(ខេត្តបន្ទាយមានជ័យ) ៖ លោក ប្រាក់ ប៉ូលី ប្រធានមន្ទីររៀប ចំដែនដីនគរូបនិយ៍កម្ម ខេត្ត្តបន្ទាយមានជ័យ បន្ទាប់ពីផ្ទុះរឿងអាស្រូវ ផ្ទួនៗជាច្រេីនលើកនៅមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់និង សូរិយោដី ខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំ របស់ លោកលុះនៅថ្ងៃទី ៣០ ខែ កក្ដដាឆ្នាំ ២០១៩ កន្លងទៅថ្មីៗនេះ ត្រូវបានក្រសួង រៀបចំដែនដី នគរ រូបនីយកម្ម និងសំណង់ បានចេញសេចក្ដី សម្រេច មួយបង្កើត ក្រុមការងារ ចុះធ្វើអធិការកិច្ច នៅមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់និង សូរិយោដី ខេត្តបន្ទាយមានជ័យ ដែលមានសមាជិកចំនួន ៩រូបចូលរួមដឹកនាំដោយ លោក សររ សុវណ្ណ រដ្ឋលេខាធិការ ក្រសួង រៀប ចំ ដែនដី នគរ រូបនីយកម្ម និង សំណង់ ជា ប្រធាន និងលោក ប៉ែន ច័ន្ទ សុខខេមរា ជាអនុប្រធាន ។
ក្រុមការងារ ទាំង៩នាក់នោះ មានតួនាទី និងភារកិច្ច ដូចខាងក្រោម ចុះធ្វើអធិការកិច្ចលេីការងារសូរិយោដី ការងារសំណង់ ការគ្រប់គ្រង បុគ្គលិកនិង ការផ្ដល់សេវាសាធារណៈ ត្រួតពិនិត្យ ការអនុវត្ត ផែនការ ចុះបញ្ជី ដីមានលក្ខណៈជាប្រព័ន្ធ ធ្វើ របាយការណ៍ លទ្ធផល នៃការធ្វើ អធិការ កិច្ចជូនក្រសួង បំពេញ ភារកិច្ចផ្សេង ទៀតតាមការប្រគល់ ជូនរបស់ក្រសួង ។
ការធ្វើអធិការកិច្ចលើ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និង សូរិយោដី ខេត្តបន្ទាយមានជ័យ បានកើតឡើងជិត១០ថ្ងៃក្រោយពីអង្គភាព ប្រឆាំងអំពើ ពុករលួយ ចាប់ឃាត់ខ្លួនប្រធាន អនុប្រធាន មន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សូរិយោដី ខេត្តពោធិ៍សាត់ ។
គួរបញ្ជាក់ផងដែរថាលោក ប្រាក់ ប៉ូលី ឡើងមកកាន់តួនាទី ជាប្រធាន មន្ទីរ រៀបចំដែនដី នគរូបនីយកម្មសំណង់ និងសូរិយោដី ខេត្តបន្ទាយមានជ័យ នេះបានបង្ករ មានការរិះគន់ជាខ្លាំង ព្រោះ លោកឡើងផ្លោះពីប្រធាន ការិយាល័យ សូរិយោដី ក្រុងប៉ោយបប៉ោយប៉ែត មកធ្វើជាប្រធានមន្ទីរ សូរិយោដីខេត្ត តែម្ដងផ្លោះរបងជាច្រើនថ្នាក់ ព្រោះអាងមានខ្នងក្រាស ហើយមើលទៅ គេពុំដឹងថាការចុះ សើបអង្កេតរបស់ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នេះសើបអង្កេតរក ឃើញអំពើពុករលួយ របស់លោក ប្រាក់ ប៊ូលី មានដល់កំរិតណា នោះទេរងចាំភាគបន្តទៀត៕






