ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

​មេ​គយ​ខេត្តបន្ទាយមានជ័យ បដិសេដ​មិន​បានឲ្យ​អាជីវករ​បង់ខែ​ទេ តែ​ទទួលស្គាល់​ថា បាន​បង្កើត​កុងត្រូលជជុះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​បន្ទាយមានជ័យ ៖ អភិបាលខេត្ត បន្ទាយមានជ័យ បាន​ថ្លែថា លោក​មិនដឹងថា មាន​គយ​ដាក់​កុងត្រូលជជុះ​ទេ ចំពោះ​ចំនុច​ខាងលើ​ឲ្យ​ដក​ជាង​កន្លះ​ឆ្នាំ​ហើយ បើ​គយ​ដាក់​ប៉ុស្តិ៍​គ្មាន​ការអនុញាតិ​ពី​អាជ្ញាធរ គឺជា​កុងត្រូលជជុះ​ហើយ​………!​ចំពោះ​រថយន្ត​បង់​ខែ​គយ​ចំនុច​ផ្លូវ​៥០ ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉េត តម្រូវឲ្យ​អាជីវករ​ដែល​ដឹក​ទំនិញ​ទាំងនោះ ត្រូវ​ពាក់​តែ​ស្លាក​លេខ​ខាងមុខ ដោះ​ខាងក្រោយ​ចេញ ពេល​ធ្វើដំណើរ​មក​ដល់​ចំនុច​ខាងលើ​ដោយ​មិន​ចាំបាច់​ឈប់​ទេ គ្រាន់តែ​ញាក់​ភ្លើង​២​ដង មាន​អ្នក​ចាំ​កត់​ចំនួន​ឡាន​ទុក​ហើយ រីឯ​អាជីវករ​ដែល​បង់​ចំនួន​ក្បាល​ឡាន​គឺ​ត្រូវ​ដោះ​ស្លាក​លេខ​ទាំងមុខ ទាំងក្រោយ​ចេញ ឬ​ត្រូវ​ពាក់​ស្លាក​លេខ​ទាំងមុខ​ទាំងក្រោយ ដើម្បីឲ្យ​គេ​ងាយ​ចំណាំ​។ ចំពោះ​រថយន្ត​ណា​ដែល​បាន​ធ្វើតាម​អ្វី​ដែល​គយ​ប្រាប់ គឺ​នឹង​ត្រូវបាន​កម្លាំង​របស់​គយ​បើករថយន្ត​ប្រដេញ​ចាប់​ពេញ​ដងផ្លូវ​ជាតិ បើ​រឹង​រុស​គឺ​ចាប់​រថយន្ត​បញ្ជូន​ទៅ​សាខា​ខេត្ត ដើម្បី​ផាកពិន័យ​រថយន្ត​១​គ្រឿង ៥០០​ដុល្លារ​។​

​ឆ្លើយតប​ទៅនឹង​ការលើកឡើនេះ លោក ថោង សុខាំ​ភូ ប្រធាន​សាខាគយ និង​រដ្ឋ​ករ​ខេត្ត​បន្ទាយមានជ័យ បាន​ទូរស័ព្ទ​មក​បំភ្លឺ​ថា ការចោទប្រកាន់​នេះ ពុំមែន​ជា​ការពិត គ្មាន​ហេតុផល និង​មូលដ្ឋាន​ច្បាស់លាស់ លោក​គ្មាន​គោលការណ៍​ណា​ឲ្យ​អាជីវករ​បង់ពន្ធ​ដាក់​ខែ​នោះ​ទេ​។ ចំពោះ​ចំណុច​ផ្លូវ​៥០ លោក​ថា គឺជា​កន្លែង​សំចត​របស់​គយ​ចល័ត ព្រោះ​កាល​មុន​ធ្វើ​ជា​គណៈកម្មការ​បង្ក្រាប ហើយ​ចំណុច​នេះ​ក៏​មិនមែន លោក​ទើប​ដាក់​ប៉ុស្តិ៍​ដែរ គឺ​គេ​មាន​យូរហើយ​ព្រោះ​ពី​មុន​មាន​២​ទៅ​៣​កន្លែង គឺ​សាលា​ក្រហម និង​ផ្លូវ​៥០ ពេលនេះ​លោក​ពង្រួញ​ឲ្យមាន​តែ​១​កន្លែង​។ ចំពោះ​ការលើកឡើង​របស់​អាជីវ​ក​រថា ទំនិញ​បង់ពន្ធ​រថយន្ត ត្រូវ​បង់លុយ​ក្រៅពី​២០​ទៅ​៤០​ម៉ឺន​រៀល​ទៀត គឺ​គ្មាន​ទេ សូម​ខាង​ព័ត៌មាន​ទៅ​សួរ​អាជីវករ​នោះ​ឲ្យ​ច្បាស់​ទៅ​។​

​អាជីវករ​ម្នាក់ ជា​អ្នក​ដឹក​ទំនិញ​ពី​ជាយ​ដែន​ប៉ោយប៉ែត ទៅ​លក់​នៅ​ខេត្តសៀមរាប បាន​សម្រេចចិត្ត​ផ្អាក​ឈប់​រកស៊ី​មួយ​រយៈ ព្រោះ​ដោយសារ​លោក​រកស៊ី​មិនសូវ​បាន ដោយសារ​គយ​ផ្លូវ​៥០ ភូមិ​កូនដំរី តម្រូវ​ឲ្យ​បង់ខែ​ក្នុង​១​រថយន្ត​១៥០​ដុល្លារ បើ​អ្នក​បង់​ក្បាល​ឡាន​១​ជើង​១០​ដុល្លារ​(៤​ម៉ឺន​រៀល​)​។ រាល់ថ្ងៃ គយ​ប្រើ​យុទ្ធសាស្ត្រ​ឲ្យ​បង្កើត​ក្រុម​មាន​ម្នាក់ ជា​តំណាង សម្រាប់​ប្រមូល​លុយ​ឲ្យគេ​មុន​រៀង​រាល់​ដើមខែ ក្រៅពីនេះ​នៅ​តាម​ផ្លូវជាតិ​លេខ​៦ ក្នុង​ខេត្ត​សៀមរាប ៣​កន្លែង​ទៀត ក៏​បង់​អីចឹង​ដែរ ធ្វើឲ្យ​ពួក​លោក​ដែល​ជា​អាជីវករ​រកស៊ី​កំប៉ិកកំប៉ុក​រត់​មិន​រួច ទើប​សម្រេចចិត្ត​ឈប់​រកស៊ី​។​

​អភិបាល​ខេត្ត​បន្ទាយមានជ័យ ឯកឧត្តម គោ​ស៊ុំ សារឿ​ត បាន​មានប្រសាសន៍ថា លោក​មិន​បានដឹងថា គយ​ចល័ត​ខេត្ត​ដាក់​កុងត្រូលជជុះ​ទេ លោក​នឹង​ឲ្យ​មន្ត្រី​ចុះ​ស្រាវជ្រាវ​បើ​ពិត​លោក​នឹង​ឲ្យ​ដកចេញ​។ កន្លង​ទៅ​លោក​ធ្លាប់​ឲ្យ​គយ​ដាក់​កន្លែង​ផ្លូវ​៥០ គឺ​គោលបំណង​ទប់ស្កាត់​រាល់​ការ​លួច​នាំ​ចូល​ទំនិញគេចពន្ធ​តាម​ច្រករបៀង​របស់ ឈ្មួញ តែ​លោក​បាន​បញ្ជា​ឲ្យ​ដកចេញ​ជាង​កន្លះ​ឆ្នាំ​ហើយ ចំពោះ​ការ​លួច​ដាក់​កុងត្រូល ដែល​គ្មាន​ការអនុញ្ញាត​ពី​អាជ្ញាធរ គឺជា​កុងត្រូល​ខុសច្បាប់ ឬ​ហៅ​ថា កុងត្រូលជជុះ​។​

​ជុំវិញ​ករណី​នេះ លោក ស៊ុម ចាន់​គា មន្ត្រី​សម្របសម្រួល​សិទ្ធិមនុស្ស​អាដហុក ខេត្ត​បន្ទាយមានជ័យ បាន​ចាត់ទុកថា ការតម្រូវ​ឲ្យ​អាជីវករ​បង់ពន្ធ​ជា​ខែ​របស់​គយ​ច​ល័យ​ខេត្ត​ចំណុច​ផ្លូវ​៥០ គឺជា​អំពើ​ខុសច្បាប់ អង្គភាព​ប្រឆាំង​អំពើរ​ពុករលួយ គួរតែ​ត្រួតពិនិត្យ​លើ​មន្ត្រី​គយ​ដែល​ឈរជើង​ចំណុច​ខាង​លើ​ផង ព្រោះ​វា​ប៉ះពាល់​ដល់​ចំណូល​រដ្ឋ ប៉ះពាល់​ដល់​ការអភិវឌ្ឍន៍​ជាតិ បើ​មាន​មន្ត្រី​ខិលខូច​ទទួល​លុយ​ជា​ខែ​ជា​ថៃ្ង ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ​តាម​អំពើ​ចិត្ត​គ្មាន​ការបង្ក្រាប បែបនេះ​។​

​ប្រភព​ពី​ក្រុម​អាជីវករ​រកស៊ី​បង់ពន្ធ​ស្របច្បាប់ បាន​បង្ហើប​ឲ្យដឹងថា ពួកគាត់​ពិតជា​ពិបាក​រកស៊ី​ខ្លាំង ព្រោះ​ត្រូវ​បង់ពន្ធ​ច្រើន ចំណាយ​ពេល​ឲ្យ​គយ​ត្រួត​ពិនិតឯ​កសារ​ក៏យូរ ទំនិញ​ទៅ​លក់​លើ​ទីផ្សារ​មិន​ទាន់​ពេលវេលា រីឯ​ក​ឈ្មួញ​រកស៊ី​គេច​ពន្ធ​វិញ​ពេល​នេះ​មុខរីក​ដូច​គ្រាប់​ជី ព្រោះ​ឈ្មួញ​ទាំងនេះ​គេ​បង់​លុយ​ជា​ខែ និង​បង់​គិត​ក្បាល​ឡាន មិនចាំបាច់​ត្រួត​ឈប់​ឲ្យ​គយ​រុះរើ​ទំនិញ និង​ពិនិត្យ​ឯកសារ​នោះ​ទេ​៕

 

2015_12_07 (2) 2015_12_07 (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.