ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​ប្រកាស​ចូល​កាន់តំណែង​ប្រធាន​រតនាគារ​ថ្មី​ខេត្ត ប៉ៃលិន​ថ្មី​លោក ហៀ​ង សុង​ហួត ជំនួស​លោក សុទ្ធ ឃុន​ថា​ល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន​៖ នៅ​សាលាខេត្ត​ប៉ៃលិន នា​ថ្ងៃ​ទី​២​ខែ​សីហា ឆ្នាំ​២០១៩​នេះ បាន​រៀបចំ​ពិធី​ប្រកាស​ចូល​កាន់តំណែង​ប្រធាន​រតនាគារ​ថ្មី​ខេត្ត​ប៉ៃលិន ក្រោម​អធិបតីភាព លោក ផាន់ ផល្លា អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តំណាង​លោក​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោក ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន ដោយ​មាន​ការចូលរួម​ពី ថ្នាក់ដឹកនាំ​ក្រសួង និង​អគ្គនាយកដ្ឋាន​រតនាគា​រ​ជាតិ ថ្នាក់ដឹកនាំ មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត អភិបាល​ក្រុង​ស្រុក និង​មន្ត្រីរាជការ​ជាច្រើនរូប​ទៀត​។​

​សូមបញ្ជាក់​ថា លោក ហៀ​ង សុង​ហួត មក​ពី​រតនាគារ​រាជធានី​ភ្នំពេញ ផ្លាស់​មក​កាន់​តំណែង​ជា​ប្រធាន​រតនាគារ​ថ្មី​ខេត្ត​ប៉ៃលិន ដោយឡែក​
​លោក សុទ្ធ ឃុន​ថា​ល អតីត​ប្រធាន​រតនាគារ​ខេត្ត​ប៉ៃលិន​ដែល​ត្រូវ​ដល់​អាយុ​ចូល​និវត្តន៍​។​

​លោក សុទ្ធ ឃុន​ថា​ល អតីត​ប្រធាន​រតនាគា​រដែរ​ត្រូវ​ដល់​វយ័​ចូលនិវត្តន៍ បាន​ឡើង​ធ្វើ​របាយការណ៍​សង្ខេប​ស្តីពី សកម្មភាព​ការងារ​របស់​រតនាគា​រ​ខេត្ត​ប៉ៃលិន​រយៈពេល​ប្រមាណ​២០​ឆ្នាំកន្លងមក ទទួលបាន​លទ្ធផល​យ៉ាង​ល្អប្រសើរ​។​

​នៅក្នុង​ឱកាស​នោះ លោក ហៀ​ង សុង​ហួត ទើប​ឡើង​កាន់តំណែង​ថ្មី បាន​ឡើង​ប្តេជ្ញាចិត្ត​ថា បំពេញ​ភារកិច្ច​របស់​ខ្លួន​ឲ្យបាន​ខ្ជាប់ខ្ជួន អនុវត្ត​ឱ្យបាន​ជា​ដាច់ខាត​តាម​បាវចនា​២ និង​អភិក្រម​៥​របស់​សម្តេច​តេជោ ហ៊ុន សែន គោរព​ប្រតិបត្តិ​ឲ្យបាន​នូវ​អភិក្រម​បួនប្រការ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចូលរួម​សហការ​ឲ្យបាន​ល្អ​ផ្ទៃក្នុង​អង្គភាព និង​មន្ទីរ​អង្គភាព អាជ្ញាធរ​ពាក់ព័ន្ធ​។​

​ជាមួយគ្នា​នោះ លោក ផាន់ ផល្លា អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​
​បាន​ស្នើរ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​រតនាគារ​ខេត្ត​ប៉ៃលិន ទាំងអស់ ត្រូវ​គោរព​ក្រមសីលធម៌ ក៏ដូចជា​ការចូលរួម​សហការ​ឲ្យបាន​ល្អ សាមគ្គីភាព​ផ្ទៃក្នុង​អង្គភាព និង​មន្ទីរ​អង្គភាព អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ឲ្យបាន​ល្អ ជា​ពិសេស​អនុវត្ត​ឱ្យបាន​យ៉ាង​ទៀងទាត់ នូវ​ការបើក​ផ្តល់​ប្រាក់​បៀវត្ស​នៅ​សប្តាហ៍​ទី​២ និង​សប្តាហ៍​ទី​៤ ជូន​ដល់​មន្ត្រី​ទាំងអស់​នៅ​តាម បណ្តា​មន្ទីរ​-​អង្គភាព ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​ប៉ៃលិន ស្រុក ក្រុង ឃុំ សង្កាត់ ព្រមទាំង​សហការ​ក្នុង​ការអនុវត្ត​កម្មវិធី​ចំណូល​-​ចំណាយ ថវិកា​រដ្ឋ​ឱ្យ​បាន​ល្អប្រសើរ ក្នុងតួនាទី​ជា​គណនេយ្យករ​មុខការ ដើម្បី​រួមចំណែក​អភិវឌ្ឍ​ន៏ ខេត្ត​ប៉ៃលិន​ឱ្យមាន​ការរីកចម្រើន​ខ្លាំងក្លា​បន្ថែមទៀត​។ ជាមួយគ្នា​នោះ អ្នក​ចាស់​ផ្លាស់​ទៅ​ដោយ​ភាព​រីករាយ ដោយឡែក អ្នក​ដែល​មក​ឡើងកាន់តំណែង​ថ្មី ត្រូវ​បន្ត​ដឹកនាំ​ការងារ​ឲ្យបាន​ល្អ​ប្រសើរ មាន​សាមគ្គីភាព​ផ្ទៃក្នុង ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់​។​

​នា​ឱកាស​នោះ លោក​អនុរដ្ឋលេខាធិការ បាន​ផ្តាំផ្ញើរ​ដល់​លោក ហៀ​ង សុង​ហួត ទើប​ឡើង​កាន់តំណែង​ថ្មី ត្រូវ​បំពេញ​ភារកិច្ចរ​បស់​ខ្លួន​ឲ្យបាន​ខ្ជាប់ខ្ជួន គោរព​ប្រតិបត្តិ​ការងារ​ឲ្យបាន​តាម​ការណែនាំ និង​អនុវត្ត​តាម អភិក្រម​៤​ប្រកា​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អោយបាន​ខ្ជាប់ខ្ជួន​នោះ​គឺ ១, អនុវត្ត​ការងារ​ប្រកប​ដោយ​វិជ្ជា​ជី​រ​: ក្រម​សី​លធ​ម៍ , អនុវត្ត​ការងារ​ជា​ក្រុម​, អនុវត្ត​ការងារ​ដោយ​ប្រកាន់ខ្ជាប់​ស្មារតី​បុរេ​សកម្ម និង​មិន​ត្រូវ​មើលរំលង​កំហុស​ខ្លួនឯង​នោះ​ឡើយ​៕
​ដោយ ហុក វិបុល​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.