ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត

សមត្ថកិច្ច​ច្រកទ្វារ​អន្តរជាតិ​ព្រំ ឃុបឃិត​គ្នា​ធ្វើបាប​រាស្ត្រ​ទារប្រាក់​ច្រើន​ពេល​ដឹក​កសិផល​ទៅ​លក់​នៅ​ប្រទេស​ថៃ​!

សមត្ថកិច្ច​ច្រកទ្វារ​អន្តរជាតិ​ព្រំ ឃុបឃិត​គ្នា​ធ្វើបាប​រាស្ត្រ​ទារប្រាក់​ច្រើន​ពេល​ដឹក​កសិផល​ទៅ​លក់​នៅ​ប្រទេស​ថៃ​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ មន្ត្រី​សមត្ថកិច្ច​ស្ថាប័ន ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ​មួយចំនួន កំពុងតែ​តម្រូវឱ្យ​ប្រជាពលរដ្ឋ​ដឹក​សិផល​ទៅ​លក់​ប្រទេស​ថៃ​    ​បង់​ប្រាក់​ច្រើន លើសលប់ ដោយ​មិន​មាន​វិក័យប័ត្រ ត្រឹមត្រូវ ។ នេះ​បើ​តាម​ការ​អោយ​ដឹង​របស់​ប្រជាពលរដ្ឋ​ដែល​រកស៊ី​ដឹក​កសិផ​ល​តាម​រថយន្ត​ តូច​-​ធំ នៅ​ចុង​ខែ​តុលា​ឆ្នាំ​២០១៤ ក្នុងនោះ​មាន​    ​លោក សុខ សាវុធ ប្រធាន​ច្រកទ្វារ​អន្តរជាតិ​ព្រំ លោក​លឹម សម្បត្តិ  ប្រធាន​ស្នាក់ការ​គយ​និង​រដ្ឋាករ​ច្រកទ្វា​ព្រំ លោក​សួស សុខ​ដា​រ៉ា  ជា​មេ​ប៉ូលិសអន្តោប្រវេសន៍​ច្រកទ្វា​ព្រំ​។​

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដឹក​កសិផល​បានឱ្យដឹងថា កសិផល​ដែល​ពួកគាត់​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​ថៃ​មាន ដូចជា ម្ទេស ត្រប់ ពោត ល្ពៅ ស្វាយ ជាដើម ៘ ដោយ កសិផល​ទាំងនោះ​គ្មាន​គីមី​ទេ គឺ​គាត់​ដាំ​ដុះ​ដោយ​ខ្លួនឯង​ខ្លះ និង​ប្រមូល​ទិញ ពី​កសិករ​ជិតខាង​មួយចំនួន ដើម្បី​ប្រមូល​យក​ទៅ​លក់​នៅ​ប្រទេស​ថៃ ។ ប៉ុន្តែ​បែរជា​ត្រូវ​ក្រុម​មន្ត្រី​មាត់​ច្រក​ទ្វារ​នេះ គាប ជម្រិត​យក​លុយ​ពី​លើ​កសិផល​ដែល​ខិតខំ​ប្រឹងប្រែង​ដាំ​ដុះ ដោយ​កម្លាំង​យ៉ាង​លំបាក ហើយ​មិនគួរបើ​ក្រុម​ជំនាញ និង​មន្ត្រី​អ​ន្តោ ប្រវេសន៍​ចាំ​គាប​ជម្រិត​យកលុយ​តាមតែ​អំពើ​ចិត្ត​ជាន់ឈ្លី​កំណែទម្រង់ ស៊ីជម្រៅ​របស់​រដ្ឋាភិបាល​យ៉ាង​គឃ្លើន​បំផុត យក​ទៅ​ស៊ី ចាយ និង​ធ្វើ​មាន​ធ្វើ​បាន​ពី​លើ​គំនរ​ទុក្ខ​របស់​ប្រជាពលរដ្ឋ ។ ពួក​សមត្ថកិច្ច​នោះ​បាន​ជម្រិត​កំណត់​យក​តាម​រថយន្ត​តូច​-​ធំ  ដូចជា​រថយន្ត​ប្រភេទ​សាំ​យ៉ុង គឺ​ខាង​សមត្ថកិច្ច​ខ្មែរ​យក​លុយ​ដល់​ទៅ​ចំនួន ១២៥០​បាត និង​ជួនកាល​ជម្រិត​យកលុយ ថ្លៃ​បាយ​ទឹក​ជា​បន្ថែម​ថ្លៃ​ពឹងពាក់​ការងារ និង​ថ្លៃ​ជួយ​កាង​ការពារ​ទំនិញ​ខុសច្បាប់​គេចពន្ធ​ជា​ច្រើន​ពាន់​បាត​ទៀត ដើម្បី​ជា​ការ បិទមាត់​នូវ​កំហុសឆ្គង ទំនិញ​ហាម​ខាត់ ឬ​ទំនិញ​លើស​បន្ទុក​ពន្ធ​មួយ​ចំនួន​ដែល​ក្រុមមន្ត្រី​ជំនាញ​អស់នោះ​ជា​អ្នក ឃុបឃិត ។​

​មិនតែប៉ុណ្ណោះ ការ​ជម្រិត​យក​លុយ​របស់​មន្ត្រី ៣-៤​ស្ថាប័ន របស់​ខ្មែរ​នោះ គឺ​អត់​មាន​ចេញ​វិក្កយបត្រ​ទេ ចំណែក​ភាគី​ថៃ​គេ​យក ចំនួន ១០៥០​បាត មែន​តែ​មាន​វិក្កយបត្រ​បញ្ជាក់​ពី​តម្លៃ​ទំនិញ​ទំនង​ត្រឹមត្រូវ​។​

​ប្រភព​ខាងលើ​ក៏​បាន​អះអាង​ទៀតថា លុះ​ពេល​ដឹកយក​ទៅ​លក់​នៅ​ប្រទេស​ថៃ គឺ​ត្រូវ​មន្ត្រី​សមត្ថកិច្ច ច្រកទ្វារ ជម្រិត​ទារលុយ ព្រម​ទាំង​ខាង​ភាគី​ថៃ ក៏​ទារលុយ​ដែរ សរុប​ទាំងអស់​ដែល​ត្រូវ​ចំណាយ​ខុស​ខ្ទង់​ក្រោម​តុ​ចំ​មុខ​ដល់​ទៅ ២៣០០​បាត នេះ​សម្រាប់​រថយន្ត​តូច ប្រភេទ​សាំ​យ៉ុង​ប៉ុណ្ណោះ ។ ឯ​ចំណែក​រថយន្ត ធុន​ធំ​វិញ គេ​ទារ​យក​ថ្លៃ​លើស​នេះ ស្ទើរតែ​ខាតចុងខាតដើម​ទាំងស្រុង​ថែមទៀត​ផង​។ ពិសេស​ទៅទៀត​បើ​តាម​ការសង្កេត​សម្រាប់​ក្រុម​ឈ្មួញ​នាំ​ទំនិញ​ធំៗ និង​ទំនិញ​នាំចូល​មកពី​ប្រទេស​ថៃ​ដែល​បាន​បង់ប្រាក់​ជា​ប្រចាំ​របស់​ក្រុម​ ឈ្មួញ ធំៗ​មួយចំនួន​ដូចជា​ទី​សុខា​    ​កុង​ទ្រី​    ​ប៉ុល​ស៊ីនួន​    ​លឹម​គឹមអ៊ី​    ​វិញ គឺ​សមត្ថកិច្ច​ច្រកទ្វារ អោយ​នាំ​ទំនិញ​ចូលមក យ៉ាង​ស្អិតរ​មួ​ត​ដូច​ស្ករ​តាំង​ម៉ែ ។​

​លោក សួស សុខ​ដា​រ៉ា ដែល​ជា​មេ​ប៉ូលិសអន្តោប្រវេសន៍​នេះ​ធ្លាប់​ត្រូវបាន​អង្គភាព​ប្រឆាំង អំពើពុករលួយ និង​ក្រសួង​មហាផ្ទៃ​កោះហៅ និង​ព្រមាន​ម្តង​ជា​ពីរ​ដង​រួចមកហើយ កាល​អតីត​នៅ​កាន់​ជា​មេ​អន្តោប្រវេសន៍ ច្រកទ្វារ​ចាំ​យាម ខេត្ត​កោះកុង ពី​បទ​ឃុបឃិត និង​ពាក់ព័ន្ធ និង​អំពើពុករលួយ ប៉ុន្តែ​ដោយសារ​តែ​គាត់​សំបូរ​លុយ​ពុករលួយ និង​មាន​ខ្នងបង្អែក​ក្រាស់​ផង​នោះ ទើប​ធ្វើឱ្យ​គាត់​មាន​វាសនា​បាន​តោង​ជាប់​ធ្វើ​ជា​មេ​អន្តោប្រវេសន៍​ ច្រកទ្វា​ព្រំ ប្រព្រឹត្ត​អំពើ​ពុករលួយ​គាប​ចាប់​ជម្រិត​ពីលើ​ញើស​ឈាម​ប្រជាពលរដ្ឋ​ក្រីក្រ ​នាំ​កសិផល​ឆ្លងដែន​នៅ​ច្រក ទ្វារ​ព្រំ តាម​អំពើ​ចិត្ត​លើ​គំនរ​ទុក្ខសោក​របស់​ឈ្មួញ​តូចតាច និង​ប្រជាពលរដ្ឋ​ទន់ខ្សោយ​។​

​លោក​សួស សុខ​ដា​រ៉ា ក្រោយពី​បាន​ទទួល​តំណែង​ជា​មេប៉ូលីស អន្តោប្រវេសន៍​ច្រកទ្វា​រ​ព្រំ (​ខេត្ត​ប៉ៃលិន​) ហើយ​មិន​បាន​កែ​ខ្លួន​ឡើយ កំពុងតែ​បញ្ចេញ​ឥទ្ធិពល​គាប​ជម្រិត​កោសរូស ធ្វើ​បាប​ឱ្យ​ប្រជាពលរដ្ឋ​អោយ បង់លុយ​ក្រោម​តុ ខុស​គោលការណ៍​កំណត់​របស់​ក្រសួងមហាផ្ទៃ ហើយ​បាន​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ឈ្មួញ​តូចតាច ស្រែក​ក្តៅក្រហាយ និង​សូម​សំណូមពរ​ឱ្យ​ក្រសួងមហាផ្ទៃ គួរតែ​ចុះ​ត្រួតពិនិត្យ​ជា​បន្ទាន់​ផង ។​

​ជុំវិញ​បញ្ហា​នេះ លោក សុខ សាវុធ ប្រធាន​ច្រកទ្វារ​អន្តរជាតិ​ព្រំ​គេ​សង្ស័យថា អាច​មាន​ចំណែក​ពាក់ព័ន្ធ​យ៉ាងជ្រៅ​នូវ​ពីក្រោយ​អំពើពុករលួយ​របស់​ក្រុម​ មន្ត្រី​ទាំងនោះ​ផងដែរ​៕

 

kpr_1

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.