ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

រដ្ឋបាល​ខេត្ត​កំពត​បើក​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​ប្រចាំ​ខែ​កក្កដា​ឆ្នាំ​២០១៩​ក្រោម​អធិបតីភាព​ឯកឧត្ដម ជាវ តា​យ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី​៣១ ខែកក្កដា​ឆ្នាំ​២០១៩ រដ្ឋបាល​ខេត្ត​កំពត​បា​ន​បើក​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​ប្រចាំ​ខែ​កក្កដា​ឆ្នាំ​២០១៩​ក្រោម​អធិបតីភាព លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​មាន​ការចូលរួម​ពី​លោក​-​លោកស្រី​ជា​អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​នៃ​អង្គភាព​ចំណុះ​សាលាខេត្ត និង​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត​ព្រមទាំង​អាជ្ញាធរ​ក្រុង ស្រុក​សរុប​សមាជិក​ចំនួន​៧២​នាក់​។​

តាម​របៀបវារៈ​កិច្ចប្រជុំ​រួមមាន​៖
១/-​ពិនិត្យ ពិភាក្សា​លើ​សេចក្ដីព្រាង​របាយការណ៍​ប្រចាំ​ខែ​កក្កដា​ឆ្នាំ​២០១៩​ស្ដីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខេត្ត​។​
២/-​ពិនិត្យ​ពិភាក្សា​លើ​លើ​ការចែង​ចែក​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ជូន​មន្ត្រីរាជការ​ខែ​មិថុនា​ឆ្នាំ​២០១៩​។​
៣/-​ពិនិត្យ​ពិភាក្សា​លើ​ការកែសម្រួល​ឡើងវិញ​នូវ​សមាសភាព​នៃ​សេចក្ដីសម្រេច​ស្ដីពី គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស​ក្រុមប្រឹក្សា​។​
៤/-​ពិនិត្យ ពិភាក្សា​លើ​ការកែសម្រួល​ឡើងវិញ​នូវ​សមាសភាព​នៃ​សេចក្ដីសម្រេច​ម​ស្ដីពី​គណៈកម្មាធិការ​លទ្ធកម្ម​ក្រុមប្រឹក្សា​។​
៥/-​ពិនិត្យ ពិភាក្សា​លើ​ការកែសម្រួល​ឡើងវិញ​សមាសភាព​ស្ដីពី​ក្រុម​ការងារ​កសាង​ផែនការ និង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ខេត្ត​។​
៦/-​ពិនិត្យ ពិភាក្សា​លើ​ការកែសម្រួល​ឡើងវិញ​នូវ​សមាសភាព​នៃ​សេចក្ដីសម្រេច​ស្ដីពី​គណៈកម្មាធិការ​រៀបចំ​គម្រោង​ខេត្ត​។​
៧/-​ពិនិត្យ ពិភាក្សា​លើ​ការកែសម្រួល​ឡើង​នូវ​វិញ​សមាសភាព​នៃ​សេចក្តីសម្រេច​ស្ដីពី គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ​ក្រុមប្រឹក្សា​ខេត្ត​។​
៨/-​ពិនិត្យ ពិភាក្សា​លើ​ការកែសម្រួល​ឡើងវិញ​នូវ​សមាសភាព​នៃ​សេចក្ដីសម្រេច​ស្ដីពី គណៈកម្មាធិការ​បោះឆ្នោត​ប្រធាន អនុប្រធាន​ការិយាល័យ​ប្រជាពលរដ្ឋ​ខេត្ត​។​
៩/-​ពិនិត្យ និង​ផ្ដល់​យោបល់​លើ​សេចក្ដីណែនាំ ស្ដីពី​ការរៀបចំ​កម្មវិធី​វិនិយោគ​ខេត្ត​។​
១០/-​ពិនិត្យ ពិភាក្សា​លើ​សំណើ​សុំ​កែ​សម្របសម្រួល​គម្រោង​ខេត្ត​ឆ្នាំ​២០១៩​ផ្លូវ​ពី​ស្តុបភូមិ​តា​អេង​ដល់កី​ឡា​ហែល​ទឹក​ពី​ផ្លូវ​កៅស៊ូ​A/C​មក​ជា​ផ្លូវ​បេតុង​វិញ​។​

​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ បន្ទាប់​ពី​អង្គប្រជុំ​បាន​ពិនិត្យ​ពិភាក្សា​កែសម្រួល​លើ​របាយណ៍​នូវ​ចំណុច​សំខាន់ៗ​រួចមក លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​កោតសរសើរ​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ​ដែល​មន្ទីរ អង្គភាព​ជំនាញ ក៏ដូចជា​សមត្ថកិច្ច​អាជ្ញាធរ​មូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ដែល​បាន​យកចិត្តទុកដាក់​សហកា​រ​គ្នា​ល្អ​បំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​នា​រយៈពេល​កន្លងមក​ក្នុង​ដំណើរ​កិច្ច​អភិវឌ្ឍ​ខេត្ត​ក៏​ដូចជា​ការធានា​បាន​នូវ​សន្តិសុខ​សណ្ដាប់ធ្នាប់ និង​បម្រើ​បាន​ទាំង​សេវា​រដ្ឋបាល​និង​សេវាសាធារណៈ ធ្វើឲ្យ​ជីវភាព​ប្រជាពលរដ្ឋ​បាន​កាន់​តែ​ប្រសើរ​ឡើង​ឆ្លើយតបបាន​ទៅនឹង​គោលនយោបាយ​រាជរដ្ឋាភិបាល​ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.