បណ្តា​កងឯកភាព និង​គ្រប់​ការិយាល័យ​ចំណុះ​អង្គភាព​កងរាជអាវុធហត្ថ​ខេត្ត​ត្រូវ​ធ្វើការ​ហ្វឹកហ្វឺន​បង្កើន​សមត្ថភាព​ដល់​កម្លាំង​ក្រោម​ឱវាទ​ទាំង​ការងារ​ជំនាញ និង​ចំណេះដឹង​ទូទៅ ហើយ​វគ្គ​នេះ​គឺ​ធ្វើការ​បណ្តុះបណ្តាល​ចាប់ពី​ថ្នាក់​ជំនួយការ​ការិយាល័យ រហូតដល់​ថ្នាក់​មេបញ្ជាការរង ដើម្បី​បង្កើន​ចំណេះដឹង​ពង្រឹងសមត្ថភាព ជំរុញ​ឲ្យ​ការអនុវត្ត​តួនាទី​ភារកិច្ច​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​។ ក្នុងនោះ​ដែរ​លោក ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ទិញ​កុំព្យូទ័រ​យួរដៃ​ចំនួន ១២​គ្រឿង ឧបត្ថម្ភ​ដល់​នាយ​-​នាយរង​អាវុធហត្ថ​ដែល​ពុំ​ទាន់​មាន​កុំព្យូទ័រ​ប្រើប្រាស់​ផង​ដែរ​។ លោក ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន ក៏​បាន​សំណូមពរ​ដល់​សិក្ខាកាម​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ខិតខំ​សិក្សា​រៀនសូត្រ​តាម​ការបង្ហាត់បង្ហាញរ​បស់​គ្រូ​ជំនាញ ដើម្បី​បង្កើន​នូវ​សមត្ថភាព​ជំនាញ និង​ទទួលបាន​បទពិសោធន៍​ល្អៗ សម្រាប់​បម្រើ​ការងារ​ជូន​អង្គភាព​ផងដែរ​៕
(​ដោយ គេហទំព័រ កម្ពុជា​អភិវឌ្ឍន៍​)
www.Kap-news.com
077797952/0887797952
WhatsApp=012580455

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.