ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតី ភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ==> កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង ==> កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ ==> ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ៖ ការពង្រឹងកម្លាំងបក្សនៅមូលដ្ឋាន ជាគន្លឹះនៃការបន្តបេសកកម្មបម្រើប្រជាជន និងអភិវឌ្ឍឃុំ-សង្កាត់ឱ្យកាន់តែរីកចម្រើន ==> សេចក្តីជូនដំណឹង និងការបំភ្លឺជាសាធារណៈ ស្តីពីការបំភ្លឺជុំវិញព័ត៌មានពាក់ព័ន្ធនឹងអត្ថលេខនាយទាហានរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សុវណ្ណី ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន! ==> (បឋម)#ក្រសួងមហាផ្ទៃ​ #រដ្ឋបាលខេត្តកំពង់​ធំ​ ដាក់ក្រុមហ៊ុនពីរចូលបញ្ជីខ្មៅ ព្រោះសង្ស័យឃុបឃិតដេញថ្លៃ តែប៉ុន្មានខែក្រោយស្រាប់តែនិរាករណ៍! តើមានមូលហេតុអ្វីនៅពីក្រោយ? ==> រដ្ឋបាលស្រុកសាលាក្រៅ សហការជាមួយមន្ទីរ ស្ថាប័នជំនាញ ចុះយុទ្ធនាការលាងសម្អាតច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដើម្បីលើកកំពស់សោភ័ណភាពតំបន់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯកតាន់ សំ ណាង អគ្គស្នងការរងនគរបាលជាតិអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូន មន្រ្តីនគរបាលជាតិ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៖

​អាជ្ញាធរ​ស្រុក​កំពង់ត្រាច គ្រោង​ចេញ​ប្លង់​កម្មសិទ្ធិ​បឹង​ធម្មជាតិ ជូន​បុគ្គល​មួយ​គ្រួសារ ប៉ុន្តែ​ពលរដ្ឋ​រាប់​រយ​គ្រួសារ​នៅតែ​ជំទាស់​តវ៉ា​ដដែល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ មជ្ឈដ្ឋាន​ទូទៅ​បាន​លើកឡើង​ថា មិន​យូរ​ទេ បឹង​ឈូក​ស្ថិតក្នុង​ភូមិ​បឹង​ធំ ឃុំ​អង្គ​សុរ​ភី នឹង​អនុញ្ញាតឲ្យ​ចេញ​ប្លង់រ​កម្មសិទ្ធិ​ហើយ ព្រោះ​រដ្ឋបាល​ស្រុក​កំពង់ត្រាច​អនុវត្តតាម​គោលការណ៍​ឈ្នះ ឈ្នះ របស់លោក​អភិបាល​ខេត្ត​កំពត​។ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​អាស្រ័យ​ផល​ចំណុច​បឹង​ឈូក​ទាំង​៣៧​គ្រួសារ នៃ​ឃុំ​បឹង​សាលា​ខាងជើង ស្រុក​កំពង់ត្រាច គួរតែ​ប្រញាប់ប្រញាល់​ដាក់​សំណើរ​ធ្វើ​ប្លង់​បឹង​ឈូក​ដែរ​ទៅ បើ​មិន​បាន​ច្រើន​ក៏​សុំ​ត្រឹម ឈ្នះៗ​ដែរ​។​

​ចំពោះ​គម្រោង​ចេញ​ប្លង់​បឹង​ធម្មជាតិ​ឲ្យ​ពលរដ្ឋ​កាន់កាប់​ដោយ​ស្របច្បាប់​បែបនេះ គេ​រំពឹងថា អនាគត​ភូមិសាស្ត្រ​ផ្ទៃ​បឹង​ឈូក​ខាងលើ​ពិតជា​បាត់​រូបរាង​គ្មាន​សល់ ព្រោះ​បឹង​ធម្មជាតិ​ដែល​បន្សល់​ពី​ដូនតា​ទាំង​ប៉ុន្មាន នឹង​វិនាស​សាបសូន្យ​មិន​ខាន​។​

​សូមជម្រាបថា បឹង​ឈូក​ដែល​អាជ្ញា​គ្រោង​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន លោកតា សំ អេ​ន គឺជា​ជ្រលង​បង្ហូរទឹក​និង​ជា​បឹង​ធម្មជាតិ​សម្រាប់​ប្រើប្រាស់​រួមគ្នា ដែល​មាន​ក្បាលដី​ជាប់​ផ្លូវជាតិ​ជិត​១០០​ម៉ែត្រ ប៉ុន្តែ​បន្ទាប់ពី​ដី​នៅ​ចំណុច​បឹង​ឈូក​មាន​តម្លៃ​មហាសាល បុគ្គល​មួយ​គ្រួសារ ប្តី​ឈ្មោះ សំ អេ​ន ប្រពន្ធ​ឈ្មោះ សេង យិ រស់នៅ​ភូមិ​បឹង​ធំ​ខាងលិច ឃុំ​អង្គ​សុរ​ភី ស្រុក​កំពង់ត្រាច ខេត្ត​កំពត បាន​ពឹងពាក់​ឲ្យ​មន្ត្រី​លោភលន់​ពីរ បី​នាក់​គូស​ប្លង់​បង្ហាញ​ទីតាំង​ដើម្បី​ស្នើសុំ​ធ្វើ​ប្លង់​បឹង​ឈូក​នេះ​សម្រាប់​វាស់​ចែកគ្នា​។​

​ក្រោយពី​មាន​ការទន្ទ្រាន​បឹង​ឈូក ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​ដាសស្គរ ឃុំ​បឹង​សាលា​ខាងជើង ស្រុក​កំពង់ត្រាច ជិត​២០០​គ្រួសារ​ក៏​បាន​ជំទាស់​តវ៉ា ដោយ​មិន​អនុញ្ញាត​ឲ្យ​បុគ្គល​មួយ​គ្រួសារ​ខាងលើ​បំពាន​បឹង​ឈូក​នេះ​យក​ធ្វើ​ជាស​ម្ប​តិ្ត​ឯកជន​នោះ​ឡើយ ព្រោះ​ចំណុច​នេះ​ជា​ផ្លូវ​បណ្តោះ​ទឹកជំនន់ ហើយ​ករណី​ទន្ទ្រាន​នេះ​ក៏​បាន​ស្ងប់ស្ងាត់​រយៈពេល​ជាង​មួយ​ឆ្នាំ​មកហើយ ដោយ​ខណៈ​នោះ​រដ្ឋបាល​ស្រុក​ក៏​បាន​ទប់ស្កាត់​យ៉ាង​អហង្កា ដាច់ខាត​មិន​ព្រម​ចុះ​ហត្ថលេខា​ដើម្បី​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​បុគ្គល​មួយ​គ្រួសារ​នោះ​ឡើយ​។​

​ស្រាប់តែ​នៅ​រសៀល​ថ្ងៃទី​០១ ខែ​សីហា ឆ្នាំ​២០១៩ អាជ្ញាធរ​ស្រុក​កំពង់ត្រាច បាន​កោះហៅ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ដាសស្គរ​ប្រមាណ​១០​នាក់​ដើម្បី​ប្រជុំ​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ដើម្បី​ចេញ​ប្លង់​ឲ្យ​លោកតា សំ អេ​ន ឲ្យបាន​រួចរាល់ ដោយ​ការប្រជុំ​នេះ​មិន​អនុញ្ញាឲ្យ​អ្នកសារព័ត៌មាន​ថត​យក​រូបភាព​ទៅ​ផ្សព្វផ្សាយ​ឡើយ​..​។​

​ជាមួយគ្នានេះ ប្រជាពលរដ្ឋ​ក្នុង​ភូមិសាស្ត្រ​ឃុំ​បឹង​សាលា​ខាងជើង ស្រុក​កំពង់ត្រាច សំណូមពរ​ដល់ ឯកឧត្តម ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត មេត្តា​ជួយ​តាមដាន វាយតម្លៃ​រាល់​បញ្ហា​ប្រឈម ផលប៉ះពាល់ និង​ពិនិត្យ​រាល់​សកម្មភាព​ការងារ​របស់​មន្ត្រី​ថ្នាក់ក្រោម​ផង តើ​មន្ត្រី​ទាំងនោះ​អនុវត្តបាន​ត្រឹមត្រូវ​ដែរឬទេ​?៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.