ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦

ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ដឹកនាំ​ប្រតិភូ​នៃ​ស្នងការដ្ឋាន​ចុះ​សាកសួរ​សុខទុក្ខ​កង កម្លាំង នគរបាល​វរ​សេនា​តូច​ការពារ​ព្រដែនគោក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បាត់ដំបង ៖ ​ថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ​២០១៩ នៅ​ទីបញ្ជាការដ្ឋាន​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ ៨១៩​ស្រុក​កំរៀង​និង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៧ ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង និង​ជា​មេបញ្ជាការរង​នគរបាល ជាតិ​ភូមិភាគ​ទី​៥ បាន​ដឹកនាំ​លោក លោកស្រី ស្នងការរង នាយ នាយរង​ការិយាល័យ​ជំនាញ ព្រមទាំង​មន្ត្រី​នគរបាល ចំណុះ​ស្នងការដ្ឋាន សាកសួរ​សុខទុក្ខ​កងកម្លាំង នគរបាល ក្នុង​វរ​សេនា​តូច​នគរបាល ការពារ​ព្រំដែន​គោក​លេខ ៨១៩​និង​លេខ​៨១៧​ដែល​កំពុង​បំពេញ​ភារកិច្ច​ការពារ​បូរណភាព​ទឹកដី ក្នុង​ភូមិសាស្ត្រ​ស្រុក​កំរៀង ស្រុក​ភ្នំព្រឹក ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង ទាំងអស់ នា​ឱកាស​បុណ្យកាន់បិណ្ឌ ភ្ជំ​បិណ្ឌ នា​ពេល​ដ៏​ខ្លី​ខាងមុខនេះ ។

​មានមតិ​សំណេះសំណាល​ជាមួយ​កងកម្លាំង​នគរបាល​នាឱកាស​នោះ​ឯកឧត្តម ឧត្តមសេនីយ៍ទោ​បានស​ម្តែង​នូវ​ការ​ផ្តាំផ្ញេ​ី​សួរសុខទុក្ខ​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ ថ្នាក់ដឹកនាំ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ចំពោះ​កងកម្លាំង​នគរបាលជាតិ ឯកឧត្តម បាន​សម្តែង​នូវ​ការកោតសរសើរ​ចំពោះ​វីរភាព​របស់​កងកម្លាំង​នគរបាល​វរ​:​ព្រំដែន​ទាំងអស់ ដែល​បាន​ខិត ខំ​បំពេញ ភារកិច្ច បម្រើ​ជាតិ​មាតុភូមិ ការពារ​បាន​នូវ​បូរណភាព​ទឹកដី ព្រមទាំង​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ជូន​ប្រជា​ពល រដ្ឋ​នៅ​មូល ដ្ឋា​ន​ផងដែរ ។

ឯកឧត្តម បាន​បន្តថា ពី​ពេល​នេះ​ទៅមុខ​នគរបាល​យើង​ត្រូវ​បន្ត​ខិតខំ​បំពេញ​ភារកិច្ច​នេះ​ជា​បន្ត​ទៀត ហើយ​ត្រូវ​ការពារ​ឲ្យបាន​នូវ​បូរណភាព​ទឹកដី ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារ​រដ្ឋធម្មនុញ្ញ ការពារ​រាជរដ្ឋាភិបាល​ស្រប ច្បាប់ ដែល​កើតចេញ​ពី​ការបោះឆ្នោត​ដោយ​ប្រជាពលរដ្ឋ ហើយ​ត្រូវ​ប្រឆាំង​ដាច់ខាត​ជាមួយ​ពួក​ក្បត់ជាតិ​ដែល​មាន​បំណង និង​មហិច្ឆិតា​ធ្វើ​បដិវត្តន៍​ព៌ណ ចង់​បំផ្លាញ​សុខសន្តិភាព និង​ការអភិវឌ្ឍន៍​របស់​ប្រទេសជាតិ ដែល​យើង​កំពុង​មាន​ដូច​ពេលបច្ចុប្បន្ន​នេះ​។ នគរបាល​ត្រូវ​ដេីរ​តួ​ជា​ស្នូល​ក្នុង​ការអនុវត្ត​នូវ​កម្មវិធី គោលនយោបាយ​ស្តីពី​ភូមិ ឃុំ​មាន​សុវត្ថិភាព​នៅ​មូលដ្ឋាន​។

​ឯកឧត្តម បាន​ផ្តាំផ្ញើ​ដល់​កងកម្លាំង​នគរបាល​ទាំងអស់​ត្រូវ​ថែរក្សា​បាន​នូវ​សាមគ្គីភាព​ផ្ទៃក្នុង​ជាមួយ​កងកម្លាំង​នគរ បាល​ដូចគ្នា​ព្រមទាំង​ជាមួយ​កងកម្លាំង​ប្រដាប់អាវុធ មន្ត្រីរាជការ អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​ដែលមាន​សកម្មភាព ក្នុង​ភូមិសាស្ត្រ​ទទួលខុសត្រូវ​របស់​យើង​ទប់ស្កាត់​រាល់​បទ​ល្មេី​ស​គ្រប់​ប្រភេទ​ដូចជា​ករណី​ឆ្លងដែន​ដោយ​ខុសច្បាប់ ការជួញដូរ​គ្រឿងញៀន ជា​ដេ​ី​ម​ក្រៅពី​នោះ​ត្រូវ​គោរព បាន​នូវ​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​ស្របតាម​វិន័យ​របស់​កងកម្លាំង​នគរបាលជាតិ ។ ជាមួយនេះដែរ​កងកម្លាំង​នគរបាល​យើង​ត្រូវ​ថែរក្សា​បាន​នូវ​សុខភាព​របស់យេ​ី​ង ទាំង​ការរស់នៅ​ស្អាត ការហូបចុក​ស្អាត ប្រកបដោយ​អនាម័យ​ល្អ ។​

​ឯកឧត្តម​បាន​នាំយក​នូវ​ថវិកា សម្ភារ​:​គ្រឿងឧបភោគ បរិភោគ​ជា​អំណោយ​ដ​ថ្លៃថ្លា​របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ប្រគល់ជូន​បញ្ជាការដ្ឋាន​វរ​សេនា តូច​នគរបាល ការ ពារ​ព្រំដែន​គោក ព្រមទាំង​កងកម្លាំង​នគរបាល​ចំណុះ​វរ​:​ព្រំដែន​នាពេលនេះ​ផងដែរ​៕

(​ដោយ គេហទំព័រ កម្ពុជា​អភិវឌ្ឍន៍​)
www.Kap-news.com
077797952/0887797952
WhatsApp=012580455

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.