ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្ដម​ ផុស សុវណ្ណ៖ ច្បាប់ស្តីពីរបបសារព័ត៌មាន មានអាយុ៣០ឆ្នាំ ឆ្លងកាត់រដ្ឋមន្ត្រី ៣រូប រំពឹងថានឹងត្រូវតាក់តែងរួចឆាប់ៗ ដើម្បីឆ្លើយតបទៅនឹងសម័យឌីជីថល ==> ពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តព្រៃខ្លូត​ ឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង លើកឡើងថាភាពស្ទាត់ជំនាញ នៃកម្លាំងប្រតិបត្តិការអាវុធហត្ថរាជធានីភ្នំពេញ ដោយសារមានគ្រូបង្គោលហ្វឹកហ្វឺនជាប់ជាប្រចាំ ប្រៀបដូចកាំបិតរណាត្រូវការសំលៀងទើបមុត! ==> សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ផ្តល់អនុសាសន៍ជូនដល់ក្រសួងព័ត៌មាន ចំនួន៥ចំណុច និង ជូនដល់បងប្អូនអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា ចំនួន៦ចំណុច ក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣៣ ថ្ងៃទី៣ ខែឧសភា ==> ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តកំពង់ស្ពឺ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន អញ្ជើញដឹកនាំ កិច្ចប្រជុំរបស់មន្ទីរ អង្គភាព កងអនុសេធំចល័ត នីមួយៗ ទៅលើបញ្ហាប្រឈម និងដំណោះស្រាយ ហើយនិងការវាយតម្លៃ ការងារការពារសន្តិសុខក្នុងកម្មវិធី សៀមរាបសង្ក្រាន្ដ និងលើកទិសដៅការងារបន្ត។ ==> អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការយល់ដឹងច្បាស់ពីសិទ្ធិ និងទំនួលខុសត្រូវមានសារៈសំខាន់ណាស់ក្នុងវិជ្ជាជីវៈសារព័ត៌មាន ដែលចាំបាច់ត្រូវមានលិខិតបទដ្ឋាន និងវិធានជាគ្រឹះនៃសេរីភាពពិតប្រាកដ វាមិនមែនជាការដាក់សំពាធឡើយ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កោតសរសើរសមាគមនារី ដែលយកចិត្តទុកដាក់លើស្រ្តី ជាមន្ត្រីចូលនិវត្តន៍ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយផលិតមាតិកា និងផ្សព្វផ្សាយខ្លឹមសារមានគុណភាព ក្រមសីលធម៌ ដើម្បីឱ្យពលរដ្ឋយល់ច្បាស់ ពីផលប៉ះពាល់នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងមានផ្ទៃពោះនៅវ័យជំទង់ ==> អនុមោទនា ថ្ងៃបុណ្យវិសាខបូជា

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានបង្ហាញ​ជំហរ​យ៉ាង​ម៉ឹងម៉ាត់​ក្នុង​ការអនុវត្តន៍​អភិក្រម​ទី​៥ គឺ​អភិក្រម «​វះកាត់​»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានបង្ហាញ​ជំហរ​យ៉ាង​ម៉ឹងម៉ាត់​ក្នុង​ការអនុវត្តន៍​អភិក្រម​ទី​៥ គឺ​អភិក្រម «​វះកាត់​» ដោយ​ព្រមាន​ដកហូត បុណ្យស័ក្តិ និង​បង្ក​ទ្រព្យសម្បត្តិ ចំពោះ​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​ទាំងឡាយ​ណា​យក​តួនាទី​ប្រព្រឹត្ត​អំពើ​ពុករលួយ កឹ​បកេង​ទ្រព្យសម្បត្តិ​រដ្ឋ កាប់បំផ្លាញ​ព្រៃឈើ រំលោភ​យក​ដី​រដ្ឋ​ធ្វើជា​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​។​

​ការប្រកាស​ដាក់​ចេញ​ជំហរ​ម៉ឹងម៉ាត់​ក្នុងការ​កម្ចាត់​អំពើពុករលួយ​ចំពោះ​មន្ត្រីរាជការ និង​កងកម្លាំង​ប្រាប់​អាវុធ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​០២ ខែ​សីហា ឆ្នាំ​២០១៩​នេះ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​បង្ហាញ​លទ្ធផល​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ក្រៅតែពី​ដកហូត​បុណ្យស័ក្តិ និង​បង្កក​ទ្រព្យសម្បត្តិ​ហើយ​នោះ មន្ត្រី និង​កងកម្លាំងប្រដាប់អាវុធ​ដែល​ប្រព្រឹត្ត​អំពើ​ពុករលួយ នឹង​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ដែល​មាន​ជា​ធរមាន​ថែមទៀត​ផង​។​

​អំពើ​ពុករលួយ​ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​ឧបសគ្គ​ដ៏​ធំ​សម្រាប់​នយោបាយ​កំណែទម្រង់ និង​ការអភិវឌ្ឍ​ប្រទេស​ឱ្យ​កាន់តែ​មាន​ការរីកចម្រើន​។ ការអនុវត្តន៍​អភិក្រម​ទី​៥​នេះ ដែល​ជា​អភិក្រម​កម្ចាត់ និង​បោសសំអាត​អំពើពុករលួយ​ត្រូវបាន​សម្តេច​តេជោ ហ៊ុន សែន ប្រកាស​ជារឿយៗ​ក្រោយ រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ ត្រូវបាន​បង្កើតឡើង ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.