ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​កម្លាំង​កងរាជអាវុធហត្ថ​ទូទាំង​ប្រទេស​កម្ពុជា ប្រកាស​ថ្កោលទោស​ទណ្ឌិត សម រង្ស៊ី និង​ត្រៀម​ខ្លួន​អនុវត្ត​ដីកា​ចាប់ខ្លួន ព្រមទាំង​អនុវត្ត​បទបញ្ជា​របស់​សម្តេច​តេជោ ហ៊ុន សែន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ កងរាជអាវុធហត្ថ​ទូទាំងប្រទេស បានប្រកាស​ថ្កោលទោស​ដាច់អហង្ការ​ចំពោះ​ទណ្ឌិត​ឈ្មោះ សម រង្ស៊ី ដែល​បាន​ប្រមាថ​ទៅលើ​អង្គ​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ពាក្យ​សម្តី​របស់​ទណ្ឌិត​ឈ្មោះ សម រង្ស៊ី ដែល​បាន​ធ្វើ​ការផ្សព្វផ្សាយ​ជា​សាធារណៈ ធ្វើឱ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ព្រះកិត្តិនាម ព្រះ​ករុណ​ព្រះមហាក្សត្រ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​។​

​អំពើ​របស់​ទណ្ឌិត​ឈ្មោះ សម រង្ស៊ី បាន​រំលោភ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មានចែង​ក្នុង​បញ្ញតិ​មាត្រា​៧ «​អង្គ​ព្រះមហាក្សត្រ មិន​អាច​នរណា​រំលោភ​បំពាន​បាន​ឡើយ​» និង​ជា​បទល្មើស ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ដែល​មាន​ចែង​ឱ្យ​ផ្តន្ទាទោស​តាម​បញ្ញតិ​មាត្រា ៤៣៧ «​ស្ទួន​» ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​កងរាជអាវុធហត្ថ សូម​ប្រកាស​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​តុលាការ និង​បាន​ត្រៀម​ខ្លួន​ក្នុង​ការអនុវត្ត​ដីកា​របស់​តុលាការ និង​អនុវត្ត​រាល់​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន ដើម្បី​រក្សាបាន​នូវ​សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម​ជូន​ប្រជាពលរដ្ឋ​ទាំងអស់​។​

​ពាក់ព័ន្ធ​នឹង​ករណី​នេះ ក្រសួង​ព្រះបរមរាជវាំង ក៏​បាន​ចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​ដាច់អហង្កា​ចំពោះ​ទណ្ឌិត សម រង្ស៉ី​។ បន្ថែម​លើ​នេះ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ បាន​ចេញ​អធិបញ្ជា​ឱ្យ​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​ផ្លូវច្បាប់​ជាបន្ទាន់ និង​តឹងរឹង​បំផុត​ចំពោះ​ទង្វើ​ទណ្ឌិត សម រង្ស៉ី​។ សម្រាប់​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចេញ​ដីកា​ចោទប្រកាន់​ពី​បទ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ និង​បញ្ជូន​សំណុំរឿង​ទៅ​កាន់​ចៅក្រម​ស៊ើបសួរ ព្រមទាំង​ស្នើសុំ​ឲ្យ​ឃុំខ្លួន​បុគ្គល សម រង្ស៉ី ជា​បណ្តោះអាសន្ន បន្ទាប់ពី​ទទួលបាន​អធិបញ្ជា​ពី​ក្រសួង​យុត្តិធម៌​។ ដោយឡែក​ក្រុម​មេធាវី​រាជរដ្ឋាភិបាល ក៏​បាន​ដាក់ពាក្យ​ប្តឹង​ទណ្ឌិត សម រង្ស៊ី និង​ស្នើ​ដល់​ស្ថាប័ន​មាន​សមត្ថកិច្ច និង​តុលាការ​គ្រប់​ជាន់ថ្នាក់ ចាត់វិធានការ​តាម​ផ្លូវច្បាប់​ឲ្យ​ធ្ងន់ធ្ងរ​បំផុត​លើ​ទណ្ឌិត​នេះ​ផង​ដែរ​។​

​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាត្រា​៧ បានចែង​ថា «​អង្គ​ព្រះមហាក្សត្រ មិន​អាច​នរណា​រំលោភ​បំពាន​បាន​ឡើយ​»​។ មាត្រា​៨ បានចែង​ថា «​ព្រះមហាក្សត្រ ព្រះអង្គ​ទ្រង់​ជា​និមិត្តរូប នៃ​ឯកភាព​ជាតិ និង​និរន្តរ៍ភាព​ជាតិ​។ ព្រះមហាក្សត្រ ទ្រង់​ជា​អ្នក​ធានា​ឯករាជ្យ​ជាតិ អធិបតេយ្យ និង​បូរាណ​ភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​ជា​អ្នក​ធានា​ការគោរព​សិទ្ធិ និង​សេរីភាព​របស់​ប្រជាពលរដ្ឋ និង​ការគោរព​សន្ធិសញ្ញា​អន្តរជាតិ​»៕

(​ដោយ គេហទំព័រ កម្ពុជា​អភិវឌ្ឍន៍​)
www.Kap-news.com
077797952/0887797952
WhatsApp=012580456

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.