(ខេត្តកំពត)៖ នៅព្រឹកថ្ងៃពុធ ៥រោច ខែ ភទ្របទ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០១៩ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំគណៈអភិបាលខេត្ត ចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៤ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ក្រោមអធិបតីភាព លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត។
កិច្ចប្រជុំនាពេលនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរអង្គភាពជំនាញជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្តសរុបចំនួន ៨៩នាក់ ។
កិច្ចប្រជុំនាព្រឹកនេះប្រព្រឹត្តទៅតាមរបៀបវារៈដូចខាងក្រោម៖
១/-ពិនិត្យ និងអនុម័ត លើរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី០៤ របស់ក្រុមប្រឹក្សាខេត្ត។
២/-ពិនិត្យ និងអនុម័ត លើកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សាខេត្ត។
៣/-ពិនិត្យ និងអនុម័ត លើរបាយការណ៍ប្រចាំខែ សីហា ឆ្នាំ២០១៩ ស្តីពីការអនុវត្តការងារ របស់ រដ្ឋបាលខេត្ដ។
៤/-ពិនិត្យ និងអនុម័ត លើការបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ជូនមន្ត្រីរាជការសម្រាប់ ខែកក្កដា ឆ្នាំ២០១៩។
៥/-ពិនិត្យ និងអនុម័ត សេចក្តីព្រាងប្រតិទិនការងារ សម្រាប់ដំណើរការកសាងផែនការអភិវឌ្ឍន៍ ខេត្តកំពត(២០២០-២០២៤)។
ថ្លែងក្នុងកិច្ចប្រជុំ លោក ជាវ តាយ អភិបាលខេត្ត បានជំរុញដល់មន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាអនុវត្តការងារឲ្យមានប្រសិទ្ធភាព និងរួមគ្នាដោះស្រាយរាល់គ្រប់បញ្ហាប្រឈមនានាឲ្យទទួលបានលទ្ធផលជាវិជ្ជមាន ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន។
មានប្រសាសន៍បិទកិច្ចប្រជុំព្រឹកនេះ លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានកោតសរសើរ និងវាយតម្កៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈអភិបាលខេត្ត រួមនិងមន្ត្រីនៃស្ថាប័នជំនាញក្នុងខេត្តកំពត ដែលកន្លងមកបានរួមគ្នាអនុវត្តភារកិច្ចបានល្អ និងបម្រើសេវាជូនប្រជាពលរដ្ឋបានរហ័សទាន់ចិត្ត៕ សេង ណារិទ្ធ













