ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

​លោក ឃួ​ង ស្រេង ក្រើនរំលឹក​ទាហាន​នៅ​ព្រំដែន ទប់ស្កាត់​ចលនា​ណាមួយ​ដែល​ធ្វើឲ្យ​កម្ពុជា ធ្លាក់​ចូល​ក្នុង​ភ្លើងសង្គ្រាម ដូច​អតីតកាល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(​ព្រះវិហារ​)៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ជំរុញ​ដល់​ថ្នាក់ដឹកនាំ​កងទ័ព នៅ​កងពលតូច​អន្តរាគមន៍​លេខ​៩ និង​កម្លាំង​ដែល​ឈរជើង នៅតាម​បន្ទាត់​ព្រំដែន ត្រូវ​រារាំង​ដាច់ខាត​រាល់​ទង្វើ​ណាមួយ ដែល​ជា​ចេតនា​បង្ក​ឲ្យ​សង្គម​កម្ពុជា ធ្លាក់​ចូល​ក្នុង​ភ្លើងសង្គ្រាម ដូច​អតីតកាល​។​

​ការ​ថ្លែង​បែបនេះ របស់លោក ឃួ​ង ស្រេង ធ្វើឡើង​នៅ​ថ្ងៃទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ នៅក្នុង​ឱកាស​ដែល​លោក អញ្ជើញ​សម្ពោធ​អគារ​សាលប្រជុំ កងពលតូច​អន្តរាគមន៍​លេខ​៩ និង​សំណេះសំណាល​សួរសុខទុក្ខ នាយទាហាន បញ្ជាការដ្ឋាន​កងពល​ធំ​អន្តរាគមន៍​លេខ​៣ កងពលតូច​អន្តរាគមន៍​លេខ​៩ និង​វរ​នគរបាល​ការពារ​ព្រំដែន​លេខ​៧៩៣ នៅ​ខេត្ត​ព្រះវិហារ​។​

​លោក ឃួ​ង ស្រេង បាន​គូសបញ្ជាក់ថា ថ្នាក់ដឹកនាំ​នាយទាហាន ពលទាហាន និង​កម្លាំង​នគរបាល​ទាំងអស់ ប្រាកដ​ណាស់​មិន​ចង់ឲ្យ​កម្ពុជា ធ្លាក់​ចូល​ក្នុង ភ្លើងសង្គ្រាម​នោះទេ ព្រោះ​បច្ចុប្បន្ននេះ​កម្ពុជា​កំពុងតែ​ទទួលបាន​សុខសន្តិភាព ស្ថិរភាព​នយោបាយ ប្រជាពលរដ្ឋ​រស់នៅ​ជួបជុំ​ក្រុមគ្រួសារ មានឱកាស​ដើរហើរ ដោយ​សេរី ដូច្នេះ​កត្តា​ទាំងនេះ​កងទ័ព​ទាំងអស់​នឹង​មិន​អនុញ្ញាត ឲ្យ​ក្រុម​ណាមួយ​មក​បំផ្លាញ​ភាពសម្បូរ សប្បាយ​ដែល​កំពុងតែ​កើត​មាន​ពេល​បច្ចុប្បន្ន​នេះ​ទេ​។​

​លោក ឃួ​ង ស្រេង បាន​បន្តថា ច្បាស់​ណាស់​ប្រសិនបើ​ជន​ឧទ្ទាម (​ទណ្ឌិត សម រង្ស៊ី​) ចូលមក​ក្នុង​ប្រទេស​កម្ពុជា​នោះ តាម​ច្រក​ណា​ក៏​គេច​មិន​រួច​នោះទេ ព្រោះ​កងទ័ព​ទាំងអស់ នឹង​យក​សាច់​ស្រស់ ឈាម​ស្រស់ ដើម្បី​ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​កើតចេញ​ពី​ការបោះឆ្នោត​ជ្រើសរើស ដោយ​ប្រជាពលរដ្ឋ​កម្ពុជា​ច្រើន​លើសលប់ ជាពិសេស​កងទ័ព​កម្ពុ​ជា​គ្រប់​ជាន់ថ្នាក់ មិន​ចង់​ឃើញ​កម្ពុជា រងគ្រោះ​ដូច​អតីតកាល​នោះ​ទេ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.