ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦

​បន្ទាប់​ពី​ចលនា​មនុស្ស​លើកគ្នា​ចាប់ដី​និង​សង់​ខ្ទម​នៅ​មាត់​អូរ​ព្រំដែន​ជិត​ស្ទឹង​បត់​អាជ្ញាធរ​នី​ង​កងកម្លាំង​ព្រមាន​ចាត់វិធានការ​ក្តៅ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ៖ បន្ទាប់ពី​មាន​ចលនា​មនុស្ស​លើកគ្នា​ចាប់​ដី​និង​សង់​ខ្ទម​បែប​អាណាធិបតេយ្យ​នៅ​មាត់​អូរ​ព្រំដែន​កម្ពុជា ថៃ​ជិត​ច្រក​ស្ទឹង​បត់​ស្ថិតនៅ​ភូមិ​ស្ទឹង​បត់​និង​ភូមិ​គីឡូម៉ែត្រ​លេខ​៤​សង្កាត់​ផ្សារកណ្តាល​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៩​នេះ មន្ត្រី​អាជ្ញាធរ​នី​ង​កងកម្លាំង​ព្រមាន​ចាត់វិធានការ​ក្តៅ ។​

​លោក​ស្រិល អិន​ចៅសង្កាត់​ផ្សារ​កណ្តាល​ក្រុង​ប៉ោយប៉ែត​បាន​ប្រាប់​អ្នក​យក​ព័ត៍មាន​ឲ្យដឹងថា​ក្រុម​មនុស្ស​ដែល​ហៅ​ខ្លួនឯង​ថា​ជា​ពលរដ្ឋ​និង​ជា​បុគ្គល​យោធា​មួយចំនួន បាន​លើកគ្នា​ទៅ​ចាប់​ដី​និង​សង់រោង សង់​ខ្ទម​បែប​អាណាធិបតេយ្យ​នៅ​ចំណុច​មាត់​អូរ​ព្រំដែន​កម្ពុជា ថៃ​ក្នុង​ភូមិសាស្ត្រ​ភូមិ​ស្ទឹង​បត់​និង​ភូមិ​គីឡូម៉ែត្រ​លេខ​៤​សង្កាត់​ផ្សារកណ្តាល​យ៉ាង​អាណាធិបតេយ្យ​ពេញទំហឹង​។​

​លោក​បាន​បញ្ជាក់​ឲ្យដឹង​ទៀតថា​ដើម្បី​ឆ្លើយតប​ទៅ​បញ្ហា​នេះ​រដ្ឋបាល មន្ត្រី​អាជ្ញាធរ​ភូមិ សង្កាត់​បាន​ចេញ​ទៅ​ណែនាំ​និង​ហាមឃាត់​។

​សកម្មភាព​ក្រុមមនុស្ស​ទាំងនោះ​ហើយ​ន​៨​ង​មាន​វិធានការ​ក្តៅ ប៉ុន្តែ ពេល​មន្ត្រី​ចេញ​មក​វិញ សកម្មភាព​ទាំងនោះ​បាន​ធ្វើ​បន្ត​បែប​ផ្គើន បែប​គ្មាន​គោរព​ច្បាប់ទម្លាប់​ដូច​ជា​ចូល​ទៅ​កាប់ឆ្ការ រុករាន​ទន្ទ្រាន បំផ្លាញ​ដំណាំ​របស់​ម្ចាស់​ដី​គេ​ដែល​ទុក​ជា​ការប្រមាថ​ដល់​អាជ្ញាធរ​សាធារណ​:​យ៉ាងខ្លាំង ។​

​លោក​បាន​បញ្ជាក់​ឲ្យដឹង​ទៀត​ថា​ទីតាំង​ដី​ដែល​ក្រុម​ជន​មនុស្ស​ទាំងនោះ​ចូល​ទៅ​រំលោភ​គឺជា​ដី​ក្នុង​ចំណី​អូរ​ក្នុង​ប្រវែង​ពី​កណ្តាល​អូរ​ពី​២០​ទៅ​៦០​ម៉ែត្រ​ពោលគឺ​ដី​នោះ ជា​សិទ្ធិ​អាច​អាស្រ័យ​ផល​របស់​ម្ចាស់​ក្បាលដី​ស្របច្បាប់​នៅ​ទីនោះ​មិនមែន​ជា​ដី​សល់​ទំនេរ​ដែល​អ្នក​ផ្សេង​អាច​ចូល​ទៅ​ចែក​គ្នា​និង​ចាប់ដី​ដែល​អាជ្ញាធរ​មិន​ទទួលស្គាល់​បែប​នេះ​ឡើយ ។​

​ម្យ៉ាងវិញទៀត លោក​ស្រិល អិន ទម្លាយ​ឲ្យដឹងថា ក្នុង​សមាសភាព​ក្រុម​មនុស្ស​ចូល​ទៅ​ចាប់​ដី​ទាំងនោះ​មាន​ជា​បុគ្គល​យោធា កំពុង​បំពេញ​ការងារ​និង​យោធិន​ចូលនិវត្តន៍ ដែល​ពួកគេ​បាន​មក​បំផុស​ពលរដ្ឋ​ឲ្យចូល​រួមបាន​ជា​កម្លាំងតាម​ពិត បុគ្គល​យោធា​ទាំងនោះ អាច​ធ្លាប់​អង្គភាព​ឲ្យចូល​ឈរជើង​ការពារ​ព្រំដែន​កាល​សភាព​ការតានតឹង​រវាង​កម្ពុ​ជា ថៃ​កាលពី​ឆ្នាំ​២០០៨ លុះ​សភាព​ធូរស្រាល អង្គភាព​ក៏​ឲ្យ​ដកថយ​អស់​ហើយ​ពោល​គឺ​យោធា​ទៅ​ឈរ​ជើងពេល​ទ្រោល​សភាពការណ៍​កាលណោះ​មិនមែនឲ្យ​ទៅ​ឈរជើង​ហើយយ​កដី​ដែល​មាន​ម្ចាស់​នោះ​ឡើយ​ដូច្នេះ អាជ្ញា​ធរមាន​សមត្ថកិច្ច​រង់ចាំ​កិច្ចសហការ​ពី​ម្ចាស់​ដី​ស្រប​ច្បាប់​ដាក់​បណ្តឹង​ផង អាជ្ញាធរ​នឹង​មាន​វិធានការ​ក្តៅ​លើ​ក្រុម​មនុស្ស​អាណាធិបតេយ្យ​ទាំងនោះ ។​

​លោក ហាំ វណ្ណះ មេបញ្ជាការ​នគរបាល​ការពារ​ព្រំដែន​គោក​វរ​:​សេនា​តូច​លេខ​៨៩១ បានឲ្យ​ដឹង​ដែរ​ថា​ជា​វិធានការ​រដ្ឋបាល កម្លាំង​នគរបាល​ប៉ុស្តិ៍​លេខ​១០​នៃ​វរ​:​បាន​ចុះ​ទៅ​ប្រាប់​និង​ហាមឃាត់​ក្រុមមនុស្ស​ដែល​លើកគ្នា​ទៅ​ចាប់​ដី​និង​សង់​ខ្ទម សង់រោង​បែប​ផ្ទះ​ហោះ​ផ្ទះ​ហើរ​នៅ​មាត់​អូរ​ព្រំដែន​ក្នុង​ភូមិសាស្ត្រ​ឈរជើង​ទទួលខុសត្រូវ​រប​ស់​ប៉ុស្តិ៍​ព្រំដែន​ហើយ លោក​ចាត់​ទុក​សកម្មភាព​របស់​ជន​ទាំងនោះ ថា​ធ្វើឲ្យ​ខូចខាត​សណ្តាប់ធ្នាប់​សាធារណ​: និង​មិន​គោរព​ច្បាប់ទម្លាប់ ហើយ​ទោះជា​ក្រុម​ជន​ទាំងនោះ​ស្តាប់​ឬ​មិន​ស្តាប់ មិន​អនុវត្ត​តាម​ក៏ដោយ ក៏​អង្គភាព​មាន​របាយការណ៍​ផ្លូវច្បាប់​សម្រាប់​សហការ​ចាត់​ការ​លើ​បុគ្គល​បង្ក​ចូល​រំលោភបំពាន​លើ​ដី​នៅ​មាត់​អូរ​ព្រំដែន​ទាំង​នោះ ។

​ចំណែក​ឈ្មោះ​ឈាង ឆ​លីន ភេទ​ប្រុស​ដែល​ជា​ម្ចាស់​ក្បាលដី​ខ្លួន​បាន​ទិញ​ដីចម្ការ​នេះ​ពី​ឈ្មោះ​ជុន មូល មាន​ទំហំ​២,៨២៩៤​ហិច​តា ហើយ​ឈ្មោះ​ជុល​មូល បាន​ផ្ទេរ​កម្មសិទ្ធិ​ដី​នោះ​ពី​ឈ្មោះ មាស វិចិត្រ​ហៅ​តុ​ន ជា​អតីតមន្ត្រី​យោធា​កងពល​លេខ​១២ ក្បាល់ដី​ត្រូវ​ទៅ​ដល់​មាត់​អូរ តែ​ក្នុង​ផ្លូវច្បាប់​ដី​ចំណី​អូរ​ជា​កម្ម​សិទ្ធ​សាធារណ​:​របស់​រដ្ឋ ។​

​លោក​បន្ត​បន្តថា​ដី​នោះ ខ្លួន​បានឲ្យ​គេ​ធ្វើ​ចម្ការ​រាល់​ឆ្នាំ​ជា​រៀង​មក​ប៉ុន្តែ​ខណ​:​ពេល​ហាងឆេង​ដីធ្លី​ឡើងថ្លៃ​នេះ​ក៏​មាន​ក្រុមមនុស្ស​ដែល​សំអាង​ថា​ជា​ពលរដ្ឋ ជា​បុគ្គល​ទាហាន​នៅ​បម្រើការ និង​ទាហាន​ចូលនិវត្តន៍​លើកគ្នា​ទៅ​ចាប់​យក​កន្ទុយ​ដី​ជាប់​មាត់​អូរជ្រៅ​ជា​អូរ​ព្រំដែន​របស់​ដី​ខ្លួន ក្រុម​នេះ បាន​ទៅ​វាយ​បង្គោលរបង​របស់លោក​ចោល ហើយ​ឈូស ឆាយ​ដី ដាំ​បង្គោល​ថ្មី និង​សង់​សំណង់​ខ្ទម ផ្ទះ​ក្នុង​បំណង​ធ្វើឲ្យ​ឃើញ​ថា​មាន​លំនៅឋាន​រស់នៅ ។​

​ទាក់ទិន​បញ្ហា​នេះ ឈ្មោះ​ថោង ប៉ាន អាយុ​៤០​ឆ្នាំ​លំនៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារកណ្តាល ជា​យោធា​នៅ​បរ​:៥១៣-​ថ្ម​សិន កងពល​តូច​ថ្មើរជើង​លេខ​៥១ និង​ឈ្មោះ​សំ សារឿ​ន យោធិន​ពិការ​ជា​អតីត​កងទ័ព​នៅ​វរ​:​លេខ​២៣ យោធា​ខេត្តឧ​ត្ត​រមាន​មានជ័យ ពិការ​ពី​ឆ្នាំ​១៩៨៦ បាន​ប្រាប់ថា​ក្រុម​គាត់​មាន​យោធា មាន​យោធិន​ពិការ​និង​ពលរដ្ឋ​ជាច្រើន​នាក់ ហើយ​រួមគ្នា​មក​សង់​ខ្ទម​និង​ផ្ទះ​ឲ្យបាន​យ៉ាងតិច​១៥​ខ្នង​គ្រួសារ​នៅ​ដី​មាត់​អូរ​ព្រំដែន​ក្នុង​សង្កាត់​ផ្សារកណ្តាល​នេះ ពួក​ខ្លួន​ហ៊ាន​ចូលមក​ចាប់​ដី​និង​សាងសង់​ផ្ទះ​ដូច្នេះ ព្រោះ​សំអាង​ការប្រគល់​ផ្ទាល់មាត់​នូវ​ដី​នេះ​ពី​មេ​ឈ្មោះ​មាស វិចិត្រ ហៅ​តា​តុ​ន ទាហាន​ប៉ា​រ៉ា អតីត​ទាហាន​នៅ​កងពល​លេខ​១២​កូនដំរី របស់​លោក​ឡៃ វីរ​: ហើយ​ដី​នោះ​ជា​របប​យោធិន​កាល​ឈរជើង​ទីនោះ តាំងពី​មុន​ដក​បន្ទាយ​ចេញ ។ ប៉ុន្តែ​ដោយ​ពួក​ខ្លួន​ជាប់រវល់​ក្នុង​ភារកិច្ច សុំ​ច្បាប់​មេបញ្ជាការ​មិនបាន ទើប​មិន​បាន​កាន់កាប់ អាស្រ័យ​ផល​និង​សង់ផ្ទះ​ឬ​តាំង​លំនៅ​ពោលគឺ​ទើប​មក​សង់​ផ្ទះ​និង​វាតដី​សម្គាល់​ម្ចាស់​នាពេលនេះ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.