(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី២៤ខែកក្ដដាឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តកំពត បានបើកកិច្ចប្រជុំសាមញ្ញលើកទី២របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ក្រោមអធិបតីភាពដឹកនាំកិច្ចប្រជុំ លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និង លោកជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត និងមានសមាជិកក្រុមប្រឹក្សាចូលរួមចំនួន២៥រូបលើកូរុម២៥រូបព្រមទាំងឯកឧត្តមលោកជំទាវលោក-លោកស្រីគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តសរុបចំនួន៨៤នាក់។
ក្នុងរបៀបវារៈក្នុងកិច្ចប្រជុំរួមមាន៖
១-ពិនិត្យនិងអនុម័ត លើរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី២របស់ក្រុមប្រឹក្សាខេត្ត។
២-ពិនិត្យនិងអនុម័តលើសេចក្ដីព្រាងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាខេត្ត។
៣-ពិនិត្យនិងអនុម័តលើកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១របស់ក្រុមប្រឹក្សាខេត្ត។
៤-ពិនិត្យនិងអនុម័តលើរបាយណ៍ប្រចាំខែមិថុនាឆ្នាំ២០១៩ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត។
៥-ពិនិត្យនិងអនុម័តលើរបាយណ៍ប្រចាំឆមាសទី១ឆ្នាំ២០១៩ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត។
៦ពិនិត្យនិងអនុម័ត លើការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការសម្រាប់ខែឧសភាឆ្នាំ២០១៩។
៧-ពិនិត្យនិងអនុម័តលើប្រតិទិននៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តសម្រាប់រយៈពេល១២ខែ។
៨-ពិនិត្យនិងអនុម័តលើទីតាំងប្លងអង្គុយនៃកិច្ចប្រជុំរបស់សមាជីកក្រុមប្រឹក្សាខេត្ត អាណត្តិទី៣។
៩-បញ្ហាផ្សេងៗការចូលរួមជាមតិរបស់អង្គប្រជុំ៕
សេង ណារិទ្ធ







