ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ==> បារីជាច្រើនកេសបម្រុងលួចឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា ==> អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឱ្យបាន​គ្រប់ៗ​គ្នា ជាពិសេស​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កណ្ដាល ៖ លោក​ឧត្តមសេនីយ៍ត្រី វ៉ែន សុវិន ស្នងការរង​នគរបាល​ខេត្ត​កណ្ដាល បាន​អំពាវនាវ​ពលរដ្ឋ​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យបាន​ខ្ចាប់ខ្ជួន​ទាំងអស់គ្នា តាម​គោលការណ៍ «​ថ្ងៃនេះ​ថ្ងៃស្អែក​កុំឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​» នៅ​គ្រា​ដែល​ពលរដ្ឋ​ធ្វើដំណើរ​ទៅ​ស្រុកកំណើត​ឆ្លងកាត់​តាម​ខេត្ត​កណ្ដាល និង​អ្នកធ្វើ​ដំណើរ​ទូទៅ​ប្រទេស ក្នុងអំឡុង​ពិធី​កាន់បិណ្ឌ និង​ការវិល​ត្រលប់​ចូល​រាជធានី​ភ្នំពេញ​វិញ​។​

​ឆ្លើយតប​នឹង​ការសម្ភាសន៍​របស់​ភ្នាក់ងារ​សារព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ លោក​ឧត្តមសេនីយ៍ត្រី វ៉ែន សុវិន បាន​បន្តថា សម្រាប់​អង្គភាព​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល បាន​ត្រៀម​លក្ខណៈ​រួចជាស្រេច​ក្នុង​កិច្ចប្រតិបត្តិការ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ តាម​ទី​វត្ត​អារាម និង​កិច្ច​អន្តរាគមន៍​ដល់​ប្រជាពលរដ្ឋ​ឲ្យទាន់​ពេលវេលា ពិសេស​បាន​រៀបចំ​កម្លាំង​សន្តិសុខ​រៀបចំ​ចរាច​រណ៍ តាម​បណ្ដា​ផ្លូវ​ជាតិ​ធំៗ​គ្រប់​ផ្លូវ​ដើម្បី​សុវត្ថិភាព​បងប្អូន​ទាំងអស់​គ្នា​។​

​លោក​ស្នងការរង បាន​បន្ថែមទៀតថា កម្លាំង​ដែល​ត្រូវ​រៀបចំ​ជាពិសេស​គឺ​ក្រុង​តាខ្មៅ ព្រោះ​តាម​ផ្លូវ​នេះ​ជា​ផ្លូវ​មមាញឹក​ជាងគេ ហើយ​ណាមួយ​ជា​ផ្លូវ​ដែល​ថ្នាក់ដឹកនាំ​ឆ្លងកាត់​ច្រើន ដូច្នេះ​កម្លាំង​បាន​ត្រៀម​រួចជាស្រេច ក្នុង​ការសម្រួល​ចរាចរណ៍​ជូន​សាធារណៈជន​ឲ្យបាន​ល្អ​ប្រសើរ​។ លោក​ថា កម្លាំង​របស់​លោក​បាន​រៀបចំ​បណ្ដើរៗ​មកហើយ ចាប់តាំងពី​ការចូល​កាន់បិណ្ឌ​ថ្ងៃទី​១​មក​ម្លេះ ហើយ​កម្លាំង​រឹតតែ​បង្កើន​កាន់តែខ្លាំង​នៅក្នុង​ថ្ងៃ​បិណ្ឌ​ធំ ព្រមទាំង​ថ្ងៃក្រោយ​ភ្ជុំ​ធំ​ថែមទៀត​ផង​។​

​លោក វ៉ែន សុវិន ក៏បាន​អំពាវនាវ​ដល់​អ្នកប្រើប្រាស់​ផ្លូវ​ទាំង​អស់ សូម​មាន​ការយោគយល់​អធ្យាស្រ័យ​គ្នា​ល្អ បើកបរ​គោរព​ច្បាប់​ចរាចរណ៍ គោរព​សិទ្ធិ​អទិភាព បើកបរ​ដោយ​គ្មាន​សារធាតុ​ស្រវឹង ចំពោះ​ម៉ូតូ​ត្រូវ​ពាក់មួក ចំពោះ​ឡាន​តូចធំ ត្រូវ​ពាក់​ខ្សែរ​ក្រវ៉ាត់​ជាដើម​ដោយ​មិន​ត្រូវ​ជែង​គ្នា​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ផ្សេងៗ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.