ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​តម្លៃ​ដី​នៃ​ភូមិសាស្ត្រ​ស្រុក​ទឹកឈូ នៅតែ​បន្ត​ហក់​ខ្ពស់​ដដែល បើទោះជា​ប្រឈម​នឹង​ភាព​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​ក៏ដោយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ គណៈ​អភិបាលស្រុក​ទឹកឈូ​បាន​លើកឡើង​ថា ស្ទើរតែ​រៀងរាល់ឆ្នាំ​នៅ​រដូវវស្សា ឃុំ​ម៉ាក់​ប្រាង្គ និង​ឃុំ​កំពង់​គ្រែង និង​ស្ទឹង​កែវ តែ​រង​ការ​ជន​លិច ជាក់ស្តែង​កាលពី​ខែ​សីហា ឆ្នាំ​២០១៩​កន្លងទៅ ដោយ​ឃុំ​ទាំងបី​នេះ រង​ការ​ជន​លិចលង់ ដោយសារ​ជំនន់​ទឹកភ្លៀង​មុនគេ​។ ប៉ុន្តែ​បើ​ទោះជា​យ៉ាងនេះក្តី អ្នកជំនាញ​ខាង​អចលនទ្រព្យ​ថា តម្លៃ​ដី​នៅក្នុង​ឃុំ​ទាំង​បី​នៅតែ​បន្ត​ហក់​ឡើង​ខ្ពស់​ដដែល ពិសេស​តំបន់​ជាប់​ជាប់មាត់​ព្រែក​។

​បើ​តាម​ការលើកឡើង​ពី​លោក​អភិបាលរង​ស្រុក​ទឹកឈូ គឺ​លោក អី​ុ​ម ច័ន្ទ​សោធន បាន​ប្រាប់ឲ្យដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ​ថា ស្រុក​ទឹកឈូ​មាន​១៦​ឃុំ ហើយ​ឃុំ​ដែល​ប្រឈម​ជាមួយនឹង​ការ​ជន់​លិច ដោយ​ជំនន់​ទឹកភ្លៀង​ខ្លាំងជាងគេ​បំផុត​នោះ គឺ​ឃុំ​កំពង់​គ្រែង ឃុំ​ម៉ាក់​ប្រាង្គ និង​ឃុំ​ស្ទឹង​កែវ ដោយសារ​ទីតាំង​ឃុំ​ទាំង​បី​នេះ នៅ​ជាប់​មាត់​ព្រែក​កំពត ដែល​ហូរ​ពី​ទំនប់​វា​រី​អគ្កី​នី​កំចាយ​ចូល​ទៅ​សមុទ្រ​។

​លោក​បាន​បន្តថា នៅ​រដូវវស្សា ឃុំ​ទាំង​បី​នេះ​តែងតែ​លិច​ក្នុង​រយៈពេល​ខ្លី​(​ពីរ ឬ​បី​ថ្ងៃ​)​ជាប្រចាំ យ៉ាងហោចណាស់​ក៏​មួយ​ឆ្នាំ​ម្តង​ដែរ​។ មូលហេតុ​នៃ​ការ​ជន់​លិច​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង បូករួម​នឹង​ការបើកទ្វារ​រំដោះ​ទឹក​អាង​ស្តុបទឹក​របស់ទំនប់​វា​រី​អគ្គីសនី​កំចាយ ព្រម​ជាមួយ​នឹង​ទឹកសមុទ្រ​ជោរ​ផង​នោះ បង្ក​ឲ្យមាន​ជំនន់​កើតឡើង​នៅក្នុង​ឃុំ​ទាំង​បី​នេះ​ផង​ដែរ​។​

​ដោយឡែក លោក ឆូ គន្ធី ម្ចាស់​គម្រោង​ដីឡូត៍​កំពត​ដួងចិត្ត ស្ថិតនៅ​ផ្លូវ​ភ្នំ​ស ភូមិ​ព្រៃ​ឃ្មុំ ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ ខេត្ត​កំពត បាន​ប្រាប់ឲ្យដឹង​ថា មុនពេល​មាន​ទឹកជំនន់​កាលពី​ខែ​សីហា ឆ្នាំ​២០១៩ រហូតមកដល់​ឥឡូវ​តម្លៃ​ដី​នៅតែ​ខ្ពស់​ដដែល​មិន​មាន​ការធ្លាក់​ចុះ​ទេ គឺ​តម្លៃ​ចន្លោះ​ពី ៥០​ទៅ ២០០ ដុល្លា​ក្នុង​មួយ​ម៉ែត្រការ៉េ ហើយ​ដី​ដែល​នៅ​ជាប់​តាម​បណ្តោយ​ដង​ព្រែក ដែល​ព្រឈម​នឹង​ការជន់ លិច​ជាងគេ គឺជា​ដី​ដែល​មាន​តម្លៃ​ខ្ពស់​ជាងគេ​ព្រោះ​អតិថិជន​ដែល​មក​ទិញ​ដើម្បី​អភិវឌ្ឍន៍​បម្រើ វិស័យ​ទេ​សចណ៍​របស់​ខេត្ត​ចង់បាន​ដី​ត្រង់ចំណុច​នោះ ម្យ៉ាង​ការ​ជន់​លិច​មាន​រយៈ​ខ្លី យ៉ាងយូរ​ពីរ​ឬ​បី​ថ្ងៃ​វា​នឹង​ស្ថិត​មក​សភាព ធម្មតា​វិញ ហើយ​កត្តា​ទឹកជំនន់​មិន​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ពលរដ្ឋ និង​តម្លៃ​អ​ចន​ទ្រព្យ​ទេ​។

​ម្ចាស់​អចលនទ្រព្យ​ខាងលើ​បាន​បញ្ជាក់​អះអាងថា នៅក្នុង​ភូមិសាស្ត្រ​ឃុំ​កំពង់​គ្រែង ពេល​ចូល​ដល់​រដូវវស្សា​តែង​មាន​ទឹក​លិច​ជាប្រចាំ​មែន គ្រាន់តែ​តិច​ឬ​ច្រើន ប៉ុន្តែ​វា​មិន​ប៉ះពាល់​អ្វី​ធ្ងន់ធ្ងរ​នោះទេ ហើយ​ដី​តំបន់​នោះ​នៅតែ​បន្ត​ឡើងថ្លៃ​ជា​បន្តបន្ទាប់ គឺ​ដីស្រែ​របស់​ពលរដ្ឋ អាច​លក់​បាន​ក្នុងតម្លៃ​ជាង​៦០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ទៀតផង​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.