ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

ខេត្ត​ពោធិ៍សាត់ អបអរសាទរ​ដង្ហែ​ពានរង្វាន់​ជយលាភី​លេខ​១ របស់​មន្ទីរពេទ្យ​បង្អែក​បាកាន និង​លេខ​៧ របស់​មន្ទីរពេទ្យ​បង្អែក​ពោធិ៍សាត់ នៃ​ការផ្តល់​សេវា​សុខាភិបាល​គំរូ ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ពោធិ៍សាត់​៖ មន្ទីរ​សុខាភិបាល​ខេត្ត​ពោធិ៍សាត់ នា​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៩​នេះ បាន​រៀប​ចំ​ពី​ធី​ដង្ហែ​ពានរង្វាន់​ជយលាភី​លេខ​១ នៃ​ការផ្តល់​សេវា​សាធារណៈ​គំរូ ក្នុង​វិស័យ​សុខាភិបាល របស់​មន្ទីរពេទ្យ​បង្អែក​បាកាន និង​ជ័យលាភី​លេខ​៧ នៃ​ការផ្តល់​សេវា​សំណុំ​សកម្មភាព​បង្គ្រប់​កម្រិត​៣​គំរូ របស់​មន្ទីរពេទ្យ​បង្អែក​ពោធិ៍សាត់ ដែល​ទទួលស្គាល់​ពី​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​សុខាភិបាល ប្រចាំឆ្នាំ​២០១៩​។​

​ពិធី​នេះ​ត្រូវបាន​ដង្ហែ​ចេញពី​សាលប្រជុំ​សាលាខេត្ត​ពោធិ៍សាត់ តាម​ក្បួន​រថយន្ត ឆ្ពោះ​ទៅកាន់​មន្ទីរពេទ្យបង្អែក​បាកាន ដែល​ស្ថិត​ក្នុង​ភូមិ​បឹង​ខ្នារ ឃុំ​បឹង​ខ្នារ ស្រុក​បាកាន ក្រោម​ការដឹកនាំ​របស់​លោក ម៉ក់ រ៉ា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់​។
​លោក​វេជ្ជបណ្ឌិត កែវ សាង​ផល​បុណ្យ ប្រធាន​ការិយាល័យ​ស្រុក​ប្រតិបត្តិ​បាកាន បានឲ្យដឹងថា មុន​នឹង​ទទួលបាន​ជ័យលាភី​នេះ មន្ទីរពេទ្យ​រួមទាំង​ក្រុមគ្រូពេទ្យ និង​បុគ្គលិក​ពេទ្យ​ទាំងអស់ បាន​ប្រតិបត្តិ និង​បម្រើ​ពលរដ្ឋ ដោយ​មិន​គិត​ពី​ការនឿយហត់​គ្រប់​វិនាទី​។ លោក​វេជ្ជបណ្ឌិត​បន្ថែម​ថា បុគ្គលិក​ពេទ្យ​ទាំងអស់ បាន​ប្រើប្រាស់​តួនាទី​ទៅ​តាម​ឋានានុក្រម​គ្រួសារ និង​គោរព​ទៅតាម​ក្រ​មសិល​ធម៌ វិជ្ជាជីវៈ ស្ថិតក្នុង​ភាព​ថ្លៃថ្នូរ រួម​ទាំង​ការថែរក្សា​អនាម័យ បរិស្ថាន នៅក្នុង​បរ​វេណ​មន្ទីរពេទ្យ ឲ្យមាន​សោភ័ណ្ឌភាព និង​បរិយាកាស​ល្អប្រសើរ​។​

​លោក​វេជ្ជបណ្ឌិត បានបញ្ជាក់​ថា ការទទួល​ជយលាភី​នេះ មិនមែន​មកពី​បុគ្គល​ម្នាក់​ទេ គឺ​បានមកពី​ការចូលរួម​ពី​បុគ្គលិក​ពេទ្យ និង​ប្រជាពលរដ្ឋ ព្រមទាំង​ការមើលឃើញ​ជាក់ស្តែង នូវ​បំរើ សេវាសាធារណៈ និង​ការព្យាបាល​របស់​ក្រុមគ្រូពេទ្យ​ទាំងអស់ ក្រោម​ការដឹកនាំ​របស់​មន្ទីរ​សុខាភិបាល​ខេត្ត​។ លោក​វេជ្ជបណ្ឌិត បានបង្ហាញ​អារម្មណ៍​សប្បាយចិត្ត ក្រោយ​ការវាយតម្លៃ របស់​រាជរដ្ឋាភិបាល មកលើ​មន្ទីរពេទ្យបង្អែក​ស្រុក​បាកាន ទទួលបាន​ជ័យលាភី​លេខ​១ នៃ​ការផ្តល់​សេវា​សាធារណៈ​គំរូ ក្នុង​វិស័យ​សុខាភិបាល និង​ជ័យលាភី​លេខ​៧ នៃ​ការផ្តល់​សេវា​សំណុំ​សកម្មភាព​បង្គ្រប់​កម្រិត​៣​គំរូ របស់​មន្ទីរពេទ្យ​បង្អែក​ពោធិ៍សាត់ ដែល​ធ្វើឲ្យ​មាន​ភាពល្បីល្បាយ​ផងដែរ​។ អ្វី​ដែល​សំខាន់ លោក​និង​បុគ្គលិក​ទាំងអស់ នៅតែ​ខិតខំ​ប្រឹងប្រែង​បន្តទៀត ដើម្បី​ប្រកួតប្រជែង​នៅ​ឆ្នាំក្រោយៗ​ទៀត​។​

​លោក ម៉ៅ ធនិន បាន​ថ្លែងថា ក្នុងនាម​ជា​ថ្នាក់​ដឹង​នាំ​ខេត្ត និង​តំណាងឲ្យ​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត ឯកឧត្តម​មាន​សេចក្តីសោមនស្ស​រីករាយ​ក្រៃលែង ដោយ​សបញ្ជាក់​ឲ្យឃើញ​ពី​ស្មារតី​ខិតខំ​ប្រឹងប្រែង របស់​បុគ្គលិក​ពេទ្យ នៃ​មន្ទីរពេទ្យ​បង្អែក​បាកាន និង​មន្ទីរពេទ្យ​បង្អែក​ពោធិ៍សាត់​។ ទន្ទឹម​គ្នា​នោះ លោក​សូម​ឲ្យ​ក្រុម​គ្រូពេទ្យ​នៅ​គ្រប់​មូលដ្ឋាន ត្រូវ​បន្ត​យកចិត្ត​ដាក់​បន្ថែមទៀត ដើម្បី​លើកស្ទួយ​ផ្នែក​វិស័យ​សុខាភិបាល វិស័យ​អប់រំ ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន និង​ធ្វើ​ជា​មន្ទីរពេទ្យ​ដ៏​គំរូ ឲ្យ​កាន់តែ​ប្រសើរ​ជាង​នេះ​ទៅទៀត​។​

​លោក​បាន​អំពាវនាវ ដល់​បុគ្គលិក​ពេទ្យ​ទាំងអស់ ត្រូវ​អនុវត្តន៍​ទៅតាម​ក្រមសីលធម៌ វិជ្ជាជីវៈ​របស់​ខ្លួន ឆ្លើយតប​ទៅ​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជា​មេដឹកនាំ​ដ៏​ឈ្លាសវៃ ដែល​រក​សុខ​សន្តិភាព សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​ពេញ​ផ្ទៃ​ប្រទេស ឲ្យមាន​ខឿន​សេដ្ឋកិច្ច​រីកចំរើន​គ្រប់​វិស័យ និង​បង្កើន​ធនធានមនុស្ស ឲ្យមាន​ភាព​លូតលាស់​ថែម​ទៀត​។​

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​០៧ ខែ​សីហា ឆ្នាំ​២០១៩​កន្លងទៅ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​, លោក​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​ផ្តល់​កិត្តិយស​ប្រគល់​ពានរង្វាន់​ដល់​ម្ចាស់​ជ័យលាភី​លេខ​១ នៃ​អង្គភាព​ផ្តល់​សេវា​សាធារណៈ​គំរូ ក្នុង​វិស័យ​អប់រំ ចំនួន​មួយ​គឺ វិទ្យាល័យ​ពេជ្រ​ចិន្តា ខេត្ត​បាត់ដំបង និង​អង្គភាព​ផ្តល់​សេវា​សាធារណៈ​គំរូ ក្នុង​វិស័យ​សុខាភិបាល​ចំនួន​បី​គឺ មន្ទីរពេទ្យបង្អែក​បាកាន ខេត្ត​ពោធិ៍សាត់ មន្ទីរពេទ្យបង្អែក​ខេត្ត​កោះកុង និង​មន្ទីរពេទ្យ​ខេត្ត​កំពង់ចាម​។​

​ក្នុង​ពិធី​នោះ​ក៏​បាន​ការអញ្ជើញ​ចូលរួម​ជា​គណៈអធិបតី ពី​សំណាក់​លោក​កិត្តិ​បណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​, លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល និង​លោក​បណ្ឌិត​សភា​ចារ្យ ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​ផងដែរ​៕
(​ដោយ គេហទំព័រ កម្ពុជា អភិវឌ្ឍន៍​)
www.Kap-news.com
077797952/0887797952
WhatsApp=012680455

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.