ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

លោក ​គោ​ស៊ុំ​ សារឿ​ត ​អញ្ជើញ​ជាអធិបតី​សម្ពោធ​សមិទ្ធិផល​​ក្នុង​វត្ត​ប្រាសាទ​ស្រះ​កណ្តាល​ខ្ចាស់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​បន្ទាយមានជ័យ ៖ លោក គោ​ស៊ុំ សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ និង​មន្ត្រីក្រោមឱវាទ​ប្រជាពលរដ្ឋ និង​អង្គការ​FRA​បាន​នាំ​គ្នា​ចូលរួម​សម្ពោធ​សមិទ្ធិផល​នានា ក្នុង​វត្ត​ប្រាសាទ​ស្រះ​កណ្តាល​ខ្ចាស់ នា​ព្រឹក​ថ្ងៃទី​៧​ខែ​ធ្នូ​ឆ្នាំ​២០១៥​ក្នុងភូមិ​ខ្ចាស់ ឃុំ​ឬ​ស្បូវ ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ​។​

​លោក គោ​ស៊ុំ សារឿ​ត បាន​និយាយថា សមិទ្ធិផល​នានា​ដែល​មាន​នៅក្នុង​វត្ត​ខ្ចាស់​ដូចជា​បន្ទប់ទឹក​និង​បង្ក​ន់​និង​ប​ច្ឆា​សំរាប់​បូជាសព​និង​សមិទ្ធិផល​នានា​ជាច្រើន​ទៀត​។​លោក​គោ​ស៊ុំ​សារឿ​ត​បាន​និយាយ​បន្តថា​នេះ​សបញ្ជាក់​ឲ្យឃើញ​ថា​ភាពរុងរឿង​នៃ​ព្រះពុទ្ធសាសនា​មិន​អាច​ខ្វះ​បាន​រវាង​ផ្នែក​អាណាចក្រ​និង​ពុទ្ធចក្រ ។​

​លោក គោ​ស៊ុំ សារឿ​ត បាន​និយាយ​បញ្ជាក់ទៀតថា កន្លង​មក​វត្ត​ខ្ចាស់​នេះ​ត្រូវបាន​ពុទ្ធបរិស័ទ​និង​សប្បុរសជន​គ្រប់ទិសទី​ខិតខំ​កសាង​សមិទ្ធិផល​នានា​ក្នុង​ទី​វត្ត​អារាម​នេះ​ទុក​ជា​ទី​សក្កា​រះ​សំរាប់​គោរពបូជា​ដល់​ប្រជាពលរដ្ឋ​ទូទៅ ។ ក្នុងនោះដែរ លោក គោ​ស៊ុំ សារឿ​ត បាន​ធ្វើ​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ថា​មិនត្រូវ​មាន​ការជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​មូលដ្ឋាន និង​នៅក្នុង​វត្ត​ជា​ដាច់ខាត​ពិសេស​គឺ​ស្រទាប់​យុវវ័យ​មិនត្រូវ​ប្រើ​អំពើហឹង្សា​ក្នុង​គ្រួសារ​ពិសេស​លើ​ស្ត្រី​និង​កុមារ គ្មាន​ការជួញដូ​ស្ត្រី​និង​កុមារ ដូចជា​នាំ​មនុស្ស​យក​ទៅ​ធ្វើ​ការឆ្លង​ដែន​ដោយ​ខុស​ច្បាច់ ហើយ​ត្រូវ​និយាយថា ថ្ងៃនេះ​ថ្ងៃស្អែក​គ្មាន​គ្រោះថ្នាក់​ចរាចរណ៍ គ្រប់​ភូមិ ឃុំ​ត្រូវ​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព​ទាំង​៩​ចំណុច​ហើយ​គ្រប់​វត្ត​អារាម​ត្រូវ​លំ​បំបាត់​ឲ្យបាន​នូវ​អធិករ ដែល​ចេញពី​ការគ្រប់គ្រង ការចាយវាយ​បច្ច័យ​របស់​វត្ត​ដោយ​គ្មាន​ឯកសារ​ឲ្យបាន​ត្រឹមត្រូវ​ដោយ​គ្មាន​ការប្រជុំ​ពិភាគ្សា​ឯកភាព​គ្នា​ធ្វើឲ្យ​បែកបាក់​សាមគ្គីភាព​រវាង​ព្រះសង្ឈ និង​គណកម្មាធិការ​អា​ចារ្យ​វត្ត និង​ពុទ្ធបរិស័ទ​នាំ​ឲ្យ​ជះ​ឥទ្ធិពល​មិន​ល្អ​និង​បាត់បង់​ជំនឿ​ក្នុង​ការគោរព​ប្រណិបត្តិ​វិស័យ​ព្រះពុទ្ធ​សាសនា​៕

 

2015_12_08rt1 (2) 2015_12_08rt1 (6) 2015_12_08rt1 (7) 2015_12_08rt1 (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.