ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ ==> ម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត ==> ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពរោងចក្រ DSS ខេត្តបាត់ដំបង ==> សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យស្រាវជ្រាវរក អ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា​ ព្រមទាំងណែនាំឱ្យអ្នករកស៊ីបែបនេះ ដកខ្លួនជាបន្ទាន់ ==> អភិបាលខេត្តរតនគិរី ដឹកនាំប្រជុំបូកសរុបការងារ ចុះត្រួតពិនិត្យ និងធ្វើរដ្ឋបាលចំហរប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ==> ម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តបន្ទាយមានជ័យ ==> កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ចុះរដ្ឋបាល៩០ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន ៤៩៤នាក់ តែមិនពាក់ព័ន្ធបទល្មើស Online Scams ទេ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសំណេះសំណាលជាមួយក្រុមភ្លេងកាយរឹទ្ធិ ត្រៀមចេញទៅប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិ លើកទី៣ ==> សម្តេចតេជោ ហ៊ុន សែន ប្រាប់អ្នកសារព័ត៌មានថៃឱ្យពិនិត្យប្រសាសន៍សម្តេចឡើងវិញ៖ ការប្រើកម្លាំងដោះស្រាយបញ្ហាព្រំដែន មិនមែនជាជម្រើសរបស់កម្ពុជាឡើយ

លោក ហុង សាវុធ មេ​គយ​ចល័ត​តំបន់​៤ ផ្លូវជាតិ​លេខ​៥ ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​បាត់ដំបង ៖ ប្រភព​ពី​ប្រជា​ពលរដ្ធ​និង​ក្រុម​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ក្នុង​ខេត្ត​បាត់ដំបង បាន​បង្ហើប​ឲ្យដឹងថា រហូតមកដល់​ពេលនេះ​លោក ហុង សាវុធ ប្រធានការិយាល័យ​ស្រាវជ្រាវ​និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៤ កំពុង​ប្រើ​អំណាច​និង​តួនាទី​របស់​ខ្លួន​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក​ជាង​មុន​ទៅទៀត​។ ប្រភព​ពី​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ចំណុច​ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង បាន​អះអាង​ថា ទោះបី​ពួកគេ​ដឹក​ទំនិញ​បង់ពន្ធ​ត្រឹមត្រូវ​នៅ​ច្រកព្រំដែន​យ៉ាងណាក៏ដោយ ក៏​ចៀស​មិន​ផុត​ពី​បង់លុយ​លើ​តុ​ក្រោម​តុ​តាម​ការកំណត់​របស់​លោក ហុង សាវុធ និង​បក្ខពួក​នោះទេ​។ ផ្ទុយ​ទៅ​វិញ​លោក ហុង សាវុធ ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​មុខ​ស្នាក់ការ​គយ​ចល័ត​តំបន់​៤ ផ្លូវជាតិ​លេខ​៥ ចូល​ទៅ​រាជធានី​ភ្នំពេញ យ៉ាង​រលូន​ព្រោះ​ជា​ប្រភព​ចំណូល​របស់​ពួកគេ​។​

​ប្រភព​ពី​មន្ត្រី​គយ​ក្នុង​ខេត្ត​បាត់ដំបង មួយចំនួន​បាន​បង្ហើប​ឲ្យដឹងថា ការដែល​លោក ហុង សាវុធ ប្រើ​តួនាទី​និង​អំណាច​របស់​ខ្លួន​ជា​មេ​គយ​ចល័ត​តំបន់​៤ ហើយ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​ដោយសា​រអាង​មាន​ខ្នងបង្អែក​រឹង​មាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​។ ម្យ៉ាងទៀត​ការ​ដែល​លោក ហុង សាវុធ ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​ដឹកជញ្ជូន​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ឬ​ទំនិញ​ខុសច្បាប់​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ មុខ​ស្នាក់ការ​គយ​ចល័ត​តំបន់​៤ យ៉ាង​សុខ​ស្រួល​គឺ​មាន​ការសម្របសម្រួល​ពី​សំណាក់​លោក យូ ហេង ប្រធាន​សាខាគយ​ខេត្ត​បាត់ដំបង ផងដែរ​។ បញ្ហា​នេះ គឺជា​រឿង​ដែល​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មិន​គួរ​មើលរំលង​តទៅទៀត​ទេ ព្រោះ​លោក ហុង សាវុធ មេ​គយ​ចល័ត​តំបន់​៤ ផ្លូវជាតិ​លេខ​៥ ខេត្ត​បាត់ដំបង ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើ​ពុករលួយ ជា​យូរ​មក​ហើយ​។​

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ហុង សាវុធ មេ​គយ​ចល័ត​តំបន់​៤ បានឲ្យដឹង​ទៀតថា ប្រសិនបើ​គ្មាន​ខ្នងបង្អែក​រឹងមាំ​ទេនោះ គឺ​លោក ហុង សាវុធ មិន​ហ៊ាន​ប្រើ​តួនាទី​និង​អំណាច​របស់​ខ្លួន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ដូច​សព្វថ្ងៃនេះ​ទេ​។ ប្រភព​បានឲ្យដឹង​ទៀតថា លោក ហុង សាវុធ មាន​តួនាទី​ក្នុង​ការបង្ក្រាប​អំពើ​រត់ពន្ធ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន ខេត្ត​បាត់ដំបង ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កំពង់ឆ្នាំង ផងដែរ​ដូច្នេះ​ក្នុង​មួយ​ខែៗ​លោក ហុង សាវុធ ប្រមូល​លុយ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ពី​អំពើ​ពុករលួយ​។ ប្រការ​នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ គួរ​ពិនិត្យ​ឡើងវិញ​ជា​បន្ទាន់​នូវ​រឿងអាស្រូវ​ពុករលួយ​របស់លោក ហុង សាវុធ មេ​គយ​ចល័ត​តំបន់​៤ ព្រោះ​មួយរយៈ​ចុងក្រោយ​នេះ​លោក ហុង សាវុធ ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។ សូម្បី​តែ​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ដែល​បង់ពន្ធ​ត្រឹមត្រូវ​នៅ​ច្រក​ព្រំដែន​ក្នុង​ខេត្ត​ប៉ៃលិន ខេត្ត​បាត់ដំបង ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​៥ ក៏​ត្រូវតែ​បង់​លុយ​តាម​ការកំណត់​របស់​លោក ហុង សាវុធ និង​បក្ខពួក​ពេល​កំពុង​តែ​សម្ងំ យក​ធ្វើ​មាន ធ្វើបាន និង​ហ៊ាន​ធ្វី​េ​អ្វី​ដែល​ខ្លួន​ចង់បាន​…៕

(​ដោយ គេហទំព័រ កម្ពុជា អភិវឌ្ឍន៍​)
www.Kap-news.com
077797952/0887797952

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.