(ខេត្តកំពង់ឆ្នាំង)៖ យ៉ាងហោចណាស់មានរថយន្តខ្នាតយក្សដឹកសត្វមាន់រស់ចេញពីប្រទេសថៃ តាមច្រករបៀងបឹងឆ្នាំង នៃស្រុកកំរៀង ខេត្តបាត់ដំបង ដោយឆ្លងកាត់ទឹកដីនៃខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង ត្រូវបានកម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដោយក្រោមបញ្ជានិងចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ខូវ លី បានធ្វើការស្ទាក់ចាប់រថយន្តខ្នាតយក្សដឹកសត្វមាន់រស់នោះជាបន្តបន្ទាប់ និងបានរកឃើញបទល្មើសជាក់ស្ដែងសត្វមាន់ដឹកលើសចំនួនលិខិតអនុញ្ញាតិ នឹងសហការប្រគល់ឲ្យជំនាញពេទ្យសត្វធ្វើការផាកពិន័យតាមផ្លូវច្បាប់ ។
ក្នុងប្រតិបត្តិការចុះបង្ក្រាប ពីសំណាក់កម្លាំងនគរបាលសេដ្ឋកិច្ចខេត្តកំពង់ឆ្នាំងនេះ មហាជនមានការចាប់អារម្មណ៍ និងកោតសរសើរដល់កម្លាំងជំនាញស្នងការនគរបាលខេត្តកំពង់ឆ្នាំងដែលដឹកនាំ និងចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត។
សូមបញ្ជាក់ផងដែរថា÷ រយៈពេលប៉ុន្មានខែចុងក្រោយដែលលោកឧត្តមសេនីយ៍ទោ ខូវ លី មកកាន់ជាស្នងការនគរបាលខេត្តកំពង់ឆ្នាំងនេះ ឃើញថា ÷ បទល្មើសគ្រឿងញៀនមានការថយចុះ!! បញ្ហាគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ !! បទល្មើសក្មេងទំនើងធ្លាប់តែគ្រប់កញ្ចក់រថយន្តគឺគ្មាន!! បទល្មើសសេដ្ឋកិច្ចគ្រប់ប្រភេទខុសច្បាប់គឺគ្នាន បេីមានគឺមានបន្តិចបន្ទួច។
ប្រជាពលរដ្ឋដែលរកស៊ីត្រឹមត្រូវ ស្លូតត្រង់ តាមផ្លូវច្បាប់ បានសំណូមពរឲ្យមន្ត្រីពាក់ព័ន្ធនៅក្នុងខេត្តកំពង់ឆ្នាំងទាំងអស់ បន្តកិច្ចការប្រតិបត្តិការចុះបង្ក្រាបបទល្មើសសេដ្ឋកិច្ចខុសច្បាប់ បន្តទៀត ជាពិសេសសំណូមពរដល់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំងមេត្តាបន្តនូវសកម្មភាពចុះបង្ក្រាបនេះបន្តទៀត៕
(ដោយ គេហទំព័រ កម្ពុជាអភិវឌ្ឍន៍)
www.Kap-news.com
077797952/0887797952
WhatsApp=012580455








