ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ ==> ម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត ==> ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពរោងចក្រ DSS ខេត្តបាត់ដំបង ==> សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យស្រាវជ្រាវរក អ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា​ ព្រមទាំងណែនាំឱ្យអ្នករកស៊ីបែបនេះ ដកខ្លួនជាបន្ទាន់ ==> អភិបាលខេត្តរតនគិរី ដឹកនាំប្រជុំបូកសរុបការងារ ចុះត្រួតពិនិត្យ និងធ្វើរដ្ឋបាលចំហរប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ==> ម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តបន្ទាយមានជ័យ ==> កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ចុះរដ្ឋបាល៩០ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន ៤៩៤នាក់ តែមិនពាក់ព័ន្ធបទល្មើស Online Scams ទេ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសំណេះសំណាលជាមួយក្រុមភ្លេងកាយរឹទ្ធិ ត្រៀមចេញទៅប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិ លើកទី៣ ==> សម្តេចតេជោ ហ៊ុន សែន ប្រាប់អ្នកសារព័ត៌មានថៃឱ្យពិនិត្យប្រសាសន៍សម្តេចឡើងវិញ៖ ការប្រើកម្លាំងដោះស្រាយបញ្ហាព្រំដែន មិនមែនជាជម្រើសរបស់កម្ពុជាឡើយ

លោក ជ័យ ជន​តារា មន្ត្រី​គយ​គ្រប់គ្រង​ច្រកទ្វារ​ដូងឲ​រថយន្ត​ដឹកទំនិញ​ចេញ​ពី​ទឹកដី​ថៃ បង់លុយ​ឲ​ដោយ​មិន​មាន​ចេញ​វិក្កិយប័ត្រ​…….!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បាត់ដំបង​៖ ប្រភព​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹក​ជញ្ជូន​ទំនិញ​តាម​រថយន្ត​បាន​បង្ហើប​ប្រាប់​អ្នកយកព័ត៌មាន​យើង​ឲ្យដឹង​នៅ​ល្ងាច​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៩​វេលា​ម៉ោង​១៥​និង​៥០​នាទី​ស្ថិតនៅ​ចំណុច​ភូមិ​អូរ​ដា ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្ត​បាត់ដំបង​។​

​ប្រភព​ដដែល​បាន​បញ្ជាក់បន្ថែម​អោយដឹងទៀតថា រាល់ថ្ងៃ​នេះ​ពួកគាត់​ជា​អាជីវករ​ដឹកទំនិញ​ចេញ​ពី​ទឹកដី​ថៃ ចូល​មក​ស្រុក​ខ្មែរ​តាម​ច្រក អន្តរជាតិ​ដូង​ដោយ​ការដឹកជញ្ជូន​នេះ​គឺ​យកទៅ​លក់​បន្ត​នៅ​ឯ​ផ្សារ​នាគ​មាស​ហៅ​ផ្សារ​ដើមគ​នៅ​ទីក្រុង​ភ្នំពេញ​។​

​អាជីវករ​ម្នាក់​ដែលជា​អ្នក​បើក​ឡាន​ដឹង​ទំនិញ​ដោយ​មិន​បាន​ប្រាប់​ឈ្មោះ​បាន​ប្រាប់​អ្នកយកព័ត៌មាន​យើង​អោយដឹង​បន្ត​ថា ឡាន​របស់គាត់ បាន​ដឹក​ចេញ​ពី​ច្រក​អន្តរជាតិ​ដូង​ជា​រៀងរាល់​ជើង ហើយ​គាត់​បាន​រត់​ការបង់ពន្ធ​តាម​ច្រក​ដូច​សព្វដង ទើប​បាន​ដឹក​ចេញ​មក​ស្រុក​ខ្មែរ​បាន ហើយ​ការរត់​ការបង់ថ្លៃ​ដឹក​ទំនិញ​នេះដែរ គឺ​គាត់​បាន​រត់ ការបង់​ទាំង​ភាគី​ខាង​ថៃ និង​សមត្ថកិច្ច​ខ្មែរ​នៅ​ច្រក​ដូង ទើប​អាច​ដឹង​ចេញមក បាន​។ ចំណែក​ពេល​គាត់​ដឹក​ចេញ ពី​ច្រក​ដូង​មក​ដល់​ចំណុច​មុខ​ស្នាក់ការ​គយ​និង​រដ្ឋាករ​ច្រក​ដូង​ស្ថិតនៅ​ភូមិ​អូរ​ដា ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្ត​បាត់ដំបង​។​

​ឡាន​ពួកគាត់​តែងតែ​ចូល​បង់លុយ​នៅ​ទីនោះ​ម្តងទៀត តែ​ខាង​មន្ត្រី​គយ​នោះ​មិន​មាន​ចេញ​ក្រដាស​ស្នាម​រឺ​វិក្ក័យប័ត្រ​អី​នោះ​ទេ គ្រាន់តែ​បង់ លុយ​ហើយ​ពួក​គាត់​បន្ត​ដំណើរ​ទៅ​មុខ​ជា​បន្តបន្ទាប់​ទៀត​ព្រោះ​ត្រូវ​ចំណាយពេល​ច្រើន​ម៉ោង​ទើប​ដល់​គោលដៅ​។​

​ពួកគាត់​បាន​បន្តថា​រាល់ថ្ងៃ​នេះ​ដែរ​ការដឹកជញ្ជូន​ទំនិញ​របស់​ពួកគាត់​មិន​ហ៊ាន​ដេញដោល​សួរ​ទៅ​មន្ត្រី​គយ​នៅ​ស្នាក់ការ​រឿង​បងលុយ​ទៅ​ឲ្យ​ពួកគាត់​ហើយ​ទាមទារ​រក​ក្រដាស​ស្នាម​អ្វី​ដែរ ព្រោះ​គាត់​ជា​អ្នក​រក​សុ​ី​បើ​ហ៊ាន​សួរដេញដោល​ទៅ​ខ្លាច​គេ​គៀប​ពួក​គាត់​រឺ​ក៏​ចាប់​រថយន្ត​ធ្វើការ​ផាកពិន័យ​។ ចឹង​ហើយ​ជា​រៀង​រាល់​ជើង​គឺ​តែ​តែ​ឈប់​បង់លុយ​នៅ​ស្នាក់ការ​អូរ​ដា​នេះ​ជា​រៀង​រាល់​ជើង​តែម្តង​។​

​ចំណែក​លោក (​ជ័យ ជន​តារា​)​ជា​ប្រធាន​ស្នាក់​គយ​និង​រដ្ឋាករ​ដូង​ដែល​កាន់​ក្តោប​ទាំង​ផែស្ងួត​ផង​ក្រុមការងារ​ព័ត៌មាន​យើង​មិនអាច​សុំ​ការ បំភ្លឺ​ពី​លោក​បាន​ទេ ដោយ​ទូរស័ព្ទ​ខ​ល​ចូល​ហើយ​គាត់​និយាយ​តប​មក​វិញ​ថា​រវល់​តែ​ជាប់​ប្រជុំ​រួច​ក៏​បិទ​ទៅវិញ​។​

​ពាក់ព័ន្ធ​ការដែល​ក្រុម​ឈ្មួញ​រកស៊ី​ដឹក​ទំនិញ​បាន​បង់ប្រាក់​ទៅ​អោយ​មន្ត្រី​គយ​និង​រដ្ឋាក​ដូង​មិន​មាន​ចេញ​វិក័យប័ត្រ​នេះដែរ ប្រហែលជា មន្ត្រី​ក្រោម​ឱ​វ៉ាត​របស់លោក ជ័យ​ជន តារា​យក​ក្រៅផ្លូវកា​រហើយ​មើលទៅ បើ​មួយ​ថ្ងៃៗ​ឡាន​ដឹក​ទំនិញ​ចេញ​ពី​ទឹកដី​ថៃ​ចូល​មក​ស្រុក​ខ្មែរ ច្រើន​ដូចជា​កណ្តៀរ​ពូន​ភ្នំ​ចឹង​។​

​ជុំវិញ​រឿង​មន្ត្រី​គយ​និង​រដ្ឋាករ​ដូង ដោយ​គ្រប់គ្រង​ដោយ​លោក (​ជ័យ ជន​តារា​)​ទទួល​ប្រាក់​ពី​ឈ្មួញ​ដឹក​ទំនិញ​គ្រប់​ប្រភេទ ដោយ​មិន​មាន ចេញ​ក្រដាស​ស្នាម​រឺ​វិក័យប័ត្រ​បែបនេះ សូម​លោក យូ ហេង ដែល​ជា​ប្រធាន​សាខា​គយ​និង​រដ្ឋាករ​ខេត្ត​បាត់ដំបង មេត្តា​ជួយ​ពិនិត្យមើល មន្ត្រី​ថ្នាក់ក្រោម ដែល​នៅ​ខាង​ច្រក​ដូង​ដែល​មាន​ភាពមិនប្រក្រតី​រឿង​ដែល​យក​លុយ​ពី​អាជីវករ​ហើយ​មិន​មាន​ក្រដាស​ស្នាម​បែបនេះ ការប្រមូល​ពន្ធ​ប្រចាំឆ្នាំ​២០១៩​ពិតជា​ខាត​បង់អស់​ជាច្រើន​ភាគរយ​មិន​ខាន​ឡើយ ៕

(​ដោយ គេហទំព័រ កម្ពុជា​អភិវឌ្ឍន៍​)
www.Kap-news.com
077797952/0887797952
WhatsApp=012580455

Filed in: សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.