ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ==> បារីជាច្រើនកេសបម្រុងលួចឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា ==> អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា

ពលរដ្ឋ​នៅ​ស្រុក​បាទី ខេត្ដ​តាកែវ​៖ «​បើ សម រង្ស៉ី ចូល​ស្រុក​ខ្មែរ​ថ្ងៃ​ណា រាជរដ្ឋាភិបាល​ត្រូវ​ចាប់​ដាក់គុក​, ខ្ញុំ​សូម​ប្រឆាំង​ដាច់អហង្ការ ចំពោះ​សម រង្ស៉ី ដែល​ប្រមាថ​ព្រះមហាក្សត្រ​»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​តាកែវ​)៖ ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​បាទី ខេត្តតាកែវ បានប្រកាស​ប្រឆាំង​យ៉ាង​ដាច់អហង្ការ ចំពោះ​ទណ្ឌិត សម រង្ស៉ី ដែល​ហ៊ាន​ប្រមាថ​ព្រះមហាក្សត្រ ហើយ​ចង់​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​។ ពលរដ្ឋ​អំពាវនាវ​ដល់​សមត្ថកិច្ច ពិសេស​ស្ថាប័ន​តុលាការ ត្រូវ​តែ​ចាប់​លោក សម រង្ស៉ី ដាក់ពន្ធនាគារ នៅពេល​វិល​ចូល​ស្រុក​ខ្មែរ​។​

​លោក យ៉ីន ម៉ូ​វ ដែល​ហៅ​ទណ្ឌិត សម រង្ស៉ី ថា​ជា​ចោរ​ក្បត់ជាតិ​ពេញៗ​មាត់ បាន​ចាត់ទុកថា ទណ្ឌិត សម រង្ស៉ី ជា​អ្នកបង្ក​អ​សន្ដិភាព និង​អស្ថិរភាព​នៅ​ក្នុង​សង្គម ដូច្នេះ​ក្នុង​នាម​រូបគាត់​ជា​ប្រជាពលរដ្ឋ​ម្នាក់ ក៏ដូចជា​កម្មករ កម្មការិនី​ជាច្រើនរូប​ទៀត នៅ​ស្រុក​បាទី ខេត្តតាកែវ ប្រឆាំង​ដាច់ខាត​មិនឲ្យ សម រង្ស៉ី វិល​ចូល​ស្រុក​វិញ​នោះទេ​។​

​ពលរដ្ឋ​រូបនេះ បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំបាទ​សូម​ប្រឆាំង​ដាច់អហង្ការ ចំពោះ​អាចោរ​ក្បត់ជាតិ សម រង្ស៉ី ដែល​ប្រមាថ​ព្រះមហាក្សត្រ ហើយ​ចង់​ផ្ដួលរំលំ រាជរដ្ឋាភិបាល ចឹង​រាជរដ្ឋាភិបាល​នៅ​ពេល​ឃើញ​អាចោរ​ក្បត់ជាតិ សម រង្ស៉ី ចូល​ប្រទេស​ថ្ងៃ​ណា គឺ​ត្រូវ​ចាប់​ដាក់គុក ព្រោះ​សម រង្ស៉ី ចូល​មក​ស្រុក គឺ​បង្ក​អសន្ដិសុខ អស្ថិរភាព​នៅ​ក្នុង​សង្គម ព្រោះ​ឥលូវ​សន្ដិភាព និង​ស្ថិរភាព​នៅក្នុង​ស្រុក កំពុងតែ​មាន​ហើយ កាលណា​អាចោរ​ក្បត់ជាតិ​ចូលមក នឹង​បង្ក​ភាពវឹកវរ​ដល់​ប្រជាពលរដ្ឋ​។​

​ជាទូទៅ​កម្មករ កម្មការិនី គេ​មិន​ខ្វល់ខ្វាយ​អំពី​ការចូល​ស្រុក​របស់​អាចោរ​ក្បត់ សម រង្ស៉ី ហើយ​គេ​ក៏​មិន​គាំទ្រ​ដែរ អញ្ចឹង​ខ្ញុំបាទ​សូម​ថ្កោលទោស​ដាច់អហង្ការ ចំពោះ​ចោរ​ក្បត់ សម រង្ស៉ី គឺ​មិន​អាច​ចូល​ស្រុក​បាន​ទេ កាលណា​តែ​ចូល​ស្រុក ច្បាប់​មាន​តុលាការ​មាន ត្រូវ​ចាប់​ដាក់គុក​។ សូម​បងប្អូន​កុំ​ជឿ​ពាក្យ​ញុះញង់ ការឃោសនា​របស់​ចោរ​ក្បត់ និង​បក្ខពួក​របស់​សម រង្ស៉ី​»​។​

​សូម​ជំរាប​ថា នៅ​ក្នុង​កិច្ចសម្ភាសន៍​វិទ្យុ​អាស៊ីសេរី (RFA) នា​យប់​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៩ កន្លងទៅ​, សម្តី​ជន​ថោកទាប ក្បត់ជាតិ​សាសន៍ ក្បត់​ព្រះមហាក្សត្រ​គឺ​ទណ្ឌិត សម រង្ស៉ី បាន​បន្ត​ប្រមាថ​ព្រះករុណា ព្រះបាទ សម្តេចព្រះ​នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជាទី​គោរព​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៃ​រាស្ត្រ​ខ្មែរ យ៉ាង​ធ្ងន់ធ្ងរ​បំផុត​នៅក្នុង​កម្មវិធី Hello VOA ដោយ​ប្រើ​ពាក្យ​ប្រមាថ​ធ្ងន់ៗ​បំផុត​។​

​សម្តី​ជន​ថោកទាប សម រង្ស៉ី បាន​និយាយ​យ៉ាង​ដូច្នេះ​ថា​៖ «…​ព្រះមហា​ក្សត្រ​មិន​ដែល​បើកព្រះនេត្រ ឃើញ​ទុក្ខវេទនា​របស់​ប្រជារាស្ត្រ​ខ្មែរ​ទេ ព្រះមហាក្សត្រ​សព្វ​ថ្ងៃ ដូច​ខ្ញុំ​និយាយ​ម្តងទៀត ចង់​កាត់ទោស​ខ្ញុំ​មួយ​ម៉ឺន​ដង​ទៀត អត់​ខ្វល់​ដែរ ព្រះមហាក្សត្រ​សព្វ​ថ្ងៃ ជា​ចំណាប់ខ្មាំង​របស់ ហ៊ុន សែន ព្រះមហាក្សត្រ​សព្វ​ថ្ងៃ​ជា​អាយ៉ង​របស់ ហ៊ុន សែន ព្រះមហាក្សត្រ​សព្វ​ថ្ងៃ ធ្វើ​អ្វី​តាម​ដែល ហ៊ុន សែន បញ្ជា​ឲ្យ​ព្រះអង្គ​ធ្វើ​ទាំងអស់ ដូច្នេះ​ព្រះមហាក្សត្រ​សព្វ​ថ្ងៃ ជា​ព្រះមហាក្សត្រ​អត់​បាន​ការ អត់​ប្រយោជន៍ ខ្ញុំ​អត់​ចាប់អារម្មណ៍ អត់​គោរព​ព្រះមហាក្សត្រ​សព្វ​ថ្ងៃ​….»​។​

​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាត្រា​៧ បានចែង​ថា «​អង្គ​ព្រះមហាក្សត្រ មិន​អាច​នរណា​រំលោភ​បំពាន​បាន​ឡើយ​»​។ មាត្រា​៨ បានចែង​ថា «​ព្រះមហាក្សត្រ ព្រះអង្គ​ទ្រង់​ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ និង​និរន្តរ៍ភាព​ជាតិ​។ ព្រះមហាក្សត្រ ទ្រង់​ជា​អ្នក​ធានា​ឯករាជ្យ​ជាតិ អធិបតេយ្យ និង​បូរាណ​ភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​ជា​អ្នក​ធានា​ការគោរព​សិទ្ធិ និង​សេរីភាព​របស់​ប្រជាពលរដ្ឋ និង​ការគោរព​សន្ធិសញ្ញា​អន្តរជាតិ​»​។​

​ជន​ក្បត់ជាតិ សម រង្ស៉ី បានប្រកាស​នឹង​វិលត្រឡប់​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​ខាងមុខ ដើម្បី​ប្រឆាំង និង​ផ្តួល​របប​ដឹកនាំ​ដោយ​សម្តេច​តេជោ ហ៊ុន សែន បច្ចុប្បន្ន​។ ការវិលត្រឡប់​នេះ​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា ប្រកាសថា ជា​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​រាជរដ្ឋាភិបាល​ស្របច្បាប់ កើតចេញពី​ការបោះឆ្នោត​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.