ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ខេត្តប៉ៃលិន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន÷នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ជា ចាន់តូ ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួមជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយជូនស្ថាប័ន និងភាគីពាក់ព័ន្ធ ពិសេសអាជ្ញាធរមូលដ្ឋាន អំពីការវិវត្តថ្មីៗនិងបញ្ហាប្រឈមនៃវិស័យមីក្រូហិរញ្ញវត្ថុ និងរួមគ្នាអនុវត្តដំណោះស្រាយដើម្បីឲ្យការអភិវឌ្ឍនៃវិស័យនេះកាន់តែមាននិរន្តរភាព នាពេលអនាគត។ សិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមជាកិត្តិយស និងអធបតីភាពរបស់ ឯកឧត្តម ចេង ញ៉ាញ់ អភិបាលរង និង ស្ថាប័នតុលាការ ស្នងការនគរបាល កងរាជអាវុធហត្ថ និងជាពិសេស អាជ្ញាធរមូលដ្ឋាន ភូមិ ឃំុ សង្កាត់ ក្រុង គ្រប់ថ្នាក់ទូទាំងខេត្តប៉ៃលិន សរុបប្រមាណ ៣៨០ នាក់ ។

ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា វិស័យធនាគារបានរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ។ ការរីកចម្រើននេះ តម្រូវឲ្យមានប្រព័ន្ធទូទាត់មួយដែលមានសុវត្ថិភាពនិងមានប្រសិទ្ធភាពខ្ពស់ ដើម្បីជួយដល់ចរាចរសាច់ប្រាក់ក្នុង ចំណោមភ្នាក់ងារសេដ្ឋកិច្ច ។ ប្រព័ន្ធទូទាត់សងប្រាក់ប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាពមានសារៈសំខាន់ណាស់ ចំពោះដំណើរការប្រកបដោយប្រសិទ្ធភាពរបស់ប្រព័ន្ធហិរញ្ញវត្ថុនិងសេដ្ឋកិច្ចទាំងមូល ។
ប្រព័ន្ធទូទាត់សងប្រាក់ដែលមានដំណើរការល្អជួយពង្រឹងស្ថិរភាពប្រព័ន្ធហិរញ្ញវត្ថុ កាត់បន្ថយការចំណាយ នៅក្នុងសេដ្ឋកិច្ច បង្កើននូវប្រសិទ្ធភាពក្នុងការប្រើប្រាស់ធនធានហិរញ្ញវត្ថុ និងបង្កើនសន្ទនីយភាពក្នុងទីផ្សារហិរញ្ញវត្ថុ ។ សំខាន់ជាងនេះទៀត ប្រព័ន្ធទូទាត់សងប្រាក់ត្រូវបានចាត់ទុកថាជាហេដ្ឋារចនាសម្ព័ន្ធចម្បងមួយ សម្រាប់ជួយសម្រួលដល់ការអនុវត្តគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាល ។
ធនាគារកណ្តាលអាចប្រើប្រាស់ប្រព័ន្ធទូទាត់សងប្រាក់ ដើម្បីពន្លឿនលំហូររូបិយវត្ថុនៅក្នុងទីផ្សារអន្តរធនាគារ និងព្យាករណ៍ពីចំនួនសន្ទនីយភាពនៅក្នុងប្រព័ន្ធធនាគារ ដើម្បីឲ្យធនាគារកណ្តាលអាចដាក់ចេញនូវគោលនយោបាយ សមស្រប ។ លើសពីនេះ ធនាគារកណ្តាលអាចប្រើប្រាស់គោលនយោបាយប្រព័ន្ធទូទាត់សងប្រាក់ជាឧបករណ៍ដើម្បីជំរុញការប្រើប្រាស់រូបិយវត្ថុជាតិផងដែរ ។ ហេតុដូចនេះ បានជាមានការយកចិត្តទុកដាក់ជាខ្លាំងពីសំណាក់ សាធារណជន ចំពោះការលើកកម្ពស់ប្រសិទ្ធភាពនិងសុវត្ថិភាពនៅក្នុងប្រព័ន្ធទូទាត់សងប្រាក់ ។ បច្ចុប្បន្ន ការធ្វើ ទំនើបកម្មនៃប្រព័ន្ធទូទាត់សងប្រាក់ត្រូវបានដាក់ជារបៀបវារៈអាទិភាពក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច ។

លើសពីនេះ ប្រទេសកម្ពុជាកំពុងតែត្រៀមខ្លួនដើម្បីធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងសហគមន៍សេដ្ឋកិច្ច អាស៊ានហើយមិនតែប៉ុណ្ណោះ ដើម្បីគាំទ្រដល់ការធ្វើសមាហរណកម្មនេះ ការអភិវឌ្ឍប្រព័ន្ធទូទាត់ សងប្រាក់ ជាពិសេសប្រព័ន្ធទូទាត់សងប្រាក់ជាអេឡិចត្រូនិកត្រូវបានបង្កើតឡើង ដែលប្រព័ន្ធទូទាត់នេះជាហេដ្ឋារចនាសម្ព័ន្ធចម្បងមួយជួយជំរុញដល់ការធ្វើសមាហរណកម្ម ប្រព័ន្ធទូទាត់សងប្រាក់ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពនៅក្នុងតំបន់ និងជួយសម្រួលឲ្យធុរកិច្ចនិងបុគ្គលទាំងឡាយធ្វើការទូទាត់សងប្រាក់ជាអេឡិចត្រូនិកឆ្លងប្រទេសបានយ៉ាងងាយស្រួលនិងអាចជឿទុកចិត្តបាន ។ ជាលទ្ធផលការទូទាត់សងប្រាក់ជាអេឡិចត្រូនិក ដើរតួនាទីយ៉ាងសំខាន់ដើម្បីជំរុញការទូទាត់សងប្រាក់ដែលមិនប្រើសាច់ប្រាក់នៅក្នុងសេដ្ឋកិច្ច បរិយាប័ន្នហិរញ្ញវត្ថុ និងសមាហរណកម្មអាស៊ាន ជាបន្តបន្ទាប់នាពេលកន្លងមក ។
ដោយ គេហទំពរ័ កម្ពុជាអភិវឌ្ឍន៍
www.kap-news.com
077797952
0887797952

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.