ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦

ប្រព័ន្ធ​ផ្សព្វផ្សាយ​គឺជា​ស្ពាន​ចម្លង​មួយ​មាន​សារៈសំខាន់​សម្រាប់​ឆ្លើយតប​នឹង​តម្រូវការ ឬ​បញ្ហា​ផ្សេងៗ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​គឺជា​ស្ពាន​ចម្លង​មួយ​មាន​សារៈសំខាន់​ក្នុង​ការឆ្លើយតប​រាល់​បញ្ហា​ជាច្រើន ពិសេស​ដំណោះស្រាយ​នូវ​គ្រប់​បញ្ហា​ស្មុគស្មាញ​នៅ​ចំពោះមុខ​ជា​ច្រើន​។​

​នេះ​ជា​ការលើកឡើង​របស់ លោក ថាច់ ផែន រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ក្នុងឱកាស​បិទ​សិក្ខាសាលា ស្តី​ពី​សមិទ្ធផល​និង​ផែនការ​សកម្មភាព​ឆ្លើយតប​នឹង​អនុសាសន៍ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការអនុវត្ត គោលនយោបាយ​សមភាព​យេនឌ័រ សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថ្នាក់ក្រោម​ជាតិ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៩ នៅ​សាលាខេត្ត​កំពត ដែល​មាន​សិក្ខាកាម​ចូលរួម មកពី​ខេត្ត​មណ្ឌលគិរី​,​ខេត្ត​ក្រចេះ ,​ខេត្ត​ត្បូងឃ្មុំ ,​ខេត្ត​កោះកុង​,​និង​ខេត្ត​កំពត​។​

​លោក​បាន​គូសបញ្ជាក់​ផងដែរ​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​ថ្នាក់​ជាតិ ទាំង​ថ្នាក់​ក្រោម​ជាតិ​គឺជា​ស្ពាន​ចម្លង​ដ៏​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ​និង​រាជរដ្ឋាភិបាល ទាក់ទិន​នឹង​បញ្ហា​ប្រឈម ឬ​សំណូមពរ​ទាំងឡាយ ព្រមទាំង​បំណងប្រាថ្នា​នានា​រវាង​គ្នា​និង​គ្នា សម្រាប់​យក​ទៅ​ពិភាក្សា និង​រក​ដំណោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព​។​

​ដោយ​ផ្អែក​លើ​ខ្លឹមសារ​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​លើកយក​មក​បង្ហាញ​ជា​សាធារណៈ​ដើម្បី​បង្ហាញ​រាល់​សមិទ្ធផល​ទាំងឡាយ​ដែល​សម្រេចបាន​ក្នុង​ការអនុវត្ត​គោលនយោបាយ​នេះ​។​ពិសេស​សមភាព​យេនឌ័រ​ក្រោម​អនុសញ្ញា​លុបបំបាត់​រាល់​ទម្រង់​នៃ​ការរើសអើង​ប្រឆាំង​នឹង​នារី​ភេទ​សំដៅ​ការពារ​សិទ្ធិ​ស្ត្រី​និង​កុមារ​ជា​មូលដ្ឋាន​។​

​លោក ថាច់ ផែន បាន​បញ្ជាក់ទៀតថា ដើម្បី​ឲ្យ​សមភាព​យេនឌ័​រ​កើតមាន​ស្រប​តាម​បែបបទ​នៃ​អនុសញ្ញា​នេះ សារព័ត៌មាន​ត្រូវ​លើក​មក​ផ្សព្វផ្សាយ​របស់​រាជរដ្ឋាភិបាល​នូវ​ចំណុច​ចម្បងៗ​មួយចំនួន​រួមមាន​៖ ដូច​ជា​ការបង្កើន​តួនាទី​របស់​ស្ត្រី​ក្នុង​វិស័យសេដ្ឋកិច្ច​តាមរយៈ ការបណ្តុះបណ្តាល​វិជ្ជាជីវៈ ,​ជំនាញ​បច្ចេកទេស ការផ្តល់​ឱកាស​ការងា​រ​និង​ការសិក្សា​ទាំង​កម្រិត​មធ្យម ក៏​ដូចជា​ឧត្តម​សិក្សា​។​បង្កើន​សមាមាត្រ​នៃ​ស្ត្រី​នៅ​ស្ថាប័ន​សាធារណៈ​ដើម្បី​ឲ្យ​ស្ត្រី​បាន​ចូលរួម​កាន់តែ​ច្រើន​ក្នុង​ភាពជា​អ្នកដឹកនាំ ,​ពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ការទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ ហើយ​សារព័ត៌មាន​ត្រូវ​ផ្សព្វផ្សាយ​ប្រកប​ដោយ​ក្រមសីលធម៌ វិជ្ជាជីវៈ ចៀសវាង​ការផ្សាយ​ព័ត៌មាន​បែប​ញុះញង់​ដែល​បង្ក​ឲ្យមាន​ការយល់ច្រ​ឡំ ឬ​រើសអើង​ចំពោះ​ស្ត្រី និង​កុមារ​។​

​បន្ទាប់​ពី​បិទ​សិក្ខាសាលា គណៈអធិបតី​ក៏​បាន​ចែក​ជូន​នូវ​វិញ្ញាបនបត្រ​ដល់​សិក្ខាកាម​ទាំងអស់​ដែល​បាន​ចូលរួម​សិក្ខាសាលា ដែល​ចំណាយពេល​អស់​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃ​ទី​២៣​និង​២៤​ខែកក្កដា ឆ្នាំ​២០១៩៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.