ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

ប្រជាពលរដ្ឋ​សាទរ​សមត្តកិច្ច​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័​យ​កាច់​សោរ​ក​ម៉ូតូ និង​ចែកចាយ​គ្រឿងញៀន​ទាំង ១៦ នាក់​

ប្រជាពលរដ្ឋ​សាទរ​សមត្តកិច្ច​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័​យ​កាច់​សោរ​ក​ម៉ូតូ និង​ចែកចាយ​គ្រឿងញៀន​ទាំង ១៦ នាក់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ឧត្តរមានជ័យ ៖ នា​រសៀល​ថ្ងៃ​ទី ៥ ខែ​ធ្នូ ឆ្នាំ ២០១៤ សមត្តកិច្ច​នគរបាល​ស្រុកអន្លង់​វែង និង​នគរបាល​ស្នងការដ្ឋាន​ខេត្ត សហការ​គ្នា​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ កាច់​សោ​រក​ម៉ូតូ និង​ចែកចាយ​គ្រឿងញៀន​ទាំង ១៦ នាក់ និង​ដកហូត​បាន​វត្ថុតាង​ម៉ូតូ​ចំនួន ២៦ គ្រឿង កសាង​សំណុំរឿង​បញ្ជូន ទៅ​តុលាការ​ចាត់ការ​តាម​និតិ​វិធី ។​

​កម្លាំង​សមត្ថកិច្ច​បើក​យុទ្ធនាការ​បង្ក្រាប​រយៈពេល ២ ថ្ងៃ​ក្នុង​គោលដៅ​ចំនួន ៥ កន្លែង កាលពី​ថ្ងៃ​ទី ៤​និង​៥ ខែ​ធ្នូ ឆ្នាំ ២០១៤ នៅ​ស្រុក​អន្លង់វែង និង​ស្រុក​ត្រពាំង​ប្រសាទ ខេត្ត​ឧត្តរមានជ័យ  ។​

​សមត្ថកិច្ច​នគរបាល​បានអោយដឹងថា ក្រុម​ជនសង្ស័យ ដែល​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​ឃាត់ខ្លួន​បាន មាន ចំនួន​១៦​នាក់​ក្នុងនោះ​មាន​ស្រី​ចំនួន​៤​នាក់  ប្រុស​១២ នាក់  ហើយ​មាន​អ្នក​កាច់​សោ​ម៉ូតូ​៦​នាក់​អ្នក​រួម​ផ្សំគំនិត​១​នាក់  អ្នក​ទួល​ផល​ចោកម្ម ៨​នាក់ អ្នក​ចែកចាយ​ថ្នាំញៀន​១​នាក់​។​រក​ឃើញ​ដក​ហូត​បាន​ម៉ូតូ​ចំនួន ២៦ គ្រឿង​ដែល​នៅ​ទីតាំង​បញ្ចាំ​ម៉ូតូ​ឥត​ច្បាប់ ។​

​មន្ត្រីនគរបាល​បានបញ្ជាក់​ថា មុន​ឈានដល់​ការបង្ក្រាប​ចាប់​ខ្លួន​ក្រុម​ជនសង្ស័យ លោក​ឧត្តមសេនីយ៍ត្រី ម៉ែន លី ស្នងការ​នគ​បាល​ខេត្ត​ឧត្តរ​មានជ័យ​បាន រៀបចំ​គំរោង​លើក​ផែនការ​អស់​រយៈពេល​មួយ​ខែ ទើប​បញ្ជា​ដាក់​ផែនការ​ចុះ​ប្រតិបត្តិការ ចំនួន ៥ គោលដៅ​ដោយមាន ៤ គោលដៅ​នៅ​ស្រុក​អន្លង់វែង​និង ១ គោលដៅ ទៀត នៅ​ស្រុក​ត្រពាំង​ប្រា​ទ រហូត​បាន​សម្រេច លទ្ធផល​ជោគជ័យ​ជា​ផ្លែផ្កា ។
​បច្ចុប្បន្ន​ជន សង្ស័យ​ទាំង​១៦​នាក់​និង​វត្ថុតាង ត្រូវបាន​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី ។​

​ប្រជាពលរដ្ឋ​សាទរ​កោត​ស​សើរ ចំពោះ​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​ឃាត់ខ្លួន ក្រុមចោរ​បាន​ដល់ ១៦ នាក់ ហើយ​ក៏​ទទូច​ថែមទៀត​ដើម្បី​ភូមិ​ឃុំ​សុ​វត្ថ​ភាព សូម​សមត្ថកិច្ច​ជួយ​បង្ក្រាប​បិត​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ផង​នោះ ទើប​លប់បំបាត់​ក្រុម​ចោរកម្ម ការលក់​និង​ប្រើប្រាស់​គ្រឿងញៀន មិន​អោយ​វិល​ត្រឡប់​មក​វិញ ៕
​ស៊ឹម​. ខុន  ឧត្តរមានជ័យ​

2014_12_07 (1) 2014_12_07 (2) 2014_12_07 (3) 2014_12_07

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.