ខេត្តកំពត ៖ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនិងលោកប្រធានសហគមន៍ព្រែកត្នោតដែលស្ថិតក្នុងឃុំព្រែកព្រែកត្នោត ស្រុកទឹកឈូខេត្តកំពត បានបង្ហើបឲ្យសារព័ត៌មានយេីងដឹងថាកាលពីពេលថ្មីៗនេះអ្នកស្រី ម៉េង សុធា និងបក្សពួកមួយក្តាប់តូចបានរៀបចំប្លង់ជាប្រព័ន្ធដើម្បីកាប់ព្រៃកោងកាងយកដីធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន។
លោកប្រធានសហគមន៍ព្រែកត្នោតបានបញ្ជាក់ថាដីនោះត្រូវបានអ្នកមានអំណាចថ្នាក់លើមកសុំយកពីសហគមន៍ដោយសំអាងលើ អ្នកស្រី ម៉េង សុធា ជាអភិបាលរងស្រុកទឹកឈូ ដោយមានអាងអ្នកធំមកសុំដីពីសហគមន៍អ្នកស្រីម៉េង សុធា បានរៀបចំប្រមូលបក្សពួកមន្ត្រីថ្លើមធំមួយក្តាប់តូចលក់ដីនោះទៅលក់ឲ្យបុគ្គលផ្សេងមួយទៀត ដោយយកប្លង់ស្លាបមាន់មកបង្ហាញលោកថាដីគេគឺស្របច្បាប់កាន់កាប់តាំងពីឆ្នាំ១៩៩៤មកម្លេះតែធាតុពិតដីនោះជាដីព្រៃកោងកាង ស្ថិតក្រោមការគ្រប់គ្រងរបស់សហគមន៍ ហើយពេលថ្មីៗនេះបក្សពួកគេបានចូលមកកាប់ព្រៃកោងកាងលោកបានទៅហាមមិនឲ្យកាប់ក៏ត្រូវបាន មន្ត្រីបំរើការក្នុងមន្ទីឃុំម្នាក់ ឈ្មោះ សុខ ឡោះ មករារាំងនិងគំរៀមលោកថាកុំចេះលូកដៃក្នុងរឿងនេះប្រយ័ត្នជាប់គុក។
ប្រជាសហគមន៍២៨០គ្រួសារបានលើកឡើងថាចុះបើដីនេះគឺជាដីស្រប ច្បាប់កាន់កាប់តាំងពីឆ្នាំ ១៩៩៤ចុះហេតុអ្វីបានជាអ្នកស្រីម៉េង សុធា ទើបតែមកកាប់ព្រៃកោងកាងដែលជាសម្បត្តិរួមរបស់រដ្ឋទៅវិញមិនបង្កបង្កើនផលតាំងពី១៩៩៤មក។
ទាក់ទងនឹងករណីខាងលើនេះប្រជាពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះបានបង្ហើបប្រាប់ឲ្យដឹងថាតាមពិតអ្នកស្រីម៉េង សុធា បានរៀបចំដីលក់ឲ្យគេហើយ ប៉ុន្តែប្លង់នៅកន្លែងផ្សេងហើយដីនោះមានពាក់ព័ន្ធគ្នាឬត្រួតជាន់គ្នាអ្នកម្ចាស់ដីផ្សេងទៀតហើយខ្វះដីអោយអ្ន្កទិញបានជាអ្នកស្រីមកសម្រួលជាមួយអាជ្ញាធរពាក់ព័ន្ធសហគមន៏ព្រែកត្នោតយកដីព្រៃកោងកាងជំនួសឲ្យអ្នកទិញវិញ។
ចំពោះករណីនេះអង្គភាពអ្នកសារព័ត៌មានយើង មិនអាចសុំការបំភ្លឺពី អ្នកស្រី ម៉េង សុធា និងបក្សពួកថ្លើមធំចូលដៃចូលជើងបាននោះទេដោយពុំមានលេខទូរស័ព្ទទំនាក់ទំនងបាន ចំណែកលោក ស សុរិន នាយខណ្ឌជលផលខេត្តកំពតវិញអ្នកសារព័ត៌មានយេីងបានហៅទូរស័ព្ទចូលសុំការបំភ្លឺតែលោកទទួលហើយលោកនិយាយថាច្រឡំលេខហើយ។
ជុំវិញករណីខាងលើនេះប្រជាសហគមន៍បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ច ក៍ដូចជាឯកឧត្តម ជាវ តាយ ជាគណ:បញ្ជាការខេត្តមេត្តាជ្រាបជាពត៌មាននិងមានវិធាការ ជាពិសេស ឯកឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា និងជារដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្មនិងសណង់ និងជាប្រធានគណ:កម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរ ជួយពិនិត្យមើលលើករណីនេះផងទាន។
(ដោយ គេហទំព័រ កម្ពុជាអភិវឌ្ឍន៍)
www.Kap-news.com
077797952/0887797952
WhatsApp=012580456






