ខេត្តបន្ទាយមានជ័យ ៖ នៅ ព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្ត បន្ទាយមានជ័យ មានប្រារព្ធពិធី ប្រកាសតែងតាំង លោក អាងណារិទ្ធ និង ចូលកាន់មុខតំណែង ជាប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មជំនួសលោក ប្រាក់ ប៉ូលី ដែលត្រូវទៅបំពេញភារកិច្ចនៅក្រសួង ក្រោមអធិបតីភាព ឯកឧត្តម ឆាន់សាផាន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដីនគរូបនីយកម្មសំណង់ និងសូរិយោដី ឯកឧត្តម ខេងស៊ុំ ប្រធានក្រុមប្រឹក្សាខេត្ត លោកស្រីរស់សុផានីអភិបាលរង ខេត្តតំណាង ឯកឧត្តម អ៊ុំ រាត្រីអភិបាលខេត្ត ដោយមានការចូលរួមពី មន្ត្រីជាន់ខ្ពស់អង្គភាព៣.ស្ថាប័ណ្ណ អាជ្ញាធរមូលដ្ដាន ប្រធានមន្ទីរបានចូលរួម ។
លោក កុសល សុពិនគ្ឃ. ប្រធាននាយកដ្ឋាន បុគ្គលឹកបានឡើងអាន ប្រកាសលេខ ១៣៩ ដនស /ប្រក/ប ប្រកាស ស្តីពីការ តែងតាំងលោក អាងណារិទ្ធ ចូលកាន់មុខតំណែង ជាប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្មខេត្តបន្ទាយមានជ័យ ។
ក្នុងពិធីនោះ លោក អាង ណារិទ្ធ បានមានប្រសាសន៍ថា ក្រោយពីលោកបានចូលកាន់មុខតំណែងជាប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មរួចមកលោកនិងខិតខំបំពេញការងារប្រកបដោយការទទួលខុសត្រូវនិងមានប្រសិទ្ធិភាពខ្ពស់ ក្នុងនោះលោកនិងខិតខំដឹកនាំមន្ត្រីរៀបចំដែនដីនគរូបនីយ កម្មសំណង់ និងសូរិយោដី ខេត្តទាំងអស់ជួយរកដំណោះស្រាយ វិវាទដីធ្លីជូនប្រជាពលរដ្ឋឲ្យបាន រលូនទៅថ្ងៃមុខ ។
ឯកឧត្តម ឆាន់ សាផាន បានមានប្រសាសន៍ថា ការផ្ទេរភារកិច្ច លោកអាងណារិទ្ធមកជា ប្រធានដែនដីនគរូបនីយកម្មសំណង់ និងសូរិយោដី ខេត្តបន្ទាយមានជ័យ ជំនួសលោក ប្រាក់ប៉ូលី ជាប្រធានដែនដីនគរូបនីយកម្មសំណង់ និងសូរិយោដីចាស់ដែលត្រូវផ្លាស់ប្តូរឲ្យទៅបំការងារនៅក្រសួងមិនអាចប្រកែកបាន ។
ឯកឧត្តម ឆាន់សាផានបានបានអបអរសាទរដល់លោកអាងណារិទ្ធដែលថ្នាក់លើផ្តល់សេចក្តីទុកចិត្តនិងប្រគល់ភារកិច្ច ហើយចូលកាន់តំណែងពេលនេះលោក បានណែនាំបន្ថែម ឲ្យមន្ត្រីទាំង សូរិយោដីនគរូបនី យកម្មសំណង់ទាំងអស់ត្រូវពង្រឹងការដឹកនាំ គ្រប់គ្រង ហើយធានាបានការវិវាទដីធ្លីឲ្យបានរលូនពោលគឺឲ្យបានល្អប្រសើរ ៕






