(ខេត្តកណ្តាល)៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០១៩នេះព្រឹកថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០១៩ ត្រូវនឹងថ្ងៃភ្ជុំបិណ្ឌ នេះ ឯកឧត្ដម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានគណៈពង្រឹងស្រុកស្អាង និង លោកជំទាវ រួមជាមួយ កញ្ញា ធី សុវណ្ណថា ប្រធានគណៈពង្រឹងឃុំត្រើយស្លា អមដំណើរដោយមេឃុំ លោក ប៉ាវ ប៉េង ក្រុមការងាររដ្ឋបាលឃំុត្រើយស្លា បានចុះមកប្រគេនទេយ្យទានវត្តចំនួន៣ក្នុងឃុំត្រើយស្លាគឺ វត្តពោធិអណ្តែត វត្តស្លាកេតុ និង វត្តកេតុឧត្តម ព្រមទាំងប្រជាពលរដ្ឋ ពុទ្ធបរិស័ទ បានយកចង្ហាន់ ទេយ្យទាន គ្រឿងបរិក្ខារ និងបច្ច័យ ប្រគេនព្រះសង្ឃក្នុងពិធីបុណ្យភ្ជុំបិណ្ឌចំនួន៣វត្ត ស្ថិតនៅឃំុ ត្រើយ ស្លាស្រុក ស្អាង ខេត្តកណ្តាល ឯកឧត្ដម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឧទ្ទិសកុសល្យជូនដល់បុព្វការីជន ញាតិកា សាច់សារលោហិត ដែលបានចែកឋានទៅកាន់លោកខាងមុខផង៕
ឯកឧត្ដម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានគណៈពង្រឹងស្រុកស្អាងយកចង្ហាន់ ទេយ្យទាន គ្រឿងបរិក្ខា និងបច្ច័យ ប្រគេនព្រះសង្ឃក្នុង ចំនួន៣វត្ត ក្នុងឃុំត្រើយស្លាស្រុកស្អាង
ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat» | www.kap-news.com
Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55
Filed in: ព័ត៌មានជាតិ





