ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

ឧត្តមសេនីយ៍ ស ថេត ស្នងការ​រាជធានី​ភ្នំពេញ កោះហៅ​លោក ចាន់ ពៅ អធិការរង​នគរបាល​ខណ្ឌ​ឫស្សីកែវ បំភ្លឺ ក្រោយ​បែកធ្លាយ សំលេង គំរាម​សម្លាប់​កូនចៅ​ក្រោម​ឱវាទ !

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ ឧត្តមសេនីយ៍ ស ថេត ស្នងការ​រាជធានី​ភ្នំពេញ កោះហៅ​លោក ចាន់ ពៅ អធិការរង​នគរបាល​ខណ្ឌ​ឫស្សីកែវ​ដើម្បី​បំភ្លឺ ជំ​ុ​វិញ ថ្មីៗ​នេះ មាន​ការភ្ញាក់ផ្អើល នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក ដោយសារតែ​មាន​ការ​បែកធ្លាយ​នូវ​សម្លេង​គំរាម​សម្លាប់ កូនចៅ​ក្រោម​ឱវាទ របស់ខ្លួន ពី​សំណាក់ លោក​អធិការរង​នគរបាល​ខណ្ឌ​ឫស្សីកែវ លោក ចាន់ ពៅ ទទួល​ផែន​សេនាធិការ​រូបនេះ​។​

​តាម​ប្រភព បានឲ្យ​អ្នកសារព័ត៌មាន​យើង​ដឹង​ថា មូលហេតុ​ដែល​ឈាន​ដល់​មាន​ការគំរាមកំហែង​សម្លាប់​និង​ទម្លាក់​បុណ្យ​សក្តិ ពី​សំណាក់​លោក​អធិកា​រង ចាន់ ពៅ ដោយសារតែ​លោក​អធិការរង​រូប​នេះ មានការ​ខឹងសម្បារ​ចំពោះ​លោក លី រ៉ូ​ហ្សា​ត នាយ​ផ្នែក​ចរាចរណ៍​ខណ្ឌ​ឬ​ស្សី​កែវ ដែល​មិន​ព្រម ដោះលែង​ជនសង្ស័យ​បើកបរ​មាន​ជាតិ​ស្រវឹង​លើស​កំរិត តាម​ការស្នើសុំ​កិច្ច​អន្តរាគមន៍​របស់​ខ្លួន​។​

​ខ្លឹមសារ នៃ​សារ​សំលេង គំរាមកំហែង​នេះ បានបញ្ជាក់​ថា ” ចុយ ! អា​ឡូ​វ​ឯង​ថ្លើមធំ​ដល់​ប៉ុណ្ណឹង​ហ្អេ​..​ហ្អី​ឯង​ធើ​ហ្នឹង​បាន​អត់​ហ្អា​…​ឈ្នះ​អញ​អត់ …​អា​ឡូ​វ​គេ​ដោះលែង​បាត់​ហើយ​នៀក​…​ហ្អេ​ង​កុំ​ស្មាន​ហ្អា​.. ហ្អេ​ង​កូនចៅ​អញ​កុំ​ចង់​មក​ច្រលោត​..​ហ្អី ហ្អេ​ង​និយាយ​មិញ​ពាក្យ​ឈ្លើយ​ហ្អា​ណា​…​ម៉ា​ជីវិត​នេះឯង​បាន​ត្រឹម​ប៉ុណ្ណឹង​ហ្អេ អត់​មាន​តទៅ​ទៀត​ហ្អេ​..​ខ្លាំង​! ហ្អែ​ង​ចង់​ខ្លាំង ងាប់​ចោល​ប្រពន្ធ​ចោល​កូនហ្អេង​…​ហ្អេ​ង​នៅ​តែ​ប៉ុណ្ណឹង​មួយជីវិត ឬក៏​អាច​ចុះ​ជាង​ហ្នឹង​ទៀត​…​ហ្អេ​ង​ស្មានតែ 07 ហ្នឹង​ជួយ​ហ្អែ​ង​បាន​ហ្អេ​? 07 ច្រលោត​ខ្លាំងណាស់ រញ៉េរញ៉ៃ​បិទ​អាកុល​ចោល​ទៀត បិទ​ប៉ុន្មាន​ខែ​ហ្នឹង​ដោយសារ​យើង ជា​អ្នក​ឱ្យ​បិទ​ហ្អេ​…. “​។​

​តាមរយៈ​ខ្សែអាត់​សំឡេង ដែល​បាន​បែក​គ្នា​នេះ មហាជន​បាន​សម្ដែង​ការរិះគន់​ថា បុគ្គល​ឈ្មោះ ចាន់ ពៅ ដែល​មាន​តួនាទី​ជា​អធិការរង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ពិតជា​មាន អំណាច​ខ្លាំង​មហិមារ​មាន​ឥទ្ធិពល លើស លោក គល់ យី ដែល​ជា​អធិការ​ក៏ដូចជា​ស្នងការរង​ផ្សេងៗ​ទៀត​នៅក្នុង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ទាំងមូល​។​ហើយ​លោក​អធិការរង ចាន់ ពៅ រូប​នេះ​យក​កិច្ច​អន្តរាគមន៍​មក​អនុវត្ត​ជំនួស​ច្បាប់ ផ្គើន​ទៅនឹង​អនុសាសន៍​ក៏ដូចជា​សេចក្តីណែនាំ​របស់​ថ្នាក់ដឹកនាំ​ស្នងការ​នគរបាល​និង​ក្រសួង​មហាផ្ទៃ ជាពិសេស​ប្រឆាំង​ទៅ​នឹង​វប្បធម៌​អន្តរាគមន៍​ដែល​ប្រកាស​ឲ្យ​លុបបំបាត់ចោល ដោយ សម្ដេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​។​

​មហាជន​បាន​សម្ដែង​ការរិះគន់​ជា​ថា តាមរយៈ​ខ្សែអាត់​សំឡេង​នេះ បាន​បញ្ជាក់​ពី​ការយក​អំណាច​បុណ្យ​ស័ក្ក​តួនាទី​ជា​អធិការរង​នៅក្នុង​អង្គភាព​មក​សម្លុត គំរាមកំហែង និង​គាបសង្កត់ បំបាក់ស្មារតី ដល់​កូនចៅ​ក្រោម​ឱវាទ ឱ្យ​ប្រព្រឹត្ត​ល្មើស​ច្បាប់ តាម​បទបញ្ជា​របស់​ខ្លួន ដែល​ជា​ទង្វើ​មហាជន​ស្អប់ខ្ពើម​។​

​ប្រភព​ផ្សេងទៀត បាន​បង្ហើប​ឲ្យដឹងថា លោក​អធិការរង ចាន់ ពៅ មាន​តួនាទី​ជា​អ្នកអនុវត្ត​ច្បាប់​បែរជា ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់ ជា​គំរូ​អាក្រក់​ក្នុង​ជួរ​កងកម្លាំង​សមត្ថកិច្ច អាច​ត្រូវ​រង​នូវ​ពិន័យ​ខាង​កងកម្លាំង និង អាច​ប្រឈម​ការផ្អាក​ការងារ​ផង​ដែរ ។​

​ពាក់ព័ន្ធ​នឹង​ខ្សែអាត់​សម្លេង​បែកធ្លាយ​នេះ លោក គល់ យី អធិការ​នគរបាល​ខណ្ឌ​ឫស្សីកែវ បាន​បំភ្លឺថា ក្រោយពី​បាន​ជួប​គ្នា​ហើយ​រវាង​លោក ចាន់ ពៅ និង លោក លី ហ្សា​ត រួចមក គឺ ពួកគាត់​ទាំង​២​នាក់ មិន​មាន​ការប្តឹង​ផ្តល់​គ្នា​ទេ ៕​ ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.