ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ==> បារីជាច្រើនកេសបម្រុងលួចឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា ==> អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា

លោក​ហ៊ុន ម៉ា​ណែ​ត​៖«​តើ​លោក សម រង្ស៊ី​ហ៊ាន​ភ្នាល់​គ្នា​ជាមួយ​ខ្ញុំ​ទេ​ដែល​ចោទ​ថា​សញ្ញាបត្រ​ពី​សាលា​West Point របស់ខ្ញុំ​ក្លែងក្លាយ​ជា​សញ្ញាបត្រ​ការទូត​»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កូនប្រុស​ច្បង​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​លោក ហ៊ុន ម៉ា​ណែ​ត បាន​ប្រកាស​ជា​សាធារណៈ​ដោយ​បបួល​ភ្នាល់​ជាមួយ​លោក សម រង្ស៉ី ពាក់ព័ន្ធ​ការចោទប្រកាន់​ថា​សញ្ញាបត្រ​ពី​សាលា West Point របស់លោក ហ៊ុន ម៉ា​ណែ​ត ក្លែងក្លាយ​។ លោក ហ៊ុន ម៉ា​ណែ​ត ប្រកាស​ភ្នាល់​ដោយ​ដាក់​លក្ខខណ្ឌ​ថា នឹង​លាលែង​តួនាទី​ទាំង​អស់​ក្នុង​កងកម្លាំងប្រដាប់អាវុធ​ហើយ​ធ្វើ​ជា​ប្រជាជន​ស៊ីវិល​ជា​រៀងរហូត​។​ចំណែក​លោក សម រង្ស៉ី លាឈប់​ពី​នយោបាយ​ជា​រៀងរហូត​។​

​លោក ហ៊ុន ម៉ា​ណែ​ត បាន​រ៉ាយរ៉ាប់​នៅលើ Facebook ផ្លូវការ​របស់​លោក​នា​ពេល​ថ្ងៃត្រង់​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៩ យ៉ាង​ដូច្នេះ​ថា​៖ ការ​ភ្នាល់​គ្នា​ជា​សាធារណៈ ជា​រឿង​មួយ​ដែល​ខ្ញុំ​មិន​សូវ​ដែល​ចង់​ធ្វើ​ទេ​។ ប៉ុន្តែ​ពេលខ្លះ​គ្មាន​ជម្រើស​ផ្សេង​ក្នុង​ការការពារ​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​ខ្ញុំ​។​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការវាយប្រហារ​ដោយ គ្មាន​ហេតុផល​ពី​សំណាក់​បុគ្គល​មួយចំនួន​។​
​កន្លង​នៅពេល​ជួប​ជជែក​គ្នា​ជាមួយ​កូន​របស់​លោក សម រង្ស៊ី ខ្ញុំ​ធ្លាប់បាន​ប្រាប់​គាត់​ថា ឪពុក​របស់​ខ្ញុំ ក្នុងនាម​ជា​អ្នកនយោបាយ​ចាស់ទុំ លោក​មិន​ដែល​ធ្វើ​ការវាយប្រហារ​ទៅលើ​គ្រួសារ​របស់​គូបដិបក្ខ​ទេ ។ ជាពិសេស គឺ​ទៅ​លើ​កូនចៅ ដែល​មិន​ពាក់ព័ន្ធ​នឹង​នយោបាយ​។ ហើយ​ខ្ញុំ​ក៏​បាន​ប្រាប់​ទៅ​កូន​របស់​គាត់​ឲ្យជួយ​ប្រាប់​ទៅ​ឪពុក​របស់​គាត់​ផង​ថា​ក្នុងនាម​ជា​អ្នកនយោបាយ​ចាស់ទុំ​មិនគួរ​ធ្វើការ វាយប្រហារ​ទៅលើ​ក្រុមគ្រួសារ របស់​គូបដិបក្ខ​របស់​ខ្លួន​ទេ​។ គួរ​មាន​ព្រំដែន​សីលធម៌ គុណធម៌​មួយ ក្នុងការ​ធ្វើ​នយោបាយ ។ ប៉ុន្តែ​ជា​ច្រើនលើក​ច្រើនសារ​ហើយ​ដែល​លោក សម រង្ស៊ី បើក​ការវាយប្រហារ មួលបង្កាច់​មក​លើ​ក្រុមគ្រួសារ​របស់​ខ្ញុំ​ដោយ​រួមទាំង​រូប​ខ្ញុំ​និង​ប្អូនៗ​របស់ខ្ញុំ ។​

​ជាក់ស្តែង ថ្ងៃនេះ​ខ្ញុំ​ក៏​មាន​ការភ្ញាក់ផ្អើល​មួយ​នៅពេល​ដែល​បាន​ឃើញ​វីដេអូ​ដែល​លោក សម រង្ស៊ី និយាយ​ជា​សាធារណៈ​ទៅ​កាន់​អ្នកគាំទ្រ​គាត់់​នៅ​សហរដ្ឋអាមេរិក (​កាលពី​ថ្ងៃ​ទី ២៨ កញ្ញា ២០១៩) ដែល​ក្រៅ​ពី​លើក​តំកើង​ប្រព័ន្ធ​អប់រំ​ស្រុក​បារាំង និង​ខ្លួន​គាត់​ដែល​បាន​សិក្សា​នៅ​ទីនោះ គាត់​ក៏​បាន​វាយប្រហារ​មើលងាយ​ប្រព័ន្ធ​អប់រំ​នៅ​ប្រទេស​កម្ពុជា និង​សម្តេច​តេជោ​ផងដែរ​។​អ្វី​ដែល​ជា​ការចាប់អារម្មណ៍​សម្រាប់​ខ្ញុំ គឺ​គាត់​ក៏​បាន​ចោទ​ជា​សាធារណៈ​ថា សញ្ញាបត្រ​ដែល​ខ្ញុំ​បាន​ទទួល​ពី​សាលា​បណ្ឌិត​សភា​យោធា​សហរដ្ឋអាមេរិក West Point ជា​សញ្ញាបត្រ​ក្លែងក្លាយ ជា​សញ្ញាបត្រ​ការទូត​សម្រាប់​ផ្តល់​ឲ្យ​និស្សិត​យោធា​បរទេស​ដើម្បី​ជា​ការលើកទឹកចិត្ត​តែប៉ុណ្ណោះ ហើយ​និស្សិត​បរទេស​មិនបាច់​ខំរៀន​ក៏​បាន​ចូល​និង​បាន​ជាប់​ដោយ​ងាយ​ដែរ​។​

​ចំពោះ​លោក សម រង្សី ដែល​គាត់​បាន​តាំងខ្លួន​ជា​អ្នកចេះដឹង​ខ្ពស់ និង​មាន​សញ្ញាបត្រ​ពី​ស្រុក​បារាំង​នោះ ខ្ញុំ​គិតថា​ការ​ដែល​គាត់​ហ៊ាន​លើក​យកមក​និយាយ​ជា សាធារណៈ​ថា​សញ្ញាបត្រ West Point របស់​ខ្ញុំ​ជា​សញ្ញាបត្រ​ក្លែងក្លាយ ឬ​ជា​សញ្ញាបត្រ​ការទូត​នោះ គឺ​គាត់​ប្រាកដជា​បាន​ធ្វើ​ការស្រាវជ្រាវ​ច្បាស់លាស់ ហើយ​មាន​ភស្តុតាង​រឹងមាំ​ដើម្បី​ការពារ​អំណះអំណាង​របស់​គាត់​ហើយ ។ ហើយ​នឹង​មិន​ខ្លាច​នឹង​ការពារ​សម្តី​របស់​គាត់​នោះទេ​។ ហេតុ​ដូច្នេះ​ក្នុង​នាម​ជា​ក្មេងជំនាន់ក្រោយ​ម្នាក់​ដែល​បាន​រង​ការវាយប្រហារ​ជា​សាធារណៈ​ពី​សំណាក់​លោក សម រង្ស៊ី បែបនេះ​។ ប៉ុន្តែ​ត្រូវ​ការការពារ​កិត្តិយស​និង​សេចក្តីថ្លៃថ្នូរ​របស់​ខ្លួន​ខ្ញុំ​ផ្ទាល់ (​ក៏​ដូច​ជា​របស់​និស្សិត​បរទេស​ផ្សេងទៀត​ដែល​បាន​បញ្ចប់​ការសិក្សា​នៅ​សាលា West Point ដែល​រួមមាន​អតីត​ប្រធានាធិបតី ប្រទេស​ហ្វីលីពីន Fidel Ramos, អតីត​ប្រធានាធិបតី​ប្រទេស​នី​កា​រ៉ា​ហ្គ័ Anastasia Debayle, អតីត​ប្រធានាធិបតី​ប្រទេស​កូ​ស្តា​រីកា Jose Maria Figures …​។​ល​។ និង​ដើម្បី​ការពារ​តម្លៃ​របស់​សាលា West Point ដែល​ជា​ស្ថាប័ន​អប់រំ​ជាន់ខ្ពស់​មួយ​របស់​សហរដ្ឋអាមេរិក ដែល​មាន​ស្តង់ដារ​អប់រំ​តឹងរឹង ម៉ត់ចត់​និង​ស្មើរ​ភាព គ្មាន​ការយោគយល់​ចំពោះ​និស្សិត​យោធា​បរទេស​ឬ​អាមេរិកាំង​នោះទេ​) ។​

​ខ្ញុំ​សូម​អញ្ជើញ​លោក សម រង្ស៊ី ភ្នាល់​គ្នា​បន្តិច ដើម្បី​ឲ្យ​ខ្ញុំ​និង​លោក សម រង្ស៊ី មាន​ឱកាស​ការពារ​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​រៀងៗ​ខ្លួន តាមរយៈ​ការការពារ​នូវ​ពាក្យសម្តី​ឬ​អំណះអំណាង​ដែល​លោក សម រង្ស៊ី បាន​លើក​មក​និយាយ​ជា​សាធារណៈ​នៅ​សហរដ្ឋអាមេរិក​៖

១៖ បើសិនជា​សាលា​បណ្ឌិតសភាយោធា​សហរដ្ឋអាមេរិក West Point មាន​ការផ្ដល់​សញ្ញាបត្រ​ពី​រ​ប្រភេទ​ដូច​លោក សម រង្ស៊ី បាន​លើក​នោះ​។ ជាពិសេស​គឺ​សញ្ញាបត្រ ប្រភេទ​២ ដែល​ជា​សញ្ញាបត្រ​ក្លែងក្លាយ ឬ​ការទូត​ដែល​សាលា West Point ផ្តល់​អោយ​និស្សិត​យោធា​បរទេស​នោះ ហើយ​បើ​ការបណ្ដុះបណ្ដាល​នៅ​សាលា West Point ពិតជា​មាន​ការបែងចែក​ស្តង់ដារ​ខុសគ្នា រវាង​និស្សិត​យោធា​បរទេស​និង​អាមេរិក​មែន​នោះ​៖ ខ្ញុំ​នឹង​លាលែង​តួនាទី​ទាំងអស់​របស់​ខ្ញុំ​។ ក្នុង​កងកម្លាំងប្រដាប់អាវុធ​ហើយ​ធ្វើ​ជា​ប្រជាជន​ស៊ីវិល​ជា​រៀងរហូត​។​

២៖ ប៉ុន្តែ​បើ​លោក សម រង្ស៊ី មិន​អាច​បង្ហាញ​ថា សាលា West Point មាន​សញ្ញាបត្រ​ពី​រ​ប្រភេទ​ដែល​មាន​តម្លៃ​ខុសគ្នា ដោយ​មួយ​ប្រភេទ​មាន​តម្លៃពិត​ប្រាកដ សម្រាប់​ផ្ដល់​ដល់​និស្សិត យោធា​អាមេរិក និង​មួយ​ប្រភេទ​ទៀត​ដែល​ជា​សញ្ញាបត្រ​ក្លែងក្លាយ ឬ​សញ្ញាបត្រ​ការទូត​សម្រាប់​ផ្តល់​ដល់​និស្សិត​នាយទាហាន​បរទេស ហើយ​ការអប់រំ​បណ្ដុះបណ្ដាល​និស្សិត​យោធា​បរទេស​និង​និស្សិត​យោធា​អាមេរិក​មាន​ស្តង់ដារ​ខុស​គ្នា​នៅ West Point នោះ​៖ ខ្ញុំ​សូមឲ្យ​លោក សម រង្ស៊ី លាឈប់​ពី​នយោបាយ​ជា​រៀងរហូត​។​ក្នុងនាម​ជា​ក្មេងជំនាន់ក្រោយ​ម្នាក់ ។​

​ខ្ញុំ​គិតថា លោក សម រង្ស៊ី ដែល​បាន​តាំងខ្លួន​ជា​អ្នកនយោបាយ​ជើងចាស់​និង​ជា​អ្នកចេះដឹង​ខ្ពស់​មាន​សញ្ញាបត្រ​ពី​ប្រទេស​បារាំង ប្រាកដ​មិន​ខ្លាច​នឹង​ការ​ភ្នាល់​គ្នា​ទេ ដើម្បី​ការពារ​នូវ​អ្វី​ដែល​គាត់​ហ៊ាន​និយាយ​ជា​សាធារណៈ ព្រោះ​លោក សម រង្ស៊ី ពិត​ជា​ចង់​រក្សា​តម្លៃ​របស់​គាត់​ដើម្បី​ជា​គំរូ​ដល់​អ្នក​អ្នកគាំទ្រ​គាត់ ជា​ពិសេស​យុវជន​ជំនាន់​ក្រោយ ។ ប៉ុន្តែ​បើសិនជា​លោក សម រង្ស៊ី មិន​ហ៊ាន​ភ្នាល់ ឬ​មិន​អាច​បង្ហាញ​នូវ​ភស្តុតាង​ដើម្បី​ការពារ​នូវ​អ្វី​ដែល​គាត់​បាន​និយាយ​នោះទេ​។
​គាត់​នឹង​បង្ហាញថា គាត់​ជា​អ្នកនយោបាយ​ម្នាក់​ដែល​ចាស់​តែ​អាយុ​ចំណេះដឹង​ខ្ពស់​តែ​នៅលើ​ក្រដាស​សញ្ញាបត្រ និង​គ្មាន​ការទទួលខុសត្រូវ​និង​គ្មាន​ភាព​ជា​គំរូ​ដល់​យុវជន​ជំនាន់​ក្រោយ​ឡើយ​។​ខ្ញុំ​ហ៊ាន​និយាយ​។

​ខ្ញុំ​ហ៊ាន​ធ្វើ និង​ហ៊ាន​ទទួលខុសត្រូ​ជាមួយនឹ​ង​សម្តី​របស់​ខ្ញុំ​ដែល​បាន​និយាយ​ខាងលើ​
​តើ​លោក សម រង្ស៊ី ហ៊ាន​ទេ​? តើ​គាត់​ហ៊ាន​ការពារ​នូវ​អ្វី​បាន​គាត់​បាន​និយាយ​ជា​សាធារណៈ​នោះ​ទេ​?
​ផ្ញើជូន​លោក សមរង្ស៊ី ពី​សំណាក់​ក្មេងជំនាន់ក្រោយ​ម្នាក់​…​ហើយ​ក្មេង​ម្នាក់នេះ កំពុង​រង់ចាំ​ការឆ្លើយតប​ជា​វិជ្ជមាន​ពី​សំណាក់​អ្នក​ចាស់ទុំ​ម្នាក់នោ​…៕
(​ដោយ គេហទំព័រ កម្ពុជា​អភិវឌ្ឍន៍​)
www.Kap-news.com
077797952/0887797952
WhatsApp=012580455

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.