នៅព្រឹកថ្ងៃសៅរ៍ ១៥រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ ជាថ្ងៃបុណ្ឌភ្ជុំបិណ្ឌ(ភ្ជុំធំ) នៃពិធីបុណ្យភ្ជុំប្រពៃណីជាតិខ្មែរ ឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន លោកជំទាវ បាន ស្រីមុំ តំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន និងបុត្រី រួមទាំងសហការី ក្រុមការងារយុវជន បានអញ្ជើញប្រារព្ធពិធីបុណ្យភ្ជុំធំ ជាមួយប្រជាពលរដ្ឋយ៉ាងច្រើនកោះករ និងអធិកអធមបំផុត នៅវត្តគីរីចេតិយ ហៅវត្តភ្នំកុយ ស្រុកសាលាក្រៅ និងវត្តរតនៈសោភ័ណ្ឌ ហៅវត្តកោងកាង ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ទន្ទឹមនឹងនោះដែរ ឯកឧត្តម និងលោកជំទាវ បានប្រគេន បច្ច័យតំកល់ទុកកសាងសមិទ្ធផលក្នុងវត្តបន្ថែម និងទេយ្យទាន ទេយ្យវត្ថុ ព្រមទាំងបច្ច័យដល់ព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ លោកយាយ លោកតា ព្រមទាំងពុទ្ធបរិស័ទជាច្រើននាក់ផងដែរ។
នៅក្នុងឱកាសដ៏មហោឡាឬក្សនេះ ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បានឧទ្ទិសសុំឲ្យមគ្គផលដែលកើតចេញពីការធ្វើបុណ្យថ្ងៃនេះ ជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរ និងជាតិខ្មែរទាំងមូលជួបតែសេចក្តីសុខក្សេមក្សាន្តចម្រុងចម្រើនជានិច្ចនិរន្ត ក្រោមម្លប់នៃសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។















