ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កំពត បាន​នាំយក​ថវិកា​មួយចំនួន​ផ្តល់ជូន​ក្រុមគ្រួសារ​សព​យោធិន​២​រូប​ដែល​បាត់បង់​ជីវិត​ដោយសារ​បាក់​ស្ពាន​នៅ​ខេត្ត​ស្ទឹងត្រែង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​កំពត ៖ នៅ​ព្រឹក​ថ្ងៃ​សៅរិ៍ ១១​រោច ខែ​អាសាឍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៩ លោក ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កំពត បាន​ដឹកនាំ​គណៈប្រតិភូ អញ្ជើញ​សួរសុខទុក្ខ និង​ចូលរួម​បុណ្យសព​យុទ្ធជន​ឈ្មោះ សុខ សុវណ្ណ​ឌី បម្រើការ​នៅ​កងឯកភាព បញ្ជាការដ្ឋាន​កាំភ្លើង​ធំ នៃ​អគ្គបញ្ជាការ​ដែល​រងគ្រោះ​ដែល​ស្លាប់​ដោយ​បាក់​ស្ពាន​ធ្លាក់​ទៅក្នុង​ទឹក​នៅ​ខេត្ត​ស្ទឹងត្រែង កាលពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៩​កន្លងមក​។​

​បន្ទាប់ពី​ពិធី​គោរព​វិញ្ញាណក្ខ័ន​រួច លោក ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​សួរ​សុខទុក្ខ​ចំពោះ​ក្រុម​គ្រួសារ​សព និង​សំណេះសំណាល​ជាមួយ​បងប្អូន ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​បុណ្យ​ទាំងអស់​និង​ជូន​ថវិកា​ចំនួន ៤,០០០,០០០៛ និង​អង្ករ​២​បាវ​(១០០​គ​.​ក​)​ដល់​គ្រួសារ​សព ដើម្បី​ចូលរួម​ចាត់ចែង​រៀបចំ​កម្មវិធី​បុណ្យសព ទៅ​តាម​ប្រពៃណី ស្ថិត​ក្នុង​លំនៅដ្ឋាន​នៃ​សព ភូមិ​ថ្កូវ ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​បន្ទាប់មក លោក ជឹង ផល្លា ក៏​បាន​ដឹកនាំ​សមាជិក​ក្រុមប្រឹក្សា និង​សហការី ដើម្បី​បន្ត​ដំណើរ​ទៅ​ចូល​បុណ្យសព យុទ្ធជន​ម្នាក់ទៀត ឈ្មោះ ភិនី ដាលិ ដែល​បម្រើការ​នៅ​កងឯកភាព​បញ្ជាការដ្ឋាន​កាំភ្លើង​ធំ នៃ​អគ្គបញ្ជាការ ដែល​បាន​រងគ្រោះ​ដោយសារ​បាក់​ស្ពាន​ធ្លាក់​ទឹក​នៅ​ខេត្ត​សទឹងត្រែង ដែល​សព​កំពុង​ចាត់ចែង​ធ្វើ​បុណ្យ​នៅ​លំនៅដ្ឋាន​ស្ថិត​នៅ​ផ្សារ​តា​នី ឃុំ​ភ្នំ​កុង ស្រុក​អង្គរជ័យ ខេត្ត​កំពត ហើយ​ក្នុង​ឱកាស​នោះ លោក ជឹង ផល្លា ក៏​បាន​ប្រគល់​ថវិកា​ចំនួន​៣,៧៤០,០០០៛ ដល់​ក្រុមគ្រួសារ​សព​ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.