រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តម រ័ត្ន ស្រ៊ាង, លោក លាង មុនីរិទ្ធ, លោក អ៊ឹង អៀង ដែលជាប្រធាន និងអនុប្រធាន ក្រុមការងារចុះមូលដ្ឋានខណ្ឌដង្កោ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុត្តិសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចូលរួមជាគណអធិបតី ក្នុងពិធីប្រកាសសមាសភាពក្រុមការងារចុះមូលដ្ឋានសង្កាត់ទាំង១២ ក្នុងខណ្ឌដង្កោ ដើម្បីបែងចែកតួនាទីភារកិច្ច អនុវត្តការងារ តាមការចាត់តាំងរបស់ក្រុមការងារថ្នាក់ជាតិប្រគល់ជូន។
ថ្លែងក្នុងពិធីប្រកាសសមាសភាពក្រុមការងារចុះមូលដ្ឋានសង្កាត់ទាំង១២នេះផងដែរ ឯកឧត្តម រ័ត្ន ស្រ៊ាង បានថ្លែងសំណេះ សំណាលជាមួយសមាជិក សមាជិការទាំងអស់ ប្រកបដោយក្តីសោមនស្សរីករាយស្និតស្នាល ព្រមទាំងបានចែករំលែក បទ ពិសោធន៍ការងារ បទពិសោធន៍ជីវិតរស់នៅប្រចាំថ្ងៃ ដល់សមាជិក នៃអង្គពិធីទាំងមូល ទុកជាការត្រិះរិះពិចារណាផងដែរ។
បន្ទាប់ពីកម្មវិធីត្រូវបានបញ្ចប់ឯកឧត្តម រ័ត្ន ស្រ៊ាង បានប្រគល់អំណោយ រួមមានថវិកា១២លានរៀល, ទឹកក្រូច១២០កេស និងទឹកសុទ្ធ១២០កេស ជូនដល់ក្រុមការងារចុះមូលដ្ឋានសង្កាត់ទាំង១២ បែងចែកគ្នាយកទៅប្រើប្រាស់ ក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ តាមសង្កាត់រៀងៗខ្លួន៕
(ដោយ គេហទំព័រ កម្ពុជាអភិវឌ្ឍន៍)
www.Kap-news.com
077797952/0887797952
WhatsApp=012580456









