ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លើកឡើងថា ការអនុវត្ត​គម្រោង​តាម MOU កម្ពុជា​-​ថៃ​លើ​វិស័យ​ព័ត៌មាន​នឹង​ជួយ​ពង្រឹង​ចំណង​មិត្តភាព​ឲ្យ​កាន់តែ​ប្រសើរ​ឡើង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ ជំនួស​មុខ​ឲ្យ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួង​ព័ត៌មាន​សូម​គាំទ្រ​យ៉ាង​ពេញទំហឹង​រាល់​គម្រោង​ទាំងឡាយណា​ដែល​អនុលោម​តាម​អនុសារណៈ​យោគយល់​គ្នា​រវាង​កម្ពុជា និង​ថៃ ស្តីពី​កិច្ចសហប្រតិបត្តិការ ក្នុង​វិស័យ​ព័ត៌មាន និង​ការផ្សព្វផ្សាយ ព្រោះ​តាម​រយៈ MOU នេះ​នឹង​ជួយ​បង្កើន និង​ពង្រឹង​ចំណង​មិត្តភាព​រវាងរដ្ឋាភិបាល​ទាំង​ពីរ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ទៅ​ថ្ងៃមុខ និង​ជួយ​បង្កើន​ការយល់ដឹង​រវាង ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ ។

​នេះ​បើ​តាម​ការលើកឡើង​របស់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នៅក្នុង​ពិធី​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​បច្ចេកទេស​រួម​លើក​ទី ១១ ក្រោម​អនុស្សរណៈ​យោគយល់​គ្នា​រវាង​កម្ពុជា​-​ថៃ ស្តីពី​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ព័ត៌មាន និង​ការផ្សព្វផ្សាយ នៅ​ព្រឹក​ថ្ងៃទី ០៣ ខែ​កញ្ញា ឆ្នាំ​២០១៩ នៅ​ឯ​សណ្ឋាគារ កែបបេ​យ៍ (Kep Bay) ខេត្ត​កែប ដោយ​កិច្ចប្រជុំ​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម ពី​សំណាក់​លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប ព្រមទាំង​គណៈ​ប្រភូ មក​ពី​ព្រះរាជាណាចក្រ​ថៃ​ជា​ច្រើន​រូប​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្តថា យោងតាម​របាយការណ៍​វឌ្ឍនភាព ពី​ភាគី​ទាំងពីរ រហូតមកដល់​បច្ចុប្បន្ន ដំណើរការ​វិវត្តន៍​រីកចម្រើន​ជា​ច្រើន​ត្រូវបាន​ធ្វើឡើង​ដោយ​អនុលោម​តាម​អនុសារណៈ​យោគយល់​គ្នា​មួយ​នេះ​តាមរយៈ ការដោះដូរ​កម្មវិធី​ផ្សាយ​តាម​វិទ្យុ និង​ទូរទស្សន៍ ការដោះដូរ​អត្ថបទ និង​រូបភាព ការដោះដូរ​ក្រុម​ផលិតកម្ម​រាយការណ៍​ព័ត៌មាន និង​រក្សា​ទុក​ឯកសារ ព្រមទាំង​កិច្ចសហប្រតិបត្តិការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​ថ្នាក់​ខេត្ត និង​ថ្នាក់​ជាតិ​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ​។

​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ភាព​រីកចម្រើន​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេរ​ភាគី​រវាង​បណ្តា​ខេត្ត នៃ​ប្រទេស​កម្ពុជា និង​ថៃ​នៅតាម​បណ្តោយ​ព្រំដែន ជាពិសេស​កិច្ចសហប្រតិបត្តិការ​ក្នុង​កម្មវិធី​ផ្សាយ​របស់​វិទ្យុ (Twin Radio Programme) នៅតាម​ព្រំដែន ក្នុង​នោះ​ខេត្ត​ពី​របស់​កម្ពុជា មាន​ខេត្ត​បន្ទាយមានជ័យ និង​សៀមរាប​បាន​ដំណើរការ​ផ្សាយ​វិទ្យុ (Twin Radio Programme) យ៉ាង​រលូន​ជាមួយនឹង​តំបន់​ទី​២ របស់​ប្រទេស​ថៃ​(Thailand’s region II) ខណៈ​ដែល​ខេត្ត​ព្រះវិហារ បាន​រៀបចំ​រួចជាស្រេច ហើយ​នឹង​ចាប់​ដំណើរការ​ផ្សាយ​កម្ម​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ​។

​លោក ខៀវ កាញារីទ្ធ បាន​ជំរុញ​ដល់​បណ្តា​ខេត្ត​ផ្សេងទៀត​នៅ​តាម​បណ្តោយ​ព្រំដែន ត្រូវ​ធ្វើ​អ្វី​ដែល​ខ្លួន​អាច​ធ្វើបាន ដើម្បី​អនុវត្ត​នូវ​គម្រោង​ដូចគ្នានេះ ក្នុង​គោលបំណង​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​ទាំងនោះ​ទទួលបាន​ព័ត៌មាន​អំពី វប្បធម៌ ទំនៀមទម្លាប់​ប្រពៃណី​និង ពាណិជ្ជកម្ម​នៃ​ប្រទេស​ជិតខាង​របស់​ពួកគេ ដើម្បី​ជា​ប្រយោជន៍​ក្នុង​ការស្វែងរក​ចំណូល​សម្រាប់​ជីវភាព​រស់នៅ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.