ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ==> បារីជាច្រើនកេសបម្រុងលួចឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា ==> អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា

​លោក កែ​ន សត្ថា អភិបាលខេត្ត​កែប ដាស់តឿន​ដល់​ក្រុមអាជីវករ កុំ​ដំឡើងថ្លៃ​ម្ហូបអាហារ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប បាន​លើកឡើង​ថា ការដំឡើងថ្លៃ​មុខ​ម្ហូបអាហារ ឬ​សម្ភារៈ​ផ្សេងៗ​ក្នុង​ពិធីបុណ្យ​ជាតិ​នានា ហាក់ដូចជា​បោក​ឆ្នាំង​ចាន​របស់ខ្លួន​។​ដូច្នេះ​ក្រុមអាជីវករ​ទាំង​ឡាយ​ដែល​ប្រកប​អាជីវកម្ម​គ្រប់​ប្រភេទ ក្នុង​រមណីយដ្ឋាន​ឆ្នេរកែប គួរ​កុំ​ដំឡើងថ្លៃ​របស់របរ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ឬ​ក្នុង​ព្រឹត្តិការណ៍​ផ្សេងៗ​ឲ្យសោះ​។​

​ការលើកឡើង​បែប​នេះ​ក្នុងឱកាស​ដែល លោក​អភិបាលខេត្ត​កែប​មាន​ប្រសាសន៍​ក្នុង​ទិវា​ពិភពលោក​ស្អាត ២១​កញ្ញា ឆ្នាំ​២០១៩ ដែល​បាន​រៀបចំ​ឡើង​ដោយ​មន្ទីរ​បរិស្ថាន និង​មន្ទីរ​ទេសចរណ៍ ខេត្ត​កែប កាលពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៩ នៅ​មាត់​ឆ្នេរ​លេង​ទឹក​ខេត្ត​កែប​។​

​លោក កែ​ន សត្ថា អភិបាលខេត្ត​បាន​សង្កត់ធ្ងន់​ទៀតថា ដើម្បី​ធ្វើឲ្យ​ទីក្រុង​យើង​ស្អាត ពិសេស​ទីប្រជុំជន​ដែល​កំពុង​ប្រឈម​នឹង​ការ​កើើន​ឡើង​នូវ​បរិមាណ​សំរាម សំណល់​រាវ​-​រឹង និង​ការថយចុះ​គុណភាព​ទឹក ដី និង​ខ្យល់ គួរ​ណាស់​យើង​ត្រូវ​រួមគ្នា​យកចិត្តទុកដាក់ ក្នុង​ការស្វែងរក​វិធានការ​ទប់ស្កាត់​និង​ដោះស្រាយ​ឲ្យបាន​សមស្រប និង​បង្កើន​ការយកចិត្តទុកដាក់​ក្នុង​ការអនុវត្ត​តួនាទី ភារកិច្ច​របស់​ខ្លួន​ដោយ​ស្មារតី​ទទួលខុសត្រូវ ដើម្បី​ស្វែងរក​ជម្រើស​ដ៏​ប្រសើរ​ក្នុង​ការគ្រប់គ្រង​អនាម័យ​បរិស្ថាន​ឲ្យមាន​និរន្តរភា​ព ដើម្បីឲ្យ​ស្រប​ជាមួយនឹង​ការបង្កើន​ភាព​ប្រកួតប្រជែ​ង​ក្នុង​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា ដែល​ត្រូវបាន​ប្រសិទ្ធ​នាម​ថា​”​ឆ្នេរសមុទ្រ​កម្ពុជា​៖ តារា​រះ​នា​ទិសនិរតី​”​។​

​ជាមួយគ្នានេះ លោក កែ​ន សត្ថា អភិបាលខេត្ត ក៏​បាន​ណែនាំ​ដល់​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ត្រូវតែ​ពិនិត្យ​រាល់​សកម្មភាព​ទាំងឡាយណា​ដែល​ធ្វើឲ្យ​ប៉ះពាល់​ផ្នែក​បរិស្ថាន និង​ការផ្តល់​សេវាកម្ម​ទេសច​រណ៍​ជូន​ភ្ញៀវ ដោយ​ត្រូវ​ណែនាំ​ដល់​ក្រុមអាជីវករ​កុំឲ្យ​ដំឡើងថ្លៃ​សេវា​ម្ហូបអាហារ​លើស​ពី​គោលការ​ណ៍ ដែល​នាំឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​ដែល​មក សម្រាក ល​ម្ហែ កម្សាន្ត នៅ​ខេត្ត​ទេសចរណ៍​របស់​យើង​។​

​សូម​ជម្រាប​ផងដែរ​ថា ក្នុង​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ធំ ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៩ ក្នុង​រមណីយដ្ឋាន​ឆ្នេរកែប ក៏​មាន​កើត​បញ្ហា​បន្តិចបន្តួច​ដោយ​សារ​មាន​ការជជែក​តតាំង​គ្នា​រវាង​អាជីវករ​ម្ចាស់​តូប​លក់ដូរ ជាមួយ​ភ្ញៀវ​ទេសចរ រឿង​តម្លៃ​សេវា​ថ្លៃ​ជួល​កន្លែង​អង្គុយ​ញា​ុំ​អាហារ ប៉ុន្តែ​ករណី​នេះ ត្រូវបាន​ដោះស្រាយ​រួចរាល់​ហើយ ខណៈ​មាន​អន្តរាគមន៍​ភ្លាមៗ​ពី​លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប​។​

​ទាក់ទិន​នឹង​ករណី​មិន​គួរ​កើត​ឡើង​បែបនេះ លោក សោម ចិន្តា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប បាន​ប្រាប់​អ្នកសារព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៩​នេះ​ថា បញ្ហា​នេះ ជា​ការភាន់ច្រឡំ​រវាង​ម្ចាស់​តូប និង​ភ្ញៀវ ពោល​គឺ​បណ្តាលមកពី​ស្តាប់​ហេតុផល​មិន​ច្បាស់លាស់ ទើប​មាន​ការជជែក​គ្នា​រឿង​តម្លៃ​តូប​អង្គុយ ប៉ុន្តែ​នេះ​ជា​បញ្ហា​តូចតាច​ប៉ុណ្ណោះ ហើយ​ភាគី​ទាំង​សងខាង​ក៏​បាន​អធ្យាស្រ័យ​គ្នា​ទៅវិញទៅមក​ហើយ​ដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.