ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ==> អង្គការយូណេស្កូបន្តគាំទ្រ និងផ្ដល់ជំនួយដល់​កម្ពុជា លើការអភិរក្សបេតិកភណ្ឌវប្បធម៌

​ផ្លូវ​មួយ​ខ្សែ​ប្រវែង​ជាង​៧​គីឡូម៉ែត្រ​អំណោយ លោក កែ គឹមយ៉ាន​ឧបនាយករដ្ឋមន្ត្រី ត្រូវបាន​កសាង​បើក​ការដ្ឋាន​សម្ពោធ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

​ខេត្ត​បន្ទាយមានជ័យ ៖ ផ្លូវ​មួយ​ខ្សែ​ប្រវែង​ជាង ៧ គីឡូម៉ែត្រ​ពី​ស្រុក​ស្វាយចេក និង​ស្រុក​ថ្មពួក ជា​អំណោយ លោក កែ គឹមយ៉ាន​ឧបនាយករដ្ឋមន្ត្រី ត្រូវបាន​កសាង​បើក​ការដ្ឋាន​សម្ពោធ ដោយ​លោក អាត់ ខែម ស្នងការ​នគ​បាល​ខេត្ត​បន្ទាយមានជ័យ​និង​ជា​សមាជិក​អចិន្ត្រៃយ៏ គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​បន្ទាយមានជ័យ និង​ក្រុមការងារ ជាច្រើន​នាក់​ទៀត​​កាល​ព្រឹក​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៥​។​

​លោក អាត់ ខែម បាន​អោយដឹងថា​ផ្លូវ​មួយ​ខ្សែ​មាន​ប្រវែង​ជាង​៧​គីឡូម៉ែត្រ លាត​សន្ធឹក​ពី​ឃុំ​ទ្រា​ស់ ទៅ​ឃុំ​គោក​រមៀត ក្រោយ​មាន​ការស្នើសុំ​ពី​ប្រជាពលរដ្ឋ ស្ថាបនា​ផ្លូវ​នេះ លោក កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី បាន​ចាត់តាំង​ឲ្យ​លោក និង​ក្រុមការងារ​ធ្វើ​កិច្ចការ​នេះ រហូត​មាន​ការចុះ​មក​បើក​ស្ថាបនា​ផ្លូវ​នៅពេល​នេះ​តែម្តង​។

​ក្រោយ​បញ្ចប់​សាងសង់​ផ្លូវ​រួច ប្រជាពលរដ្ឋ​ទាំងអស់​អាច​ធ្វើ​ដំណើ​របា​ន​យ៉ាង​ស្រួល​ហើយ​ជាពិសេស​នោះ ងាយស្រួល​ដឹក​កសិផល ទៅវិញទៅមក​មិន​ដូច​ពេល​កន្លង​ទៅ​នោះ​ឡើយ ដែល​នេះ​បង្ហាញថា​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ប្រទេសជាតិ មាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ​។ ក្រោយ​បញ្ចប់​ការងារ បើក​ការដ្ឋាន លោក អាត់ ខែម ក៏​បាន​ចែក​សារុង ដល់​ប្រជាពលរដ្ឋ ជាង​២០០​នាក់ នៃ​ឃុំ​ទាំង​២ ដែល​អញ្ជើញ​ចូលរួម​ពិធី​នេះ ៕

 

 

2015_12_07rt2 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.