ថ្ងៃអង្គារ ៣កើតខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩
ដោយយោងតាមប្រសាសន៍របស់ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកចន្ទ្រា និងក្រុងបាវិត ដោយមានការណែនាំផ្ទាល់ របស់ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង លោក ថន ថាវុទ្ធា អភិបាលនៃគណ:អភិបាលស្រុកចន្ទ្រា បាន ឆ្លើយតបទៅនឹងសំណូមពរក៏ដូចជាការលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅភូមិចេកខាងលិចវត្ត បទុមរង្សី ផ្លូវទៅបឹងស្វាយយា ឃុំសំរោង ទៅដល់ឃុំច្រេស នៅថ្ងៃនេះអាជ្ញាធស្រុកចន្ទ្រាបាននឹងកំពុងដោះស្រាយហើយ ។
លោក ថន ថាវុទ្ឋា អភិបាល នៃគណ:អភិបាលស្រុកចន្ទ្រា បានដឹកនាំក្រុមការងារថ្នាក់ស្រុក សហការជាមួយលោកមេឃុំក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍រដ្ឋបាលឃុំ លោកមេភូមិ ចុះទៅភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ត្រង់ចំណុច ផ្លូវខាងលិចវត្តបទុមរង្សី ផ្លូវទៅបឹងស្វាយយាដែលមានទឹកដក់នឹងល្បាប់នៅមុខផ្ទះបងប្អូនប្រជាពលរដ្ឋ ដើម្បីរៀបចំប្រព័ន្ធកាយផ្លូវទឹកនិងនឹងដាក់លូតាមមុខផ្ទះបងប្អូនប្រជាពរដ្ឋអោយហូទឹកចេញពីមុខផ្ទះទៅរកបឹងស្វាយយា និងចាក់ថ្មមិចយកកសាងផ្លូវអោយល្អដើម្បីប្រជាពលរដ្ឋប្រើប្រាស់មាន ប្រវែង២៥០ម៉ែត្រកំពុងតែកសាងបាន៥០%ហើយ។
នៅក្នុងឱកាសនោះដែរ លោក ថន ថាវុទ្ឋា អភិបាលស្រុកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋព្រះសង្ឃជួនសហការគ្នាគៀងគរថវិកាមកជួយកសាងផ្លូវ ចាក់ថ្មមិចដើម្បីអោយបងប្អូនប្រជាពលរដ្ឋប្រើប្រាស់បណ្ដោះអាសន្នសិន។








