កំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត ជំុរុញឲ្យអាជ្ញាធរនៅក្នុងមូលដ្ធាន និងប្រជាពលរដ្ធ រួមគ្នារលុបបំបាត់គ្រឿងញៀន ដើម្បីសុខភាព និងអនាគតភ្លឺថ្លា សូមបដិសេធចំពោះគ្រឿងញៀន ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន និងដើម្បីសុវត្ថិភាពភូមិ ឃុំយើង នាព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៩នេះ នៅបរិវេណច្រមុះជ្រូកតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតនៅក្នុងភូមិប៉ាណា ឃុំសូទិព្វ ស្រុកជេីងព្រៃ ខេត្តកំពង់ចាម បានប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី ២៦ ខែមិថុនា ក្រោមប្រធានបទ «សុខភាពដើម្បីយុត្តិធម៌ យុតយុត្តិធម៌ដើម្បីសុខភាព» ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿនញៀនខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី មន្ត្រីរាជការ មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ និងលោកគ្រូ អ្នកគ្រូ ប្អូនៗសិស្សានុសិស្សជាច្រើននាក់ផងដែរ។






