ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

​លោក ជាវ តា​យ ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ​ចំណុះ​សាលាខេត្ត​កំពត​នៅ មុន​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ឈាន​មកដល់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​កញ្ញា​ឆ្នាំ​២០១៩​នេះ បាន​អញ្ជើូ​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ​ចំណុះ​សាលាខេត្ត​កំពត​ដែល​កម្មវិធី​នេះ​ធ្វើឡើង​នា​សាលប្រជុំ​សាលា​ខេត្ដ​ដោយ​មាន​ការចូលរួម​ពី​លោក​អភិបាលរង​ខេត្ត និង​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត អភិបាល អភិបាលរងក្រុង ស្រុក​ផង​ដែរ​។​

​នៅក្នុង​ឱកាស​នោះ​លោក​វ៉ិត វឌ្ឍនា នាយក​រដ្ឋបាល​សាលាខេត្ត​បានឲ្យ​ដឹង​អំពី​ស្ថានភាព​មន្ត្រីរាជកា​រស៉ី​វិល​នៃ​ក្របខ័ណ្ឌ​ក្រសួងមហាផ្ទៃ​និង​មន្ត្រី​ជាប់​កិច្ចសន្យា​ចំណុះ​សាលាខេត្ត​កំពត​ទាំងមូល​បច្ចុប្បន្ន​មាន​ចំនួន​សរុប​១៩១​នាក់​ស្រី​៦៩​នាក់​ក្នុងនោះ​មន្ត្រីរាជការ​ក្នុង​រចនាសម្ព័ន្ធ​សាលាខេត្ត​មាន​ចំនួន​សរុប​១៣៨​នាក់ និង​មន្ត្រី​ជាប់​កិច្ចសន្យា​មាន​ចំនួន​សរុប​៥៣​នាក់​។​

​លោក ជាវ តា​យ អភិបាលខេត្ត បាន​មានប្រសាសន៍​សំណេះសំណាល​នា​ឱកាស​នោះ​ដោយ​បញ្ជាក់​ថា​៖ ជា​ការពិត​កន្លងមក​ក្នុង​មួយ​ឆ្នាំ​រដ្ឋបាល​ខេត្ត​កំពត​តែងតែ​ធ្វើ​នូវ​កម្មវិធី​ជួបជុំ​មន្ត្រីរាជការ​ចំណុះ​សាលាខេត្ត​នា​មុន​ឱកាស​បុណ្យ​ប្រពៃណី​ជាតិខ្មែ​រ​ម្ដងៗ​។ ពិសេស​បុណ្យ​ភ្ជំបិណ្ឌ​និង​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ គឺជា​គោលបំណង​ដើម្បី​ផ្សារភ្ជាប់​ការស្រឡាញ់​រាប់អាន​ក្នុង​មនោសញ្ចេតនា​ការងារ​និង​ការលើកទឹកចិត្ត​រវាង​ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​ក្រោម​ឱវាទ ពោល​គឺ​ដើម្បី​ពង្រឹង​សាមគ្គីភាព រួម​គ្នា​គិត រួមគ្នា​ធ្វើ និង​រួម​គ្នា​ទទួលខុសត្រូវ​ដោះស្រាយ​បញ្ហា​ប្រឈម​សេសសល់​នានា​ពី​ច្រើន​មក​តិច​និង​ពី​តិច​ទៅ​អត់ សំដៅ​ធ្វើ​យ៉ាងណាឲ្យ​ការអនុវត្ត​ការងារ​បាន​កាន់​តែប្រ​សើរ​និង​មាន​ប្រសិទ្ធភាព​ថែម​ទៀត​លើ​ការងារ​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ក៏ដូចជា​ការរួម​គ្នា​ជំរុញ​កិច្ច​អភិវឌ្ឍន៍​ក្នុង​ខេត្ត​កំពត​អោយបាន​កាន់តែ​រីកចម្រើន​បន្ត​ទៅមុខ​ទៀត​។​

​ក្នុងឱកាស​នោះ​លោក ជាវ តា​យ ក៏​បាន​ឧបត្ថម្ភ​ថវិកា​ជូន​ដល់​មន្ត្រីរាជការ​ក្នុង​ក្របខ័ណ​ចំណុះ​សាលាខេត្ត​កំពត​ទាំង​មូលស​រុប​ចំនួន​១៣១​នាក់​ក្នុង​ម្នាក់​ថវិកា​ចំនួន​៤០​ម៉ឺន​រៀល នឹង​បន្ត​ឧបត្ថម្ភ​ដល់​សមាជិ​ក្រុមប្រឹក្សា​ខេត្ត​ចំនួន​២៥​នាក់​ក្នុង​ម្នាក់​៥០​ម៉ឺន​រៀល​សរុប​មាន​ចំនួន​៦៤​លាន​៩​សែន​រៀល មន្ដ្រី​ជាប់​កិច្ចសន្យា​ចំនួន​៥៣​នាក់ និង​នគរបាល​ចំនួន​៦​នាក់ ម្នាក់ៗ​២០​ម៉ឺន​រៀល​សរុប​ថវិកា​ទាំងអស់​ចំនួន​៧៦​លាន​៧​សែន​រៀល​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.