ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​លោក​អភិបាល​ខេត្ត​កំពត​បាន​បញ្ជា​ឲ្យ​ស្ថាប័ន ជំនាញ​ពាក់ព័ន្ធ កាយ​យក​អាចម៍ដី​ចេញពី​មាត់​ព្រែក​ក្បាលរ​មាស​ជា​បន្ទាន់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​ចុះ​ពិនិត្យ​មើល​ទីតាំង​ដែល​ជន​មិន​ស្គាល់​មុខ​បាន​ចាក់​លុប​ដី​សាធារណៈ​របស់​រដ្ឋ ត្រង់​ចំណុច​ដៃ​ព្រែក​ខាង​លិច​ស្ពាន​ក្បាល​រមាស ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​ទឹកឈូ ខេត្ត​កំពត ដោយ​ការចុះពិនិត្យ​និង​បញ្ជា​ឲ្យ​ស្ថាប័ន្ធ​ពាក់ព័ន្ធ​ត្រូវតែ​កាយអាចម៍​ដីចេញ​នេះ​គឺជា​លើក​ទី​ពីរ​ហើយ ប៉ុន្តែ​គេ​ហាក់​មិន​ទាន់​ឃើញ​ផ្នែក​ជំនាញ​ណាមួយ​អនុវត្ត​នៅឡើយ​ទេ​។​

​ក្នុង​ការដឹកនាំ​សហការី​ចុះ​ពិនិត្យ​លើ​ក​នេះ លោក​ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​លើ​ល​ឡើង​ថា ដី​សាធារណៈ​របស់​រដ្ឋ​ទាំងអស់ គឺ​មិន​អាច​ឲ្យ​បុគ្គល​ណាមួយ​មាន​សិទ្ធិ​កាន់កាប់ ឬ​ទន្ទ្រាន​រំលោភ​យក​តាម​អំពើ​ចិត្ត​បានឡើយ ព្រោះ​ករណីបែបនេះ​វា​មិន​ត្រឹម​តែ​ល្មើស​ច្បាប់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ទម្លាប់​ដ៏​អាក្រក់​មួយ​ដែល​គួរតែ​ចៀសវាង​ឲ្យបាន​។​លោក​អភិបាលខេត្ត​បាន​បន្ថែមថា ចំពោះ​ទីតាំង​ដី​ដែល​បុគ្គល​ខិលខូច​ចាក់​លុប​នេះ គឺជា​ដៃ​ព្រែក​ធម្មជាតិ ដែល​មាន​មុខងារ​យ៉ាង​សំខាន់​ក្នុង​ការ​បណ្តោះ​ទឹក​ចេញ​ពី​ប្រភព​ផ្សេងៗ សម្រាប់​នាំ​ចូល​ក្នុង​ព្រែក​ក្បាល​រមាស ដើម្បី​បញ្ជូន​ទៅ​ក្នុង​សមុទ្រ​ផងដែរ​។​

​ក្នុងដំណាក់កាល​នេះ លោក​អភិបាលខេត្ត​ក៏​បាន​ប្រគល់​ភារកិច្ច តួនាទី​ដល់​លោក នាក់ សុ​វណ្ណា​រី អភិបាលស្រុក​ទឹកឈូ ជា​អ្នកដឹកនាំ​ដល់​ជំនាញ​និង​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ឲ្យ​បន្ត​តាមដាន​រាល់​ការអនុវត្ត​កាយ​អាចម៍ដី​នេះ​ចេញ​វិញ​ឲ្យអស់ ដូច​សភាព​ដើម​វិញ​ដោយ​គ្មាន​លក្ខខណ្ឌ​។​

​ជាមួយនេះដែរ លោក​អភិបាលខេត្ត​ក៏​បាន​ណែនាំ​បន្ថែមទៀត ដោយ​តម្រូវ​ឲ្យ​កាយ​អាចម៍ដី​នេះ​ចេញ​ឲ្យ​លឿន​និង​ឆាប់​បំផុត ដោយ​មិន​ត្រូវ​រង់ចាំ​ឬ​រារែក​អី្វ​ឡើយ ហើយ​លោក​ក៏​បាន​ក្រើនរំឭក​ដល់​មន្ត្រី​ពាក់ព័ន្ធ មុន​នឹង​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់ សុំ​ច្បាប់​ចាក់ដី​អភិវឌ្ឍន៍​អី្វ​មួយ ត្រូវតែ​ពិនិត្យ​ឲ្យបាន​គ្រប់​ឯកសារ​ស្របទៅតា​ម​ច្បាប់ ថា​តើ​ការស្នើ​សុំ​ចាក់ដី​នោះ គាត់​មាន​ប័ណ្ណកម្មសិទ្ធិ​កាន់កាប់​ស្រប​ច្បាប់​ដែរ​ឬទេ​?​។​

​លោក​អភិបាលខេត្ត​បាន​សង្កត់ធ្ងន់​ទៀត​ថា ក្នុងនាម​អាជ្ញាធរ​មូលដ្ឋាន​មិន​ត្រូវ​អនុញ្ញាត​ឲ្យមាន​ការចា​ក់​លុប​លើដី​សាធារណៈ​របស់​រដ្ឋ​ដោយ​ខុសច្បាប់​បែប​នេះ​ឡើយ យើង​គួរតែ​ចេះ​សហការ​គ្នា រួម​គ្នា​ទប់ស្កាត់​រាល់​ប​ទ​ល្មើស​ទាំងឡាយ ដែល​បាន​បង្ក​ផលប៉ះពាល់​ដល់​សម្បតិ្តសា​ធារណៈ​របស់​រដ្ឋ និង​ដីឯកជន​ដែល​គេ​មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ ដើម្បី​ជៀសវាង​កើត​ជា​វិវាទ​ទំនាស់​ដីធ្លី នាំឲ្យ​មាន​ការលំបាក​ដល់​អាជ្ញាធ​រ​និង​ថ្នាក់ដឹកនាំ​។​

​ជា​ចុងក្រោយ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត ក៏​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​ស្រាវជ្រាវ វែកមុខ​រក​ជនល្មើស​ឲ្យឃើញ ដើម្បី​ងាយស្រួល​ក្នុង​ការអនុវត្ត​ច្បាប់ ដោយ​គ្មាន​ការលើកលែង​ឡើយ ធ្វើ​បែប​នេះ​សម្រាប់​ជា​បទពិសោធន៍ និង​ជា​គំរូ​មួយ​សម្រាប់​អ្នក​ដ៏​ទៃ ដើម្បី​ឲ្យ​ពួកគាត់​ចូលរួម​គោរព​ច្បាប់​ទាំងអស់គ្នា​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.