ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

ប្រធាន​មន្ទីរ ដែនដី​នគរូបនីយកម្ម​សំណង់​និង​សូរិយោដី​ខេត្ត​បន្ទាយមានជ័យ ថ្មី និង​ប្រកាស៍​នៅ​សប្តាហ៍​ក្រោយនេះ ជំនួស​លោក ប្រាក់ ប៉ូ​លី​…!!!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្រុង​ប៉ោយប៉ែត​៖ យោងតាម​ប្រភព​ច្បាស់​ការណ៍​មួយ ចេញ​ពី​មន្ទីរ​សូរិយោដី​ខេត្ត​បន្ទាយមានជ័យ ដែល​អត់​លិ​ឌ បាន​អោយ​សារព័ត៌មាន គេហទំព័រ ប៉ោយប៉ែ​ត​ប៉ុស្តិ៍ ដឹង​យ៉ាងច្បាស់​ថា​៖ “​ប្រធាន​មន្ទីរ​សូរិយោដី​ថ្មី នឹង​ប្រកាស៍​នៅ​សប្តាហ៍​ក្រោយនេះ ជំនួស​លោក ប្រាក់ ប៉ូ​លី​” ប្រភព​បន្តថា​៖ ប្រហែល​អោយ​លោក ប្រាក់ ប៉ូ​លី ដាក់​ទៅ​ក្រសួង អាន​ការ​សែ​ត លេងៗ​ហើយ​មើលទៅ​។​

​ហើយ​ប្រភព​ច្បាស់​ការណ៍​ដដែល​បានបញ្ជាក់​ថា​៖ ដោយយោង​តាម​សារ​ឯកឧត្ត ជា សុផារ៉ា ចុះហត្ថលេខា អោយ​អ្នកថ្មី កាលពី​ថ្ងៃ​ម្សិល មិញ​នេះ​។ ប្រភព​ច្បាស់​ការណ៍​បានអោយដឹង​ទៀត​ថា​៖ សំណង់​មិន​ប្រក្រតី ត្រូវបាន​រកឃើញ​ជាង ៧០០​ករណី ដែល​ពាក់ព័ន្ធ​អំពើពុករលួយ ដែល​អ្នក​ក្រុង​ប៉ោយប៉ែត មួយចំនួន ធ្វើ​សំណង់​នោះ កំពុង​ស្រក់​ទឹកភ្នែក ហើយក៏​មិន​មែន​យំ​ស្តាយ​លោក ប្រាក់ ប៉ូ​លី ទេ គឺ​យំ​ស្តាយ​លុយ ដែល​សំណង់​មិន​រួច ហើយ​ប្លង់ដី ដែល លោក ប៉ូ​លី យក​រាប់ម៉ឺន មិនបាន​ធ្វើ​អោយ​ពួកគាត់​រួចរាល់​ទេ​។​

​មិនតែប៉ុណ្ណោះ ប្រភព​ច្បាស់​ការណ៍​ចេញ​ពី​មន្ទីរ​សូរិយោដី​ក្រុង ដែល​អត់​លិ​ឌ បានអោយដឹង​ទៀត​ថា​៖ ដី​១​កន្លែងៗ លោក ប្រាក់ ប៉ូ​លីន កាត់​ប្លង់ដី ឬ ផ្ទេរ ចាប់ពី ៥០០០$ ឡើងទៅ ដែល​ទារលុយ​ត្រង់ៗ ដោយ​អោយ​ឈ្មោះ វ៉ិ​ច ជា​មន្ត្រី​សូរិយោដី​ក្រុង ជា​អ្នក​ចុះ​ទៅ​មើល ហើយ​ជួយ​រៀបចំ​ឯកសារ​។ ដូចនេះហើយ ទាំង​សំណង់ និង ប្លង់ដី ដែល​នៅសល់ ដែល​យក​លុយ​គេ​ហើយ​នោះ កំពុងតែ​ប្រឹង ចុះហត្ថលេខា ទាំង​យប់​ទាំង​ថ្ងៃ​ទៀត​ផង​។​

​ប្រភព​ច្បាស់​ការណ៍​ដដែល​បន្តថា​៖ “​សំណង់​ដែល​រកឃើញ​មិន​ប្រក្រតី​ជាង ៧០០ ករណី​នោះ គេ​គិត​មធ្យម​” ថា​បើ ១​កន្លែង​យក តែ ១​ម៉ឺន​ដុល្លារ ចុះ​ជាង ៧០០ ករណី នោះ ប៉ុន្មាន​លុយ​$​ទៅ​ណ៎​.!​។ ប្រភព​ច្បាស់​ការណ៍​ដដែល​បាន​ទម្លាយ​ទៀតថា​៖ សំណង់​នេះ គិតតែ​នៅក្នុង​ក្រុង​ប៉ោយប៉ែត​ទេ ចុះ​នៅ​កន្លែង​ផ្សេងៗ​សរុប​នៅក្នុង​ទី​រួម​ខេត្ត​បន្ទាយមានជ័យ តើ​ប៉ុន្មាន​ទៅ​.!!!​។​

​ពាក់ព័ន្ធ​ទៅ​និង​រឿង​ខាងលើនេះ ពលរដ្ឋ​ទូទាំង​ស្រុក​/​ខេត្ត​បន្ទាយមានជ័យ សូម​សំណូមពរ​ដល់​ឯកឧត្ដម ជា សុផារ៉ា ដែល​ជា​ម៉ែ ជា​ឪ របស់​កូនចៅ មេត្តា​ជួយ​មើល​លោក ប្រាក់ ប៉ូ​លី ប្រធាន​សូរិយោដី​ប្រចាំខេត្ត និង​លោក​ប្រាក់ ប៉ូ​លីន សូរិយោដី​ក្រុង ដែល​កំពុង​តែ​ក្បត់​ប្រជាពលរដ្ឋ ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ ផង​ទាន​។ ជាពិសេស សូម​សំណូមពរ​ដល់​ឯកឧត្ដម ឱម យិន ទៀង ប្រធាន​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ សូម​មេត្តា​ដាក់​ការស៊ើបអង្កេត​ពី​រឿង​ពុករលួយ​របស់លោក ប្រាក់ ប៉ូ​លី និង​ប្រាក់ ប៉ូ​លីន ពី​នាក់​បងប្អូន អោយបាន​ស៊ីជម្រៅ​ក្នុង​រឿង​ករណី​ខាងលើ​នេះ​ផង​ទាន​។​

​ជុំវិញ​ករណី​ខាងលើ​នេះ​ដែរ សា​រពត័​មាន​យើងខ្ញុំ ចុះផ្សាយ​ទៅនេះ​ក្នុងនាម​ជា​ព្រាប​នាំសារ ជា​កញ្ចប់​ឆ្លុះបញ្ចាំង​ពី​សង្គម ដើម្បី​ជូន​ដំណឹង​ដល់​ថ្នាក់ដឹកនាំ​បាន​ដឹង និង​កែតម្រូវ​តែប៉ុណ្ណោះ ហើយ​សារព័ត៌មាន​យើងខ្ញុំ​ចុះផ្សាយ​ទៅនេះ រិះគន់​ក្នុងនៃ​ស្ថាបនា មិន​បាន​បង្អាប់បង្អោន ឬ​ជាន់ពន្លិច​បុគ្គល​ណាមួយ​ឡើយ ហើយ​អង្គភាព​យើងខ្ញុំ ស្វាគមន៍​សាមី រងចាំ​ការបកស្រាយ​បំភ្លឺ ជុំវិញ​ករណី​ខាងលើ​ឡើងវិញ រៀង​រាល់​ម៉ោង​ធ្វើ​ការផ្សាយ តាមរយៈ​លេខ​ទូរស័ព្ទ​Tell:077797952/0887797952

(​ដោយ គេហទំព័រ កម្ពុជា​អភិវឌ្ឍន៍​)
www.Kap-news.com
WhatsApp=012580455

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.