ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

អភិបាលខេត្ត​ប៉ៃលិន ជំរុញ​ដល់​មន្ត្រី​ជំនាញ​វាស់វែង​ដីធ្លី ត្រូវ​បង្កើន​កិច្ច​ការងារ​ផ្តល់​សេវា ចុះបញ្ជី​ដីធ្លី​លក្ខណៈ​ប្រព័ន្ធ ជូន​ប្រជាពលរដ្ឋ ឱ្យបាន​ទៅតាម​ផែនការ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ប៉ៃលិន​)៖ លោក ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន បាន​ជំរុញ​ដល់​មន្ត្រី​ជំនាញ​វាស់វែង​ដីធ្លី នៃ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត ត្រូវ​យកចិត្តទុកដាក់​បន្ត​ខិតខំ​បង្កើន​កិច្ច​ការងារ​ផ្តល់​សេវា​ចុះបញ្ជី​ដីធ្លី​លក្ខណៈ​ជា​ប្រព័ន្ធ ជូន​ប្រជាពលរដ្ឋ ឱ្យបាន​ទៅតាម​ផែនការ​របស់​ក្រសួង​រៀបចំ​ដែនដី​ដែនដី នគរូបនីយកម្ម និង​សណង់ ជា​ពិសេស​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ ដើម្បី​ងាយស្រួល​ចុះ​មើល និង​ត្រួតពិនិត្យ​ទិន្នន័យ​ដី​ជាក់ស្តែង អនុវត្ត​ឱ្យ​ទទួលបាន​ជោគជ័យ​។​

​លោក​ថ្លែង​បែបនេះ ក្នុង​ពិធី​ប្រកាស​បិទ​ផ្សាយ​ជា​សា​ធាណៈ នូវ​ឯកសា​នៃ​ការវិនិច្ឆ័យ​សម្រាប់​ការងារ​ចុះបញ្ជី​ដីធ្លី​លក្ខណៈ​ប្រព័ន្ធ ជូន​ដល់​ប្រជាពលរដ្ឋ នៅ​ភូមិ​ទួល​ស្រឡៅ សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន នា​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៩​។​

​លោក​អភិបាលខេត្ត បាន​លើកឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់ សម្តេច​តេជោ សែន ជា​នាយករដ្ឋមន្ត្រី បាន​ធ្វើឱ្យ​ប្រទេស​ជាតិ​មាន​សុខសន្តិភាព និង​បាន​កសាង​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ដូចជា​៖ សា​សា​រៀន មន្ទីរពេទ្យ ផ្លូវ ស្ពាន ប្រឡាយទឹក និង​កសាង​សមិទ្ធផល​នានា​ជាច្រើន​ទៀត សម្រាប់​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ ជា​ពិសេស​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​កែទម្រង់​ស៉ីជម្រៅ គឺ​បាន​រៀបចំ​ក្រុមការងារ​ក្នុង​ការចុះបញ្ជី​ដីធ្លី​លក្ខណៈ​ជា​ប្រព័ន្ធ ជូន​ប្រជាពលរដ្ឋ ដើម្បី​ផ្តល់​ភាពជាក់លាក់ និង​ការកាត់បន្ថយ​ការ​ទំនាស់​ដីធ្លី ក្នុងន័យ​កាត់បន្ថយ​ថវិកា រួមគ្នា​លើកកម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ ឱ្យបាន​កាន់តែ​ល្អប្រសើរ​។​

​ក្នុងឱកាស​នោះ​ផងដែរ លោក ផាន់ ចាន់​ធុល ក៏​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​សហការ និង​ផ្តល់​ព័ត៌មាន​ឱ្យបាន​ច្បាស់លាស់ ជូន​ដល់​មន្ត្រី​ជំនាញ ដើម្បី​ងាយស្រួល​អនុវត្ត​ការងារ​ទទួលបាន​ជោគជ័យ​ទៅ​តាម​ផែនការ ក្នុង​នោះ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត ត្រូវ​ធ្វើ​ការអប់រំ​ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ ពី​ច្បាប់​គតិយុត្ត​នានា​ពាក់ព័ន្ធ​ដីធ្លី ការសាងសង់​សំណង់​ជាដើម ដើម្បី​ងាយស្រួល​ដល់​ជា​ជ្ញាធរ​ដែនដី ក្នុង​ការអភិវឌ្ឍ​មូលដ្ឋាន​របស់​ខ្លួន​។​

​លោក សូ សុខុន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ប៉ៃលិន បានឱ្យដឹងថា ភូមិ​ទួល​ស្រឡៅ សង្កាត់​ទួល​ល្វា​នេះ មាន​ផ្ទៃដី​សរុប​ចំនួន ៥៨.៥​ហិកតា ស្មើនឹង ៥៨៥,០០០​ម៉ែត្រការ៉េ​, ដែល​មាន​ក្បាល​ដី​សរុប​ចំនួន ២០៩​ក្បាលដី​, ដី​លំនៅដ្ឋាន​មាន​ចំនួន ១៥៦​ក្បាលដី​, ដី​កសិកម្ម​មា ន​ចំនួន ៥១​ក្បាលដី មាន​គ្រួសារ​សរុប​ចំនួន ១៤៧​គ្រួសារ​៕

(​ដោយ គេហទំព័រ កម្ពុជា​អភិវឌ្ឍន៍​)
www.Kap-news.com
077797952/0887797952
WhatsApp=012580455

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.