ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦

ពលរដ្ឋ​ខ្វះខាត ចាស់ជរា និង​ជនពិកា ស្ត្រី​មេម៉ាយ​៧៤​គ្រួសារ ទទួលបាន​អំណោយ​ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពង់ធំ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កំពង់ធំ​៖ ដើម្បី​ជួយ​សម្រាល​នូវ​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​នូវ​ការខ្វះខាត ឯកឧត្តម សុខ លូ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពង់ធំ និង​ឯកឧត្តម ឈុន ឈ​ន់ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កំពង់ធំ អមដំណើរ​ដោយ​សមាជិក សមាជិកា អនុសាខា​ស្រុក និង​យុវជន​កាកបាទក្រហម​កម្ពុជា ព្រមទាំង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ស្រុក បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​នាំ​យក អំណោយ​មនុស្ស​ធ​ម៏​មួយចំនួន ផ្តល់ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ស្ថិត​នៅ​វត្ត​កំពង់​ពោន ឃុំ​បាក់ស្នា ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ នា​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៩​។​

​ឯកឧត្តម សុខ លូ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​ពាំនាំ​ការ​សួរសុខទុក្ខ​ពី​សំណាក់ សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជានិច្ចកាល​សម្ដេច​តែងតែ​យកចិត្តទុកដាក់​គិតគូរ ពី​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ទូទៅ ជាពិសេស ប្រជាពលរដ្ឋ​ក្រីក្រ ជន​ចាស់ជរា ជនពិការ ស្ត្រី​ម៉េមាយ កុមារកំព្រា ឫ​ជន​ងាយ​រងគ្រោះ​ដោយ​ប្រការ​ផ្សេងៗ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​អ្វី​ឡើយ​។ ជាក់ស្តែង គ្រួសារ​ក្រីក្រ និង​ជនរងគ្រោះ​នាពេលនេះ ទទួលបាន​អំណោយ​មនុស្សធម៌ និង​ថវិកា​មួយចំនួន របស់​កាកបាទ​ក្រហ​កម្ពុជា ដើម្បី​ជួយ សម្រាល​នូវ​ទុក្ខលំបាក​បាន​មួយរយៈ​ផងដែរ​។ ឯកឧត្តម បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​គិតគូរ​ពី​បញ្ហា​ការថែទាំ សុខភាព ដោយ​បរិភោគ​ទឹកស្អាត គេង​ក្នុង​មុង​ជានិច្ច និង​សម្អាត​បរិស្ថាន​ជុំវិញ​ផ្ទះ ជៀសវាង​ការកើតមាន​នូវ​ជំងឺគ្រុនចាញ់ និង​ជំងឺគ្រុនឈាម ដែល​បាន​កើតមាន​នៅក្នុង​ខេត្ត ក៏ដូចជា​នៅ​ទូទាំង​ប្រទេស ម្យ៉ាងទៀត​ត្រូវ​ខិតខំ​ចិញ្ចឹមសត្វ និង​ដាំ​ដុះ​ដំណាំ​ចម្រុះ​ផ្សេងៗ ដើម្បី​ធ្វើ​យ៉ាងណា លើកស្ទួយ​កម្រិតជីវភាព​រស់នៅ​ឱ្យមាន​លក្ខណៈ​សមរម្យ​។​

​តាម​ការបញ្ជាក់​របស់​លោក ឌុ​ក ស៊ី​ដា នាយ​កា​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពង់ធំ បានឱ្យដឹងថា ប្រជាពលរដ្ឋ​ខ្វះខាត ជន​ចាស់ជរា និង​ជនពិកា ក្មេង​កំព្រា​ទាំងអស់​ចំនួន​៧៤​គ្រួសារ ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ​២៥​គីឡូក្រាម គ្រឿងឧបភោគ​បរិភោគ មួយចំនួន និង ភួយ សារុង និង​ធុង​ចំរោះ​ទឹក​មួយ​។

​ជា​ចុងក្រោយ​ឯកឧត្តម​បាន​ផ្ដាំផ្ញើ និង​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ត្រូវ​និយាយ​ថា​ទេ​ចំពោះ​គ្រឿងញៀន និង​ពេល​បើកបរ​ត្រូវ​ពាក់​មួកសុវត្ថិភាព នឹងដាក់​ខ្សែក្រវ៉ាត់ ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​ដោយ​យថាហេតុ​៕ ដោយ ប៊ុន រដ្ឋា​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.