ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦

​យុទ្ធនាការ​សម្អាត​បរិ​ស្ថាន​ដើម្បី​កំចាត់​មូស​ខ្លា​ក្រោម​ប្រធានបទ “​ខ្ញុំ និង​គ្រួសារ​ខ្ញុំ ជា​គ្រួសារ​គំរូ ព្រោះ​ផ្ទះ​ខ្ញុំ និង​លំនៅដ្ឋាន​របស់​ខ្ញុំ គ្មាន​ដង្កូវទឹក​”

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ យុទ្ធនាការ​សម្អាត​បរិ​ស្ថាន​ដើម្បី​កំចាត់​មូស​ខ្លា​ក្រោម​ប្រធានបទ​”​ខ្ញុំ និង​គ្រួសារ​ខ្ញុំ ជា​គ្រួសារ​គំរូ ព្រោះ​ផ្ទះ​ខ្ញុំ និង​លំនៅដ្ឋាន​របស់​ខ្ញុំ គ្មាន​ដង្កូវទឹក​” ត្រូវបាន​រដ្ឋបាលខេត្ត​កំពត​រៀបចំឡើង នៅ​ព្រឹក​ថ្ងៃ​អង្គារ ៧​រោច ខែ​អាសាឍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៩ នៅ​សាលសន្និសីទ​ខេត្ត​កំពត ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត និង​ជា​ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កំពត​។

​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​រួមមាន លោកស្រី​នាយិកា​រង​នាយកដ្ឋាន​ធនធានមនុស្ស​កាកបាទ​ក្រហម​កម្ពុជា សមាជិក​គណៈកម្មាធិកា​រ​សាខា ប្រធាន​មន្ទី អង្គភាព ជុំវិញ​ខេត្ត ក្រុម​ប្រតិបត្តិ​សាខា អនុសាខា​កាកបាទ​ក្រហម​ក្រុង ស្រុក យុវជន និង​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម អាជ្ញាធរ​ភូមិ ឃុំ សង្កាត់ និង​ប្រជាពលរដ្ឋ សិស្សានុសិស្ស សរុប ៤០៣​នាក់​។

​នា​ឱកាស​ដ៏​ថ្លៃថ្លា​នេះ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​មានប្រសាសន៍ថា ក្នុងនាម​កាកបាទក្រហម​កម្ពុជា ជា​ជំនួយការ​ឲ្យ​អាជ្ញាធរ​សាធារណៈ​លើ​វិស័យ​មនុស្សធម៌ យើង​នាំគ្នា​ធ្វើ​សកម្មភាព អប់រំ​ផ្សព្វផ្សាយ​បន្ត​តាមរយៈ​កម្លាំង​អ្នកស្ម័គ្រចិត្ត និង​យុវជន​កាកបាទក្រហម នៅ​តាម​សាលា​គោលដៅ​និង​សហ​មន៍ ហើយ​ថ្ងៃនេះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត បាន​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ត​រៀបចំ​យុទ្ធនាការ​លុបបំបាត់​ជម្រក​មូស​ខ្លា​នេះ​ឡើង ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ សិស្ស និស្សិត អាជីវករ និង​សាធារណៈជន ឲ្យចូល​រួម​ចលនា​កាត់បន្ថយ និង​ទប់ស្កាត់​ការកកើត​សត្វ​មូស ដោយ​ប្រកាន់​ភ្ជាប់​នូវ​គោលជំហរ​ប្រជាជន​គំរូ​មួយ​រូប​គឺ (​ខ្ញុំ និង​គ្រួសារ​ខ្ញុំ  ជា​គ្រួសារ​គំរូ ព្រោះ​ផ្ទះ​ខ្ញុំ និង​លំនៅដ្ឋាន​របស់​ខ្ញុំ គ្មាន​ដង្កូវទឹក​)​។​

​លោក​អភិបាលខេត្ត​បាន​បន្តថា យើង​ត្រូវ​ចូលរួម​ទាំងអស់​គ្នា​ដើម្បី សហគមន៍​យើង គ្មាន​ដង្កូវទឹក គ្មាន​មូស​ខ្លា គ្មាន​ជំងឺ​គ្រុនឈាម​។​ដូច្នេះ​ដើម្បី​កាត់បន្ថយ​អត្រា​ឈឺ​និង​ស្លាប់ ដោយសារ​ជំងឺ​គ្រុនឈាម​នេះ​បាន ទាល់តែ​យើង​ទាំងអស់គ្នា ជួយ​ចូលរួមចំណែក​និង​សហការ​គ្នា ទើប​ទទួលបាន​ជោគជ័យ​។​

​សូមជម្រាបថា ក្រោយពី​មាន​មតិ​សំណេះសំណាល គណៈអធិបតី​ក៏​បាន​ដឹកនាំ​មន្ត្រី​រាជការ សិស្ស និស្សិត ព្រមទាំង​អាជីវករ បើក​យុទ្ធនាការ​សម្អាត​បរិស្ថាន​ដើម្បី​កំចាត់​ជម្រក​មូស​ខ្លា​៕
​សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.