ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

ឯកឧត្តម អ៊ី ឈាន អញ្ជើញចូលរួមកិច្ចប្រផ្សព្វផ្សាយខ្លឹមសាររបស់គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ខេត្តប៉ៃលិន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ប៉ៃលិន)៖ ឯកឧត្តម អ៉ី ឈាន ប្រធានគណៈពង្រឹង និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តប៉ៃលិន និង ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ព្រមទាំងថ្នាក់ដឹកនាំគណបក្សខេត្តប៉ៃលិន នឹងសមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន នៅព្រឹកថ្ងៃអង្គារ១២រោជខែស្រាពណ៍ឆ្នាំកុរឯសក័ ព.ស ២៥៦៣ ទី២៧ ខែសីហា ឆ្នាំ២០១៩ នេះ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារ ស្តីពីលទ្ធផល នៃគណបក្សប្រជាជនកម្ពុជា។

ខ្លឹមសារដែលប្រសាសន៍ ឯកឧត្តម អ៊ី ឈាន ក្នុងឱកាសកិច្ចប្រជំុផ្សព្វផ្សាយជូនសមាជិក សមាជិកា អង្គសន្និបាតឯកឧត្តមបានសម្តែងនូវការគោរព និងកតញ្ញូធម៌ដ៏ជ្រាលជ្រៅបំផុត ចំពោះជនរួមជាតិនៅគ្រប់ទិសទី និងគ្រប់មជ្ឍដ្ឋានទាំងអស់ក្នុងសង្គម ដែលផ្តល់យុត្តិធម៌និងជំនឿទុកចិត្តលើគណបក្សប្រជាជនកម្ពុជា ដោយបោះឆ្នោតគាំទ្រយ៉ាងលើសលប់បំផុតឲ្យគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសជាតិសម្រាប់នីតិកាលទី៦។

មោទនភាពចំពោះសមិទ្ធផល នៃវិស័យសេដ្ឋកិច្ច ដែលជាក់ស្តែងសម្រេចបានកំណើនខ្ពស់រហូត ជាលំដាប់ដែលត្រូវបានគាំទ្រដោយកំណើនដ៏រឹងមាំ នៃវិស័យឧស្សាហកម្មនិងសេវាកម្ម វិស័យកសិកម្ម និងបន្ត ការអនុវត្តឲ្យបានសម្រេចជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ ដែលមានគោលដៅជាយុទ្ឋសាស្ត្រ៤ សំដៅកសាងមូលដ្ឋាន ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

បន្ថែមពីនេះ អង្គសន្និបាតបានអំពាវនាវដល់ជនរួមជាតិទាំងអស់នៅគ្រប់ទិសទី គ្រប់គណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងមជ្ឈដ្ឋានផ្សេងៗទៀត ក្នុងសង្គម រួមសាមគ្គីគ្នាជាកម្លាំងជាតិតែមួយ នៅក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់នៃ អង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង ដើម្បីបន្តកសាង និងការពាមាតុភូមិ ឲ្យស្ថិតស្ថេរ រីកចម្រើនខ្លាំងក្លាក្នុងឯករាជ្យ ឯកភាព សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍភាពសង្គម ។ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នឹងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹង សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល ដែលមានសមាជិក សមាជិការ បក្សប្រជាជនកម្ពុជា ជាច្រើនទៀត។

ជាទីបញ្ចប់អង្គសន្និបាត ឯកឧត្តម អ៊ី ឈាន បានសម្តែងគារវភក្តីភាព និងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ៕
(ដោយ គេហទំពរ័ កម្ពុជាអភិវឌ្ឍន៍)
www.kap-news.com

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.