ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

បញ្ជូន​មន្ដ្រី​រដ្ឋបាល​ព្រៃឈើ និង​មន្ដ្រី​បរិស្ថាន ៣​នាក់ នៅ​ខេត្ត​មណ្ឌលគិរី ទៅ​តុលាការ​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​មណ្ឌលគិរី ៖ បន្ទាប់​ពី​ឃាត់ខ្លួន និង​បញ្ចប់​ការសួរនាំ​ជំ​ហ៊ាន​ដំបូង​នោះ​នៅ​រសៀល​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៩​នេះ កម្លាំង​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​បញ្ជូន​ខ្លួន​មន្ដ្រី​៣​នាក់​ទៀត រួមមាន មន្ដ្រីរដ្ឋបាល​ព្រៃឈើ​២​រូប និង​មន្ដ្រី​បរិស្ថាន​ម្នាក់ នៅ​ខេត្ដ​មណ្ឌលគិរី ពាក់ព័ន្ធ​ទៅនឹង​បទល្មើស​ព្រៃឈើ​ទៅ​តុលាការ​ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី​។​

​មន្ដ្រី​ទាំង​៣​រូប ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៩ រួមមាន​:
-​ទី​១ លោក ហាន សា​ខន អាយុ​៤៨​ឆ្នាំ មាន​តួនាទី​ជា នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច លំផាត់​
-​ទី​២ លោក សារូ រតនា អាយុ​៤៦​ឆ្នាំ នាយករង​រដ្ឋបាល​ព្រៃឈើ​
-​ទី​៣ លោក ហ៊ុន វណ្ណេ អាយុ​៥៣​ឆ្នាំ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើរ​យ៉ ក្នុង​ស្រុក​លំផាត់​។​

​លោក​ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​បញ្ជាក់ទៀតថា មន្ដ្រី​ទាំង​៣​រូបនេះ ជាប់​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​ជា​មួយ ក្រុមហ៊ុន​ប៉ាស៊ីហ្វិក ដែល​ក្នុងនោះ ក៏​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុម​ជនជាតិ​វៀតណាម ដែល​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​នោះ​ផងដែរ​។​

​យ៉ាងណាក៏ដោយ សម្រាប់​ជន​ដែល​ពាក់ព័ន្ធ​ផ្សេងទៀត មិនទាន់​ត្រូវបាន​សមត្ថកិច្ច​បង្ហាញ​ឈ្មោះ​នៅឡើយ​ទេ ដោយសារតែ​ការចាប់ខ្លួន​បន្ដ​ទៀត​នោះ ដោយ​យោង​ទៅតាម​ការឆ្លើយ​ដាក់បន្ទុក មាន​សាក្សី ភ័ស្ដុតាង និង​ការស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​។​
​ជាមួយគ្នានេះ អតីត​មេបញ្ជាការ​អាវុធហត្ថ​ស្រុក​កែវ​សី​ម៉ា លោក សាក់ សារុន ដែល​ជា​បង​ប្រុស​បង្កើត​របស់​លោក​ឧត្តមសេនីយ៍ត្រី សាក់ សា​រ៉ាង មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង ក៏​ត្រូវ​តុលាការ​ចេញ​ដីកា​តាម​ចាប់ខ្លួន​ផងដែរ​៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.