ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

អាជ្ញាធរខេត្តប៉ៃលិនជម្រុញសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវរួមគ្នាបន្តទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងត្រូវលុបបំបាត់រោងសិប្បកម្មកែច្នៃឈើ ដែលដាក់អារឈើនៅក្នុងខេត្តនិងដែនព្រៃអភិរក្ស

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ប៉ៃលិន) ៖អាជ្ញាធរខេត្តប៉ៃលិនជម្រុញឲ្យសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវរួមគ្នាបន្តទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងត្រូវលុបបំបាត់នឹងកាត់បន្ថយ រោងសិប្បកម្មកែច្នៃឈើ ដែលដាក់អារឈើនៅក្នុងខេត្តប៉ៃលិននិងដែនព្រៃអភិរក្សដើម្បីក្រើនរំលឹក និងជម្រុញដល់មន្ត្រីអនុវត្តច្បាប់ នៅក្នុងមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ឲ្យបន្តចុះទប់ស្កាត់ និងបង្ក្រាបការកាប់ឈើ ការបើកកន្លែងកែងច្នៃឈើខុសច្បាប់ និងការពារសន្តិសុខជូនប្រជាពលរដ្ឋរក្នុងខេត្តប៉ៃលិន ។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ក៏បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំជាមួយអ្នកអាជីកម្មសិប្បកម្មកែច្នៃឈើទាំងអស់ក្នុងខេត្តប៉ៃលិនកាលពីថ្ងៃទី២៦ខែ សីហាឆ្នាំ២០១៩ដែលមានការចូលរួមពីមន្ត្រីខេត្ត ក្រុង ស្រុក មន្ទីរ និងអង្គភាពពាក់ព័ន្ធជាច្រើនទៀតផងដែរ ។

នៅក្នុងកិច្ចប្រជុំ នោះទៀត ត្រូវគេឃើញតំណាងអាជ្ញាធរ សមត្ថកិច្ចក្នុងមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធ បានឡើងរាយការណ៍ អំពី សកម្មភាពការងារ និងសភាពការរួមដែលបានអនុវត្ត និងបានកើតឡើងក្នុងរយះពេលកន្លងមកជូន ឯកឧត្តម ផាន់ ចាន់ធុល បានជ្រាប។

ក្រោយស្តាប់របាយការណ៍រួច អភិបាលខេត្តប៉ៃលិនឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍ កោតសរសើរដល់កិច្ចខិតខំប្រឹងប្រែង របស់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំង និងសមត្ថកិច្ចជំនាញពាក់ព័ន្ធនានាក្នុងខេត្ត ដែលបានអនុវត្តតួនាទី និងភារកិច្ចបានល្អ ក្នុងស្មារតីខិតខំប្រឹងប្រែងរួមគ្នា ចុះទប់ស្កាត់ និងធ្វើការបង្ក្រាបបទល្មើសធនធានធម្មជាតិ រក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ដោយទទួលបានលទ្ធផលល្អប្រសើរ នាពេលកន្លងមក ។

ប៉ុន្តែ ទន្ទឹមនឹងនេះ ដើម្បីពង្រឹងស្មារតីភាពស្មស់ត្រង់ ស្រឡាញ់ និងថែរក្សាធនធានធម្មជាតិ ឲ្យនៅគង់វង្សនោះ អាជ្ញាធរ និងសមត្ថកិច្ចក្នុងមូលដ្ឋាន ជាពិសេស មន្ត្រីបរិស្ថាន មន្ត្រីអនុរក្ស មន្ត្រីព្រៃឈើ ត្រូវរួមគ្នាបន្តចុះទប់ស្កាត់ ការកាប់ផ្តួលដើមឈើ ការកាប់រុករានទន្ទ្រានដីព្រៃរដ្ឋជាកម្មសិទ្ធ ត្រូវបង្ក្រាបរោងសិប្បកម្មកែច្នៃឈើដែលគ្មានច្បាប់អនុញ្ញាត ពិសេស រោងសិប្បកម្មដែលបង្កើតឡើងក្បែរ ក្នុងដែនជម្រកសត្វព្រៃ និងដែនព្រៃអភិរក្សនោះផងដែរ។

ចំពោះរោងសិប្បកម្មដែលមានច្បាប់នោះវិញ ត្រូវធ្វើការត្រួតពិនិត្យឲ្យបានច្បាស់លាស់ ពីប្រភព នៃការកាប់ និងដឹកជញ្ជូនឈើ ថាតើឈើទាំងនោះយកមកពីទីកន្លែងណា? មានលិខិតអនុញ្ញាត ដែរឬទេ?។ លោកអភិបាលខេត្ត បានព្រមានដល់អាជ្ញាធរ ភូមិ ឃុំ.សង្កាត់ មិនត្រូវចេញលិខិតបញ្ជាក់ លើការកាន់កាប់ដីព្រៃដោយខុសច្បាប់ជាដាច់ខាត បើទោះបីស្ថិតក្នុងពេលវេលាណាក៏ដោយ ហើយបញ្ហាទាំងអស់នេះ ត្រូវអនុវត្តឲ្យមានប្រសិទ្ធភាពចាប់ពីពេលនេះទៅឲ្យបាន។

ឯកឧត្តម ផាន់ ចាន់ធុល បានស្នើដល់កងកម្លាំងការពារនិងបន្តរក្សាទំនាក់ទំនងជាមិត្តភាព និងធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាឲ្យបានរឹងមាំ ដើម្បីធ្វើឲ្យព្រំដែន ជាព្រំដែនមិត្តភាព សន្តិភាព សហប្រតិការ និងការអភិវឌ្ឍ ទៅតាមគោលការណ៍ រាជរដ្ឋាភិបាលកម្ពុជា ៕
(ដោយ គេហទំពរ័ កម្ពុជាអភិវឌ្ឍន៍)
www.kap-news.com
077797952
0887797952

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.